កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រមដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពី “កាតព្វកិច្ចយោធា” ជាផ្លូវការហើយ។ ជាមួយគ្នានោះដែរ ច្បាប់នេះតម្រូវឲ្យបុរសសញ្ជាតិខ្មែរអាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំត្រូវបំពេញកាតព្វកិច្ចយោធាយៈពេល ២៤ខែ។
នៅក្នុងនោះដែរ បើតាមមាត្រា១៣ បានឱ្យដឹងថា ប្រជាពលរដ្ឋគ្រប់រូប ដែលត្រូវបានអញ្ជើញឱ្យចូលបំពេញកាតព្វកិច្ចយោធា ហើយមិនបានមកបង្ហាញខ្លួន តាមការអញ្ជើញក្នុងរយៈពេល ៣០ (សាមសិប)ថ្ងៃ គិតពីថ្ងៃដែលសាមីខ្លួនបានទទួលដំណឹង ត្រូវចាត់ទុកជាជនដែលគេចវេះពីកាតព្វកិច្ចយោធា លើកលែងតែមានមូលហេតុត្រឹមត្រូវដែលជននោះពុំអាចមកបង្ហាញខ្លួនបានតាមការកំណត់។ ជនណាដែលគេចវេះពីកាតព្វកិច្ចយោធា ត្រូវផ្តន្ទាទោសដូចខាងក្រោមនេះ៖
គូសបញ្ជាក់ថា ក្នុងករណីជនល្មើសទទួលកំហុសរបស់ខ្លួន ហើយសុខចិត្តចូលមកបំពេញកាតព្វកិច្ចយោធាវិញនៅមុនពេល ដែលមានសេចក្តីសម្រេចជាស្ថាពរពីតុលាការ ជននោះត្រូវទទួលបានការអនុគ្រោះពីការផ្តន្ទាទោស ប៉ុន្តែត្រូវបញ្ជូនជននោះទៅអនុវត្តទណ្ឌកម្មវិន័យ។ បែបបទនិងនីតិវិធីនៃការអនុវត្តទណ្ឌកម្មវិន័យ ត្រូវកំណត់ដោយ ប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ៕




