ដាក់ប្រាក់ដោយទំនុកចិត្ត បានការប្រាក់ខ្ពស់! មកស្គាល់ធនាគារធំៗ១២ ហ៊ានឲ្យការប្រាក់សន្សំខ្ពស់បំផុត
Toeuy HongJUNE 1 2026840 views

នៅដើមឆ្នាំ២០២៦នេះ ស្ថានភាពសេដ្ឋកិច្ចពិភពលោកស្ថិតនៅក្នុងភាពមិនច្បាស់លាស់ខណៈបញ្ហាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាបានផ្ទុះឡើង។ ក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចមិនច្បាស់លាស់ បងប្អូនមិនហ៊ានយកលុយទៅវិនិយោគឬរកស៊ី ធនាគារធំទាំង១០ឲ្យការប្រាក់សន្សំខ្ពស់បំផុត។

ខាងក្រោមនេះគឺជាធនាគារទាំង១០នៅកម្ពុជាដែលផ្ដល់ការប្រាក់សន្សំខ្ពស់បំផុតសម្រាប់គណនីសន្សំមានកាលកំណត់ហើយប្រាក់សន្សំគឺគិតក្នុងមួយឆ្នាំ។

១. ធនាគារ Woori ធនាគារ Woori ផ្ដល់ការប្រាក់សន្សំ៥%សម្រាប់ប្រាក់រៀល និង៤% សម្រាប់ប្រាក់ដុល្លារ

២. ធនាគារ KB Prasac ធនាគារ KB Prasac ផ្ដល់ការប្រាក់សន្សំ៥.៥%សម្រាប់ប្រាករៀល និង៤.៥០%សម្រាប់ប្រាក់ដុល្លារ។

៣. ធនាគារ Shinhanធនាគារ Shinhan Bank ផ្ដល់ការប្រាក់សន្សំ៤.៨០% សម្រាប់សន្សំអនឡាញជាប្រាក់រៀល និង៤.៣០%សន្សំអនឡាញជាប្រាក់ដុល្លារ

៤. ធនាគារ ប្រៃសណីយ៍កម្ពុជា៖ ធនាគារ ប្រៃសណីយ៍កម្ពជា ផ្ដល់ការប្រាក់សន្សំ៥.៧៥%សម្រាប់ប្រាក់រៀល និង៥.២៥% សម្រាប់ប្រាក់ដុល្លារ។

៥. ធនាគារ ភ្នំពេញពាណិជ្ជ(PPCBank) ធនាគារ PPCBank ផ្ដល់ការប្រាក់សន្សំតាមបណ្ដាញឌីជីថល៥.២០%សម្រាប់ប្រាក់រៀល និង៤.៧០% សម្រាប់ប្រាក់ដុល្លារ

៦. ធនាគារ វីង៖ ធនាគារ វីងផ្ដល់ការប្រាក់សន្សំ៤.៥០%ទាំងប្រាក់ដុល្លារនិងប្រាក់រៀលខ្មែរ។

៧. ធនាគារ Maybank ធនាគារ Maybank ផ្ដល់ការប្រាក់សន្សំ៥%សម្រាប់ប្រាក់រៀលខ្មែរ

៨. ធនាគារ SBI Bank ធនាគារ SBI Bank ផ្ដល់ការប្រាក់៥.២៥%សម្រាប់ប្រាក់រៀល និង៤.៧៥%សម្រាប់ប្រាក់ដុល្លារ

៩. ធនាគារហ្វីលីព៖ ធនាគារ ហ្វីលីព ផ្ដល់ការប្រាក់៤%សម្រាប់ប្រាក់ដុល្លារ និង៤.៧៥%ប្រាក់រៀលខ្មែរ

១០. ធនាគារ ស្ថាបនា៖ ធនាគារ ស្ថាបនា ផ្ដល់ការប្រាក់៤%សម្រាប់ប្រាក់ដុល្លារ និង៥% សម្រាប់ប្រាក់រៀល។

១១. ធនាគារ BRIDGE Bank ធនាគារ BRIDGE Bank គឺជាធនាគារដែលមានម្ចាស់ភាគលាភធំជាខ្មែរ ហើយធនាគារនេះផ្ដល់ការប្រាក់នសន្សំខ្ពស់ផងដែរ។ ធនាគារនេះផ្ដល់ការប្រាក់សន្សំ៥.៥០%សម្រាប់ប្រាក់រៀល និង៥%សម្រាប់ប្រាក់ដុល្លារក្នុងមួយឆ្នាំ។

 

១២. ធនាគារ ឈីហ្វ៖ គណនីប្រាក់បញ្ញើមានកាលកំណត់របស់ធនាគារ ឈីហ្វផ្ដល់ការប្រាក់៥.២៥% សម្រាប់ប្រាក់រៀលនិង៥%សម្រាប់ប្រាក់បញ្ញើជាប្រាក់ដុល្លារ។

សូមបញ្ជាក់ផងដែរថាការសន្សំលុយគឺជារឿងសំខាន់ អ្នកអាចសន្សំដើម្បីមានលុយបម្រុងទុកពេលមានអាសន្ន សន្សំធ្វើជាដើមទុនរកស៊ីនិងវិនិយោគ ធ្វើឲ្យជីវភាពរបស់អ្នកកាន់តែល្អប្រសើរ៕

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia