ចង់ចេញរកស៊ីតែមិនដឹងលក់អ្វីដាច់ មកដឹងក្បួនទិព្វ៤ តាមទាន់តម្រូវការអតិថិជន ចេញលក់មិនខ្វះទេភ្ញៀវ
Srey NuthJANUARY 7 2024270 views

មែនទែនទៅតម្រូវការរបស់អតិថិជន ក៏ចាត់ទុកជាចំណុចសម្លាប់រស់របស់អាជីវកម្មដែរ។ បើកាលណាអ្នកដាក់លក់ផលិតផលដែលមិនមែនជាតម្រូវការចាំបាច់របស់អតិថិជន ច្បាស់ណាស់បើទ្វាមិនដល់មួយខែទេប្រកាដជាបិទទ្វាទៅវិញមិនខាន់។ អ៊ីចឹងតើត្រូវធ្វើបែបណាទើបដឹងថា បច្ចុប្បន្នអតិថិជនត្រូវការអ្វី? ថ្ងៃនេះ Business Cambodia សូមលើកយកក្បួនទិព្វ៤ ដែលអាចឲ្យលោកអ្នកតាមទាន់តម្រូវការអតិថិជន ចេញលក់មិនខ្វះទេភ្ញៀវ៖

 

១. តាមដាន​និន្នាការ​ (​trend​) ​សង្គម​

 

​សម័យ​បច្ចុប្បន្ន​ ​មនុស្សជា​ច្រើន​ប្រើ​ ​បណ្ដាញ​សង្គម​ដើម្បី​ស្វែងរក​ព័ត៌មាន​ពី​ផលិតផល​ ​ដូច្នេះ​អ្នក​អាច​សិក្សា​ពី​ការ​ពេញ​និយម​ ​និង​តម្រូវ​ការ​តាមរយៈ​ ​Goo​g​l​e​ ​Key​word​ ​Tool​ ​និង​ ​Goo​g​l​e​ ​Trend​s ​។​ ​ដោយ​ ​Goo​g​l​e​ ​Key​word​ ​Tool​ ​អាចឲ្យ​អ្នកដឹង​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ស្វែងរក​ពាក្យ​ ​ឬ​ទំនិញ​ដែល​អុ្ន​ក​ចង់​លក់​។​ ​ចំណែក​ ​Goo​g​l​e​ ​Trend​s ​នឹង​ប្រាប់​ពី​ផលិតផល​ពេញ​និយម​ដែល​មនុស្ស​ភាគច្រើន​ស្វែងរក​។​ ​អ្នក​គួរ​ឧ​ស្សាហ៍​តាមដាន​ ​trend​ ​ហើយ​ចំណាំ​មើល​ពី​បញ្ហា​ទី​ផ្សារ​ ​និង​កត្តា​ជ​ម្រុ​ញ​ផ្សេងៗ​ដែល​បាន​កើតឡើង​។

 

២.  ​ស្រាវជ្រាវ​ ​និង​ស្ទង់មតិ​

 

​អ្នក​អាច​ដឹង​ពី​តម្រូវ​ការ​ ​និង​ចំណង់ចំណូលចិត្ត​អតិថិជន​ជាក់ស្ដែង​ ​ដោយ​ការ​ដកស្រង់​ទិន្នន័យ​ផ្ទាល់​ ​តាម​រយ​:​ការស្ទង់មតិ​តាម​ទីតាំង​ពី​សហគមន៍​ ​អ្នក​ជំុ​វិញ​ខ្លួន​ ​ឬ​ក្រុម​ដែល​អ្នក​គិតថា​អាច​ក្លាយ​ជា​អតិថិជន​របស់​អ្នក​នៅ​ថ្ងៃមុខ​។​ ​មួយវិញទៀត​ ​អ្នក​ក៏​អាចឲ្យ​គេ​សាកល្បង​ប្រើ​ផលិតផល​របស់​អ្នក​ ​ដើម្បី​ទទួល​បាន​មតិ​កែ​លម្អ​ ​ឬ​យោបល់​ផ្សេងៗ​ពីលើ​នេះ​។​

 

៣.  ​វិភាគ​លើ​ការប្រកួតប្រជែង​

 

​អ្នក​អាច​ស្រាវជ្រាវ​រក​ទិន្នន័យ​ទី​ផ្សារ​​​ដែល​មាននៅ​ស្រេច​លើ​អ៉ី​ន​ធើ​ណិ​ត​ ​និង​សង្កេតមើល​ថា​ ​តើ​ហាង​ផ្សេងៗ​នោះ​មើលទៅ​លក់ដាច់​ ​ឬ​មិន​ដាច់​? ​មាន​ម៉ូយ​ច្រើន​ ​ឬ​តិច​? ​គេហទំព័រ​ផ្សេងៗ​របស់​គេ​លើ​បណ្ដាញ​សង្គម​មាន​ចំនួន​អ្នកតា​ម​ (​follow​) ​ឬ​ចូលចិត្ត​ (​like​) ​ប៉ុន្មាន​នាក់​? ​តើ​អតិថិជន​គាត់​មាន​ប្រភេទ​ណាខ្លះ​ ​និង​មាន​ចែករំលែក​មតិ​ដែរ​ទេ​? ​គេ​ធ្វើ​ទី​ផ្សារ​បែប​ណា​ ​មាន​គំនិតច្នៃប្រឌិត​ ​និង​វិធី​ទាក់ទាញ​អតិថិជន​យ៉ាងណា​ខ្លះ​? ​បន្ថែម​ពី​នេះ​ ​អ្នក​ក៏​អាច​សិក្សា​រៀនសូត្រ​ពី​គេ​ ​ដើម្បី​អភិវឌ្ឍ​ផលិតផល​និង​យុទ្ធសាស្ត្រ​ធ្វើអាជីវកម្ម​ខ្លួនឯង​ផង​ដែរ​។​​

 

៤. ​សាកល្បង​ផ្សព្វផ្សាយ​ ​និង​ចាប់ផ្ដើម​ដោយ​ទទួល​ ​Pre​-​Order​

 

មុន​ពេល​ដាក់​ផលិតផល​លក់​ជា​ផ្លូវការ​ ​អ្នក​គួរ​សាកល្បង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ​បណ្ដាញ​សង្គម​ ​ដូចជា​បង្កើត​គេហទំព័រ​ ​ឬ​វេ​ប​សាយ​ជាដើម​។​ ​ជាដំបូង​នោះ​គឺ​យើង​អាច​ដឹង​ថា​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បែប​នេះ​ពិតជា​ទាក់ទាញ​អតិថិជន​មក​ទិញ​ផលិតផល​ឬទេ​។​ ​ចំណែក​ឯកា​រ​ទទួល​ ​Pre​-​order​ ​អាចឲ្យ​អ្នក​តេ​ស្ត​មើល​តម្រូវ​ការ​ផលិតផល​ក្នុង​ទី​ផ្សារ​ ​ព្យាករណ៍​លទ្ធភាព​ជោគជ័យ​នៃ​ផលិតផល​ ​ចរាចរ​កា​រលក់​ ​មុន​ពេល​ដែល​អ្នក​ចំណាយ​ប្រាក់​លើ​សារពើ​ភ័ណ្ឌ ​និង​ការ​ផលិត​ផ្សេងៗ​៕

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia