នៅក្នុងការរកស៊ីអ្នកត្រូវចេះជ្រើសរើសមុខរបរឲ្យបានល្អព្រោះមុខរបរខ្លះគឺត្រូវប៉ាន់តែរយៈពេលខ្លីប៉ុណ្ណោះ ចំណែកមុខរបរខ្លះទៀតងាយនឹងរងគ្រោះពេលកើតមានវិបត្តិសេដ្ឋកិច្ចម្ដងៗ។ ទាក់ទងនឹងមុខរបរនេះដែរ អ្នកឧកញ៉ា យូ សាម៉េត អគ្គនាយកក្រុមហ៊ុន Econ Group បានបង្ហើបពីមុខរបរចំនួន៥ដែលត្រូវប៉ាន់គ្រប់កាលៈទេសៈដែលអ្នកមិនគួរមើលរំលង។
១. ព័ត៌មានវិទ្យា(IT)
បច្ចុប្បន្នពិភពលោកបានដើរដល់សេដ្ឋកិច្ចឌីជីថលដូច្នេះនៅក្នុងការរស់នៅរបស់មនុស្ស នៅក្នុងការរកស៊ីគឺសុទ្ធតែត្រូវការអ៊ិនធឺណេត។ ដូច្នេះមុខរបរទាក់ទងនឹងអ៊ិនធឺណេត Media និងព័ត៌មានវិទ្យាគឺជាមុខរបរដែលត្រូវប៉ាន់គ្រប់កាលៈទេសៈ។
២. វិស័យសុខាភិបាល
មុខរបរនៅក្នុងវិស័យសុខាភិបាលក៏ជាមុខរបរដែលមិនចេះដាច់ម៉ូយព្រោះនៅក្នុងការរស់នៅ មនុស្សតែងតែមានបញ្ហាសុខ។ ដូច្នេះមុខរបរនៅក្នុងវិស័យសុខាភិបាលមានដូចជាមន្ទីរពេទ្យ គ្លីនិកគឺជាមុខរបរមួយដែលនៅតែត្រូវប៉ាន់។
៣. វិស័យអប់រំ
មុខរបរនៅក្នុងវិស័យអប់រំមានដូចជាសាសារៀនគឺជាមុខរបរមួយមានម៉ូយស៊ីមិនចេះអស់ព្រោះមនុស្សត្រូវការចំណេះដឹង ការអប់រំដើម្បីអភិវឌ្ឍន៍ខ្លួន មានចំណេះ ជំនាញដើម្បីមានសមត្ថភាពក្នុងការប្រកបអាជីពការងារ ការធ្វើអាជីវកម្មនិងជំនួយផ្សេងៗ។
៤. សម្ភារប្រើប្រាស់(ចាប់ហួយ)
មុខរបរលក់របស់ប្រើប្រាស់ដូចជាចាប់ហួយគឺជាមុខរបរមួយដែលត្រូវប៉ាន់គ្រប់កាលៈទេសៈព្រោះរបស់ប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងជីវិតរស់នៅរបស់មនុស្សគឺសុទ្ធតែចាំបាច់ដែលមនុស្សខ្វះមិនមានមានដូចជាថ្នាំដុសធ្មេញ សាប៊ូដុសខ្លួននិងរបស់ផ្សេងៗជាច្រើនទៀត។
៥. អាហារនិងភេសជ្ជៈ
មិនថាសេដ្ឋកិច្ចពិបាកយ៉ាងណានោះទេ មុខរបរទាក់ទងនឹងអាហារនិងភេសជ្ជៈគឺជាមុខរបរមួយដែលនៅតែឈរជើងបានព្រោះអាហារគឺជារបស់ចាំបាច់បំផុតនៅក្នុងការរស់នៅរបស់មនុស្សពោលគឺបើអត់គឺពិបាក។
គួរបញ្ជាក់ផងដែរថាមុខរបរទាំង៥ដែលបានរៀបរាប់ខាងលើគឺអ្នកឧកញ៉ា យូ សាម៉េតណែនាំព្រោះមុខរបរទាំង៥នេះអាចឈរជើងបានទោះក្នុងកាលៈទេសៈសេដ្ឋកិច្ចធ្លាក់ចុះក៏ដោយ។ ដូច្នេះបើអ្នកអាចរកស៊ីមុខរបរទាំងនេះបាននោះអ្នកនឹងមានអាជីវកម្មមួយយូរអង្វែង៕


