រកស៊ីឡើងកូដខ្លាំង! មកដឹងពីប្រាក់ចំណេញដែលធនាគារ អេស៊ីលីដារកបាននៅក្នុងឆ្នាំ២០២៥
Toeuy HongFEBRUARY 11 2026282 views

 ធនាគារ អេស៊ីលីដាគឺជាធនាគារពាណិជ្ជដ៏ធំបំផុតមួយនៅប្រទេសកម្ពុជាដែលបានរួមចំណែកផ្ដល់សេវាហិរញ្ញវត្ថុក៏ដូចជារួមចំណែកដល់កម្មភាពសេដ្ឋកិច្ចកម្ពុជាតាមរយៈការផ្ដល់កម្ចីដល់ម្ចាស់អាជីវកម្មក្នុងការពង្រីកអាជីវកម្មរបស់ពួកគាត់។

 

នៅឆ្នាំ២០២៥កន្លងទៅនេះ ធនាគារ អេស៊ីលីដារកស៊ីចំណេញបានរហូតដល់ទៅជាង២០០លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៥ដែលធនាគារ បានផ្ញើទៅកាន់ផ្សារមូលបត្រកម្ពុជាកាលពីម្សិលមិញនេះ។

 

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២៥ បានបង្ហាញថាធនាគារ អេស៊ីលីដារកចំណូលបានប្រមាណ៣.៨១ពាន់ពាន់លានរៀល( ប្រមាណជា៩៤៥លានដុល្លារ) កើនឡើងចំនួន៨.៣៧%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤។ ចំណែកប្រាក់ចំណេញក្នុងឆ្នាំ២០២៥ ធនាគារចាស់វស្សាមួយនេះរកប្រាក់ចំណេញបានប្រមាណជាជាង៨០១ពាន់រៀល( ប្រមាណជាង២០០លានដុល្លារ)

 

នៅក្នុងរបាយការណ៍ដដែលនេះក៏បានបញ្ជាក់ផងដែរថាមូលហេតុដែលធនាគារ អេស៊ីលីដារកស៊ីបានប្រាក់ចំណេញកើនឡើងខ្លាំងគឺដោយសារតែការកើនឡើងនូវតម្រូវការទុនអាជីវកម្មរបស់អតិថិជន បានធ្វើឱ្យឥណទានរបស់សម្ព័ន្ធធនាគារ កើនឡើងចំនួន ៥១៥,៤៣លានដុល្លារអាមេរិក ពីដំណាច់ឆ្នាំ២០២៤ ស្របពេលដែលគុណភាពទ្រព្យសកម្មស្ថិតក្នុងកម្រិតគ្រប់គ្រងបាន ដែលធ្វើឱ្យការខាតបង់ឱនភាពនៃតម្លៃសុទ្ធធ្លាក់ចុះ១៨,៧៨លានដុល្លារអាមេរិក ធៀបនឹងឆ្នាំ២០២៤ ជាមួយនឹងប្រសិទ្ធភាពនៃផលិតផល និងសេវាកម្មដ៏សម្បូរបែបរបស់ធនាគារក្នុងយុគសម័យឌីជីថល និងកំណើនអតិថិជន នៅឆ្នាំ២០២៥។

 

គួរបញ្ជាក់ផងដែរថា ធនាគារ អេស៊ីលីដាគឺជាក្រុមហ៊ុនដែលចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈនៅលើផ្សារហ៊ុនកម្ពុជា។ ដូច្នេះបងប្អូនទូទៅសុទ្ធតែអាចក្លាយជាម្ចាស់ភាគហ៊ុនធនាគារ អេស៊ីតាមរយៈការទិញភាគហ៊ុនធនាគារ អេស៊ីលីដានៅលើផ្សារមូលបត្រកម្ពុជា(ផ្សារភាគហ៊ុនកម្ពុជា)

 

 ពេលទិញហ៊ុន អេស៊ីលីដាបងប្អូននឹងអាចបង្កើតចំណូលបន្ថែមតាមរយៈហ៊ុនឡើងថ្លៃនិងបានចំណូលពីភាគលាភ។ ចង់ចេះវិនិយោគលើផ្សារហ៊ុន ទិញភាគហ៊ុន អេស៊ីលីដា អាចតាមដានផេក Toeuy Hong-ទឿយ ហុង ឬចូលគ្រុបតេឡេក្រាម៖ https://t.me/toeuy_hong

 

ចង់ចេះវិនិយោគលើផ្សារហ៊ុន តែស្មុស្មាញ ពិបាកយល់ អាចចុះឈ្មោះចូលរៀនតាមនេះ៖https://bakseyacademy.com/courses/stock-market-income

មានចម្ងល់ទាក់ទងនឹងការចុះឈ្មោះចូលរៀនអាចឆាតទៅតេឡេក្រាម៖ https://t.me/baksey_academy

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia