កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៥, ក្រុមហ៊ុន TF Motors ដែលជាក្រុមហ៊ុននាំចូលផ្ដាច់មុខរថយន្ត MG នៅកម្ពុជា បានចូលរួមក្នុងភារកិច្ចការការងារមនុស្សធម៌ ដើម្បីជួយដល់ជនភៀសខ្លួនដែលត្រូវបានជម្លៀសទៅកាន់តំបន់សុវត្ថិភាពនៅក្នុងខេត្តព្រះវិហារ ដើម្បីជាការបង្ហាញនូវភាពស្មោះស្ម័គ្រអំពីទំនួលខុសត្រូវជាមួយសង្គមជាតិ។
ចំពោះបញ្ហាប្រឈមជាបន្តបន្ទាប់ដែលគ្រួសារជនភៀសខ្លួនកំពុងជួបដោយសារបញ្ហាទំនាស់ព្រំដែនកម្ពុជាថៃ បានជម្រុញចិត្តដល់ក្រុមហ៊ុន TF Motors ក្នុងការចូលរួមផ្តល់នូវជំនួយដែលជាសម្ភារៈសំខាន់ៗដើម្បីផ្គត់ផ្គង់ទៅកន្លែងដែលមានតម្រូវការបំផុត។ ក្រុមហ៊ុនបានរៀបចំការផ្ដល់ជូនជាអំណោយសំខាន់ៗរួមមានដូចជា៖ អង្ករ ៨០០គីឡូ, ទឹកបរិសុទ្ធ ១០៣កេស, អំពូលភ្លើងប្រើសូឡា ៥០ ឈុត, អាហារក្រៀមដូចជាត្រីងៀត និង សាច់ក្រក, ភួយ, កន្ទេល, មុង, តង់, ថ្នាំសង្កូវ, សម្ភារៈអនាម័យស្ត្រី និង របស់របរប្រើប្រាស់ប្រចាំថ្ងៃសំខាន់ៗ ដើម្បីជួយដល់ជនភៀសខ្លួនរាប់រយនាក់ដែលកំពុងស្នាក់នៅតំបន់ទីទួលមានសុវត្ថិភាពក្នុងខេត្តព្រះវិហារ។
ក្រៅពីការផ្ដល់អំណោយជាសម្ភារៈជួយសង្គ្រោះរួចហើយ ក្រុមហ៊ុន TF Motors ក៏បានចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាម ដើម្បីគាំទ្រទៅដល់មន្ទីរពេទ្យក្នុងស្រុកដែលកំពុងប្រឈមនឹងកង្វះឈាមសម្រាប់ព្យាបាលក្នុងករណីបន្ទាន់។ បុគ្គលិកពីក្រុមហ៊ុនបានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការជួយសង្គ្រោះជិវិតក្នុងសហគមន៍។
តំណាងក្រុមហ៊ុន TF Motors បានលើកឡើងថា "យើងជឿជាក់លើអំណាចនៃការរួបរួមគ្នា និង ការចូលរួមសកម្មភាពពិតប្រាកដនៅពេលប្រទេសជួបបញ្ហា។ ក្រុមការងាររបស់យើងពិតជាមានមោទកភាពក្នុងការចូលរួមជាមួយប្រជាជនកម្ពុជាទាំងពេលវេលាសប្បាយ ទាំងពេលវេលាដែលស្ថិតក្នុងស្ថានភាពដ៏លំបាកមួយនេះ។ វាជាកាតព្វកិច្ចមួយ ដែលមិនមែនត្រឹមតែជាក្រុមហ៊ុនអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ជាសមាជិកមួយនៃសហគមន៍កម្ពុជាដែលត្រូវចូលរួមជួយគ្នាទៅវិញទៅមកក្នុងគ្រានេះផងដែរ"។
ការចូលរួមនេះបង្ហាញពីតម្លៃរួមគ្នារវាងក្រុមហ៊ុនរថយន្ត MG និង ក្រុមហ៊ុន TF Motors ក្នុងការគាំទ្រយ៉ាងយកចិត្តទុកដាក់លើទំនួលខុសត្រូវសង្គម និងការគាំទ្រសហគមន៍ខ្មែរ។ វាជាចូលរួមបន្ថែមមួយក្នុងចំណោមសកម្មភាពជួយសង្គមជាច្រើនដែលក្រុមហ៊ុន TF Motors បានធ្វើឡើងក្នុងអំឡុងពេលកន្លងមក ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេលើការជួយសង្គមជាតិ និងជាវិជ្ជាជីវៈមួយរបស់ក្រុមហ៊ុនលើវិស័យឧស្សាហកម្មរថយន្តថ្មីនៅកម្ពុជា។
អំពីក្រុមហ៊ុន TF Motors
TF Motors ជាក្រុមហ៊ុនផ្លូវការដែលនាំចូលផ្ដាច់មុខរថយន្ត MG នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនមានគោលបំណងក្នុងការផ្តល់ជូននូវរថយន្តថ្មីដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ និងការចូលរួមរាល់សកម្មភាពវិជ្ផមានក្នុងសង្គម ហើយ MG គឺជាម៉ាកយីហោរថយន្តថ្មីដែលមានដើមកំណើតពីចក្រភពអង់គ្លេស និងមានភាពល្បីល្បាញទូទាំងពិភពលោកលើបច្ចេកវិទ្យាទំនើប, កម្លាំងខ្លាំង, និងការរចនាដ៏ទាន់សម័យ។