កាលពីថ្ងៃពុធនេះ កប៉ាល់ Mayuree Naree ដែលមានដោតទង់ជាតិថៃ ត្រូវបានវាយប្រហារខណៈពេលកំពុងធ្វើដំណើរនៅច្រកសមុទ្រ Hormuz ដោយបង្ខំឲ្យក្រុមនាវិកសម្រេចបោះបង់ចោលកប៉ាល់នោះតែម្តង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។
ក្រោយហេតុការណ៍នេះកើតឡើង រដ្ឋាភិបាលថៃ បានទាមទារឲ្យអ៊ីរ៉ង់ធ្វើរឿងធំ ២៖
១/. ការសុំទោសជាផ្លូវការ៖ រដ្ឋាភិបាលថៃតាមរយៈក្រសួងការបរទេស បានទាមទារឱ្យអ៊ីរ៉ង់ចេញមុខ សុំទោសជាសាធារណៈ និងជាផ្លូវការ ចំពោះការវាយប្រហារនេះ។ ថៃចាត់ទុកថា នេះគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់សមុទ្រអន្តរជាតិ និងប៉ះពាល់ដល់អធិបតេយ្យភាពនៃវិស័យដឹកជញ្ជូនរបស់ខ្លួន។ ការទាមទារនេះធ្វើឡើងដើម្បីឱ្យអ៊ីរ៉ង់ទទួលស្គាល់ថា ការកំណត់គោលដៅលើនាវាស៊ីវិលគឺជាទង្វើដែលមិនអាចទទួលយកបាន។

២/. ការស៊ើបអង្កេតប្រកបដោយតម្លាភាព៖ រដ្ឋាភិបាលថៃ តាមរយៈក្រសួងការបរទេស បានសង្កត់ធ្ងន់ថា ខ្លួនមិនអាចទទួលយកបានឡើយនូវការបកស្រាយមិនច្បាស់លាស់ណាមួយជុំវិញការវាយប្រហារនេះ។ ក្នុងនោះថៃចង់បានការសន្យា ឬវិធានការច្បាស់លាស់ពីអ៊ីរ៉ង់ថា ហេតុការណ៍ស្រដៀងគ្នានេះនឹងមិនកើតឡើងចំពោះនាវាថៃទៀតឡើយ ដើម្បីជៀសវាងការប៉ះពាល់ដល់សេដ្ឋកិច្ច និងពាណិជ្ជកម្មតាមសមុទ្រ។
គួរជម្រាបផងដែរថា ច្រកសមុទ្រ Hormuz គឺជាចំណុចស្លាប់រស់នៃពាណិជ្ជកម្មពិភពលោក។ ការវាយប្រហារណាមួយនៅទីនោះមិនត្រឹមតែប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេស និងប្រទេសនោះទេ ប៉ុន្តែវាអាចធ្វើឱ្យតម្លៃប្រេង និងថ្លៃដឹកជញ្ជូនទំនិញជុំវិញពិភពលោកហក់ឡើងខ្ពស់៕
សម្រាប់បុគ្គលិកដែលចង់ដឹងក្បួនធ្វើការសម្រេចក្តីស្រមៃ ចំណូលកើន ឡើងតួនាទីលឿន ឬម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់ យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃត្រឹមតែ ១២$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



