អាជ្ញាធរផ្លូវល្បឿនលឿននៃប្រទេសថៃ (EXAT) បានប្រកាសពីគម្រោងសាងសង់ផ្លូវរូងក្រោមដីដែលមានតម្លៃ ៥០ ពាន់លានបាត ដែលតភ្ជាប់ក្រុង Kaset និង Ngamwongwan។ មតិសាធារណៈលើគម្រោងនេះ នឹងត្រូវប្រមូលផ្តុំ និងពិចារណានៅថ្ងៃទី១៣ ខែកក្កដា។នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ Thaiger។
គម្រោងមួយនេះ បានបញ្ចប់ទម្រង់សាងសង់ និងវាយតម្លៃការគាំទ្រសាធារណៈ ដោយជំហានបន្ទាប់មក EXAT នឹងចងក្រងមតិត្រឡប់ ហើយដាក់ជូនក្រសួងដឹកជញ្ជូន និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីធ្វើការពិចារណរីឯការសិក្សាលម្អិត ការរចនា និងការវាយតម្លៃផលប៉ះពាល់បរិស្ថានសម្រាប់ផ្នែកទាំងពីរត្រូវបានបញ្ចប់។
ផ្លូវរូងក្រោមដីថ្មីនេះនឹងមានគោលបំណងកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងតំបន់ដ៏មមាញឹកបំផុតមួយរបស់ទីក្រុងបាងកក ដោយផ្តល់នូវផ្លូវកាន់តែមានប្រសិទ្ធភាពសម្រាប់អ្នកធ្វើដំណើរ និងកាត់បន្ថយពេលវេលាធ្វើដំណើរយ៉ាងច្រើន។ គំនិតផ្តួចផ្តើមនេះស្របតាមគោលបំណងទូលំទូលាយនៃការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុងបាងកក ដើម្បីគាំទ្រកំណើនប្រជាជន និងការអភិវឌ្ឍន៍ទីក្រុង។