មានលុយតែមិនធ្វើអី ឥឡូវនេះគ្រឹះស្ថានហិរញ្ញ្វត្ថុធំ១បើកលក់បណ្ណបំណុលឲ្យប្រាក់៧%ក្នុង១មួយឆ្នាំ
Toeuy HongAUGUST 10 202610 views

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំបំផុតមួយនៅកម្ពុជា បានប្រកាសពីការបោះផ្សាយលក់”សញ្ញាបណ្ណចីរភាព(Sustainability Bond) ដែលផ្ដល់នូវអត្រាការប្រាក់ខ្ពស់បំផុតបើធៀបនឹងការដាក់ប្រាក់បញ្ញើនៅធនាគារនាពេលបច្ចុប្បន្ន។

 

បើយោងតាមសេចក្ដីប្រកាសរបស់គ្រឹះស្ថានមីក្រូហិញ្ញវត្ថុ LOLC បានឲ្យដឹងថាសម្រាប់សញ្ញាបណ្ណចីរភាពនេះ អ្នកវិនិយោគនឹងទទួលបានផលចំណេញជាមួយនឹងអត្រាការប្រាក់ថេរ៧%ក្នុងមួយឆ្នាំ ហើយអ្នកទិញសញ្ញាបណ្ណនឹងរួមចំណែកគាំទ្រដល់គម្រោងបៃតងនិងសង្គមនៅកម្ពុជាផងដែរ។

 

សញ្ញាបណ្ណចីរភាពរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ត្រូវបានបែងចែកជា២ប្រភេទដូចខាងក្រោមនេះ៖

 

. សញ្ញាបណ្ណមានអាទិភាពខ្ពស់ មិនមានបុគ្គធានា៖

 

·      តម្លៃចារឹក៖ ១០០,០០០ រៀល ឬ ២៥ ដុល្លារអាមេរិក/ឯកតា

       អត្រាការប្រាក់៖ ថេរ៧%ក្នុងមួយឆ្នាំ

·      រយៈពេល៖ ៥ ឆ្នាំ

·      វិនិយោគអប្បបរមា៖ ៤០ លានរៀល ឬ ១០,០០០ ដុល្លារអាមេរិក

 

. សញ្ញាបណ្ណមានបុគ្គលធានាដោយស្ថានប័នស...

 

·      សម្រាប់វិនិយោគិនស្ថាប័ន

·      អត្រាការប្រាក់៖ ថេរ ៥.៧៥% ក្នុងមួយឆ្នាំ

·      ធានា ១០០% ដោយស.ធ.ក.

·      វិនិយោគអប្បបរមា៖ ២ ពាន់លានរៀល ឬ ៥០០,០០០ ដុល្លារអាមេរិក

 

ការទូទាត់ការប្រាក់/ការសងប្រាក់ដើម៖ទូទាត់ការប្រាក់ ៦ ខែម្តង; ប្រាក់ដើមនឹងត្រូវសងត្រឡប់មកវិញមុនកាលកំណត់ដោយបែងចែកជា ៥ វគ្គស្មើៗគ្នានៅខែទី៣៦, ៤២, ៤៨, ៥៤ និង ៦០។

 

សម្រាប់វិនិយោគិនចាប់អារម្មណ៍ទិញសញ្ញាបណ្ណរបស់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី អាចទាក់ទងមកកាន់ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក តាមរយៈលេខទូរសព្ទ 015 800 291 068 517 515 និងតេឡេក្រាម៖ https://t.me/IPO_BondInfo

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia