ធនាគារពាណិជ្ជមិនត្រឹមតែផ្ដល់ប្រាក់កម្ចីដើម្បីឲ្យម្ចាស់អាជីវកម្មនិងក្រុមហ៊ុនសាជីវកម្មប្រើប្រាស់ដើមទុនពង្រីកអាជីវកម្មនិងពលរដ្ឋទទួលបានលុយប្រើប្រាស់តាមតម្រូវការប៉ុណ្ណោះទេប៉ុន្ដែធនាគារគឺជាកន្លែងទទួលប្រាក់បញ្ញើរបស់ប្រជាជនក្រុមហ៊ុននិងស្ថាប័នរដ្ឋជាច្រើនដើម្បីផ្ដល់ជាកន្លែងរក្សាទុកលុយមានសុវត្ថិភាពនិងទទួលបានការប្រាក់ផងដែរ។
ទាក់ទងនឹងការដាក់ប្រាក់បញ្ញើនៅធនាគារនេះដែរ ថ្ងៃនេះ Business Cambodia សូមបង្ហាញពីធនាគារកំពូលទាំង៥ដែលមានអ្នកដាក់ប្រាក់បញ្ញើច្រើនជាងគេបំផុតដោយយោងតាមរបាយការណ៍ចុងក្រោយរបស់ធនាគារជាតិនៃកម្ពុជា។
១. ធនាគារ ABA
ធនាគារ ABA គឺជាធនាគារដែលឈានមុខគេលើផ្នែកបច្ចេកវិទ្យានិងឌីជីថល។ ធនាគារនេះមានទ្រព្យសកម្មប្រមាណជាង១៦ពាន់លានដុល្លារហើយមានប្រាក់បញ្ញើប្រមាណជិត១២ពាន់លានដុល្លារនៅត្រឹមដំណាច់ឆ្នាំ២០២៥។
២. ធនាគារ អេស៊ីលីដា
ធនាគារ អេស៊ីលីដាគឺជាធនាគារចាស់វស្សាមួយដែលបង្កើតឡើងដោយកូនខ្មែរផ្ទាល់។ ធនាគារនេះមានអ្នកដាក់ប្រាក់បញ្ញាប្រមាណ៩.៣៦ពាន់លានដុល្លារ។
៣. ធនាគារ កាណាឌីយ៉ា
ធនាគារ កាណាឌីយ៉ាគឺជាធនាគារដែលបង្កើតឡើងដោយខ្មែរដោយអ្នកឧកញ៉ា ពុង ឃាវសែ។ ធនាគារធំទី៣មួយនេះមានអ្នកដាក់ប្រាក់បញ្ញើសរុបប្រមាណជាង៦.៩៤ពាន់លានដុល្លារ។
៤. ធនាគារ KB Prasac
ធនាគារ KB Prasac គឺជាធនាគារដែលបានកម្លាយខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមកជាធនាគារពាណិជ្ជ។ ធនាគារនេះមានអ្នកដាក់ប្រាក់បញ្ញើប្រមាណជា៣.៥០ពាន់លានដុល្លារ។
៥. ធនាគារ ស្ថាបនា
ធនាគារ ស្ថាបនាក៏មិនខុសពីធនាគារ KB Prasac ដែរពោលគឺបានកម្លាយខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមកក្លាយជាធនាគារដ៏ធំមួយនៅស្រុកខ្មែរ។ ធនាគារនេះមានអ្នកដាក់ប្រាក់បញ្ញើរប្រមាណជា២.៦០ពាន់លានដុល្លារអាមេរិក៕


