ដាក់លុយដោយទំនុកចិត្ត! មកស្គាល់ធនាគារធំៗចំនួន៩ ដែលមានម្ចាស់ភាគហ៊ុនធំជាខ្មែរ
Toeuy HongAPRIL 30 202612 views

វិស័យធនាគារនៅប្រទេសកម្ពុជាយើងនៅប៉ុន្មានឆ្នាំចុងក្រោយនេះមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយបើទោះបីជាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមួយចំនួនត្រូវបានបរទេសទិញយកនិងកាន់កាប់ភាគហ៊ុនធំដោយបរទេសពិតមែន តែក៏មានធនាគារធំៗមួយចំនួនបង្កើតដោយខ្មែរនិងមានម្ចាស់ភាគហ៊ុនធំជាខ្មែរ។

 

 ទាក់ទងធនាគារ ខាងក្រោមនេះគឺជាធនាគារធំៗនៅក្នុងប្រទេសកម្ពុជាដែលកាន់កប់ភាគហ៊ុនធំដោយខ្មែរយើង។

 

 ១. ធនាគារ ធនាគារវីង៖ ធនាគារវីងគឺជាធនាគាររបស់ខ្មែរយើងព្រោះធនាគារនេះជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង។ ធនាគារនេះបានកម្លាយខ្លួនពីធនាគារឯកទេសមកជាធនាគារពាណិជ្ជនៅនៅអំឡុងឆ្នាំ២០២២ហើយបច្ចុប្បន្នជាប់ជាធនាគារធំបំផុតទាំង១០នៅកម្ពុជា។

 

 ២. ធនាគារជីប ម៉ុង៖ ធនាគារជីប ម៉ុង ជាធនាគារដោយបង្កើតដោយកូនខ្មែរ ដោយធនាគារនេះជាបុត្រកម្ពុជារបស់ក្រុមហ៊ុន Chip Mong Group របស់អ្នកឧកញ៉ា ជំទាវ ភាព ហៀក។ ធនាគារ ជីប ម៉ុងត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០១៨និងដើមឆ្នាំ២០១៩។ ចង់ប្រើប្រាស់សេវាធនាគារ ជីប ម៉ុង អាចទាក់ទងទៅលេខទូរស័ព្ទ 081 811 911។

 

 ៣. ធនាគារ សហគ្រានធុនតូចនិងមធ្យមកម្ពុជា៖ ធនាគារសហគ្រានធុនតូចនិងមធ្យមកម្ពុជា( SME Bank of Cambodia ) គឺជាធនាគាររបស់រដ្ឋដែលរដ្ឋាភិបាលកាន់កាប់ភាគហ៊ុន១០០%និងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ធនាគារនេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០២០។ ចង់ប្រើប្រាស់សេវាធនាគារ SME Bank អាចទាក់ទងទៅលេខទូរស័ព្ទ 081 811 1118។

 

 ៤. ធនាគារ អេស៊ីលីដា៖ ធនាគារអេស៊ីលីដាជាធនាគាររបស់ខ្មែរដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣។ ធនាគារនេះបច្ចុប្បន្នមានម្ចាស់ភាគហ៊ុនធំជាខ្មែរយើង។ ខ្មែរយើងកាន់កាប់ភាគហ៊ុនប្រមាណជាជាង៥០%នៃភាគហ៊ុនសរុប។  អេស៊ីលីដាជាធនាគការដែលឡើងផ្សារហ៊ុនដូច្នេះប្រជាជនទូទៅសុទ្ធតែមានឱកាសក្លាយជាម្ចាស់ភាគហ៊ុន អេស៊ីលីដា តាមរយៈទិញភាគហ៊ុនអេស៊ីលីដានៅលើផ្សារហ៊ុន។ ចង់ប្រើប្រាស់សេវាធនាគារ អេស៊ីលីដា អាចទាក់ទងទៅលេខទូរស័ព្ទ 015 900 112

 

 ៥. ធនាគារ វឌ្ឍនៈ៖ ធនាគារវឌ្ឍនៈគឺជាធនាគារដោយបង្កើតដោយខ្មែរនិងមានម្ចាស់ភាគហ៊ុនជាខ្មែរយើងផងដែរ។ ធនាគារនេះត្រូវបានបង្កើតឡើងនៅអំឡុងឆ្នាំ២០០២និងមានសាខាសរុបចំនួន៤១។ ចង់ប្រើប្រាស់សេវាធនាគារ វឌ្ឍនៈ អាចទាក់ទងទៅលេខទូរស័ព្ទ 023 999 900

 

 ៦. ធនាគារ ធនាគារ កាណាឌីយ៉ា៖ ធនាគា កាណឌីយ៉ាគឺជាធនាគាររបស់ខ្មែរដែលត្រូវបានបង្កើតឡើងនៅឡុងឆ្នាំ១៩៩១ ហើយធនាគារនេះបានត្រួសត្រាយនាំយកទូATM ចូលទីផ្សារកម្ពុជាមុនគេផងដែរ។ ចង់ប្រើប្រាស់សេវាធនាគារ កាណាឌីយ៉ា អាចទាក់ទងទៅលេខទូរស័ព្ទ 023 868 222

 

 ៧. ធនាគារ FTBធនាគារ FTB ជាធនាគារដែលបង្កើតឡើងដោយខ្មែរយើងនៅអំឡុងឆ្នាំ១៩៧៩។ បច្ចុប្បន្នធនាគារនេះម្ចាស់ភាគហ៊ុនមួយផ្នែកជារបស់រដ្ឋហើយភាគហ៊ុនមួយផ្នែកទៀតជារបស់ឯកជន។ ចង់ប្រើប្រាស់សេវាធនាគារ FTB អាចទាក់ទងទៅលេខទូរស័ព្ទ 018 00 200 111

 

 ៨. ធនាគារប្រៃសណីយ៍កម្ពុជា៖ ធនាគារប្រៃសណីយ៍កម្ពុជាគឺជាធនាគារខ្មែរដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣។ បច្ចុប្បន្នធនាគារនេះជាប់ជាធនាគារធំបំផុតទាំង១០នៅកម្ពុជា។ចំណែកម្ចាស់ភាគហ៊ុនធំមានដូចជា Canadia Investment Holding និងប្រៃសណីយ៍កម្ពុជា (នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា)។ ចង់ប្រើប្រាស់សេវាធនាគារ ប្រៃសណីយ៍កម្ពុជា អាចទាក់ទងទៅលេខទូរស័ព្ទ 070 200 002។

 

. ធនាគារ BRIDGEធនាគារ BRIDGE ឈ្មោះស្ដាប់ទៅដូចជាធនាគារបរទេសតែតាមពិតជាធនាគារខ្មែរដែលមានម្ចាស់ភាគហ៊ុនធំជាខ្មែរ។ ធនាគារ BRIDGE គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនWorldBridge ដែលជាក្រុមហ៊ុនយក្សនៅក្នុងស្រុកដោយមានអ្នកឧកញ៉ា សៀ ឬទ្ធី ជាស្ថាបនិកផ្ទាល់។ ចង់ប្រើប្រាស់សេវាធនាគារ BRIDGE អាចទាក់ទងលេខ 098 202 999៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia