កុំចេះតែទិញ! សេដ្ឋវិនិយោគជើងចាស់អាមេរិកចូលចិត្តកាន់មាសប្រាប់ពីទឹកលុយគួរយកទៅទិញមាស បើចង់កសាងទ្រព្យបានច្រើន
Toeuy HongAUGUST 16 20264 views

 លោក Ray Dalio គឺជាសេដ្ឋីវិនិយោគជើងចាស់របស់អាមេរិកដែលមានន័យ៧៧ឆ្នាំហើយ។ សេដ្ឋីរូបនេះតែងតែមានសុទិដ្ឋិនិយមចំពោះមាសនិងតែងតែមានមាសនៅក្នុងដៃជានិច្ចព្រោះលោកមើលឃើញថាមាសគឺជាទ្រព្យដែលអាចជួយការទ្រព្យសម្បត្តិអំឡុងសេដ្ឋកិច្ចមិនច្បាស់លាស់។

 

បើទោះបីជាលោកជាអ្នកចូលចិត្តកាន់មាននិងមានសុទិដ្ឋិនិយមចំពោះមាសពិតមែន តែលោកណែនាំឲ្យអ្នកវិនិយោគមាសយកលុយទៅវិនិយោគមាសត្រឹមតែពី១០ទៅ១៥%នៃផលបត្រសរុបឬនិយាយឲ្យងាយយល់អ្នកគួរយកលុយទិញមាសត្រឹមតែ១០ទៅ១៥%នៃតម្លៃវិនិយោគសរុបរបស់អ្នកបានហើយ

 

ឧទាហរណ៍អ្នកតម្លៃវិនិយោគសរុបអ្នក១០ម៉ឺនដុល្លារ ដោយអ្នកវិនិយោគនៅកន្លែងផ្សេងៗ ដូចជា វិនិយោគអចលទ្រព្យ ភាគហ៊ុន ដាក់សន្សំនៅធនាគារ និងទិញមាស នោះទឹកលុយដែលអ្នកយកទៅវិនិយោគមាសគួរតែពី១ម៉ឺនដុល្លារទៅ១៥០០០ដុល្លារបានហើយ សល់ប៉ុន្មានទៀតបែងចែកវិនិយោគលើការាវិនិយោគផ្សេងៗដែលអាចផ្ដល់ចំណេញច្រើន។

 

មូលហេតុចម្បងដែលលោក Ray Dalio មិនណែនាំឲ្យយកលុយច្រើនពេកទៅវិនិយោគមាសហើយណែនាំឲ្យវិនិយោគត្រឹមតែ១០ទៅ១៥%នៃតម្លៃវិនិយោគព្រោះមាសគឺមិនមែនជាទ្រព្យបង្កើតចំណូលផ្ដល់ជាលំហូរសាច់ប្រាក់ជាប្រចាំឡើយ។ ពោលគឺទិញមាសហើយអ្នកត្រូវរងចាំពេលវាឡើងថ្លៃ ទើបអាចរកប្រាក់ណូលពីតម្លៃវាឡើងថ្លៃ ដោយវាមិនផ្ដល់ចំណូលជាការប្រាក់ ចំណូលភាគលាភឬចំណូលពីការជួលឡើយ។ ដូច្នេះហើយបើអ្នកទិញមាសច្រើនពេកវានឹងបង្អាក់ដំណើរក្នុងការកសាងទ្រព្យសម្បត្តិរបស់អ្នក។

 

បើអ្នកវិនិយោគលើទ្រព្យផ្សេងៗដែលផ្ដល់ចំណូលផ្ដល់ហូរសាច់ប្រាក់ជាប្រចាំដូចជាទិញភាគហ៊ុនបានចំណូលភាគលាភប្រចាំខែ ប្រចាំត្រីមាស ឬឆមាសឬប្រចាំឆ្នាដើម  ហើយបើអ្នកវិនិយោគអចលនទ្រព្យ អ្នកអាចបានចំណូលពីការដាក់ជួលអចលនទ្រព្យប្រចាំខែ។ ដូច្នេះទ្រព្យផ្ដល់ចំណូលជាលំហូរសាច់ប្រាក់ទាំងនេះអាចផ្ដល់ជាលំហូរសាច់ប្រាក់ជាប្រចាំដែលអាចឲ្យអ្នកយកលុយទៅវិនិយោគបន្តដើម្បីកសាងទ្រព្យនិងបង្កើនទ្រព្យធ្វើឲ្យសល់លុយនិងបង្កើនទ្រព្យបានលឿន៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia