រថយន្តដែលមានតម្លៃទាបមិនមែនតែងតែជារថយន្តដែលចំណាយប្រាក់តិចបំផុតក្នុងរយៈពេលវែងនោះទេ
Bunthoeun KoemMAY 15 2026

ភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦៖ ក្នុងបរិបទដែលទីផ្សាររថយន្តនៅកម្ពុជាកំពុងមានការប្រកួតប្រជែងខ្លាំង លោក អ៊ុំ គីម នាយកផ្នែកលក់នៃក្រុមហ៊ុន TF Motors (Cambodia) Co., Ltd. បានផ្ដល់នូវទស្សនៈវិជ្ជាជីវៈដ៏គួរឱ្យចាប់អារម្មណ៍មួយ ពាក់ព័ន្ធនឹងទម្លាប់នៃការទិញរថយន្តរបស់ប្រជាជនកម្ពុជា។ លោកលើកឡើងថា នៅតាមអគារតាំងបង្ហាញរថយន្តគឺមានតម្លៃបង្ហាញនៅលើកញ្ចក់រថយន្តនីមួយៗទាំងអស់នៅក្នុងទីក្រុងភ្នំពេញ។ អ្នកទិញតែងតែមើលលេខនោះ ប្រៀបធៀបវាទៅនឹងលេខតម្លៃនៅលើកញ្ចក់រថយន្តក្នុងអគារតាំងបង្ហាញក្បែរនោះ ហើយជារឿយៗអ្នកទិញធ្វើការសម្រេចចិត្តដោយផ្អែកលើតម្លៃលេខណាតូចជាងគេ។ ខ្ញុំយល់ពីរឿងនេះ។ នៅក្នុងទីផ្សារដែលមានប្រាក់ចំណូលកំពុងកើនឡើង ប៉ុន្តែថវិកានៅពេលទិញទំនិញត្រូវបានពិចារណាយ៉ាងយកចិត្តទុកដាក់ ដោយពឹងផ្នែកលើតម្លៃដែលជាកត្តាសំខាន់បំផុត។

 

Photo 2026 05 15 11 39 36

 

ប៉ុន្តែបន្ទាប់ពីរយៈពេល៨ឆ្នាំនៃការលក់រថយន្តនៅប្រទេសកម្ពុជា ខ្ញុំជឿថា តម្លៃដែលបង្ហាញនៅលើស្ទីគ័រនោះគឺជាតួលេខដែលមិនសូវមានប្រយោជន៍សម្រាប់ការទស្សន៍ទាយថាតើរថយន្តមួយគ្រឿងនឹងមានតម្លៃប៉ុន្មាននោះទេ។

 

តម្លៃលេខដែលអ្នកឃើញ និងតម្លៃលេខដែលអ្នកមើលមិនឃើញ

 

នៅពេលដែលអតិថិជនទិញរថយន្តថ្មី ពួកគេមិនបានទិញត្រឹមតែការប្រតិបត្តិការតែមួយដងគត់នោះទេ។ ពួកគេកំពុងចូលទៅកាន់ទំនាក់ទំនងដែលជាធម្មតានឹងមានរយៈពេល៥ ទៅ ៧ឆ្នាំ ​ឬ​​ 100,000Km ឬ ច្រើនជាងនេះ ហើយក៏ត្រូវការយករថយន្តទៅជួបផ្នែកសេវាកម្ម ចន្លោះពី ៨ ទៅ ១០ ដង អាស្រ័យលើប្រភេទយានយន្ត ឬ​ការប្រើប្រាស់ផងដែរ។ តម្លៃនៃការទំនាក់ទំនងនោះ គឺជាផលបូកនៃថ្លៃសេវាកម្ម គ្រឿងបន្លាស់ ការជួសជុលដែលសំខាន់ៗ និង មានតម្លៃល្អពេលលក់ចេញបន្តដែលពួកគេនឹងទទួលបានតម្លៃល្អពិតប្រាដកនៃរថយន្តនៅពេលចុងបញ្ចប់។

 

រថយន្តដែលជួយសន្សំប្រាក់របស់អ្នករហូតដល់ $3,000 នៅពេលទិញដំបូង ប៉ុន្តែត្រូវចំណាយបន្ថែមប្រមាណលើស $500 ក្នុងមួយឆ្នាំសម្រាប់ការថែទាំ ដោយសារតែគ្រឿងបន្លាស់របស់វាមិនមែនមានក្នុងស្រុកហើយត្រូវបាននាំចូលពីក្រៅ ឬ ដោយសារតែមជ្ឈមណ្ឌលសេវាកម្មដែលនៅជិតអ្នកបំផុតគឺមានចម្ងាយឆ្ងាយប្រហាក់ប្រហែល3ម៉ោងពីផ្ទះរបស់អ្នក ដែលជាការបាត់បង់នូវអត្ថប្រយោជន៍ផ្នែកតម្លៃរបស់រថយន្តក្នុងរយៈពេលហោចណាស់២ឆ្នាំ។

 

នេះមិនមែនជាសម្មតិកម្មទេ ប៉ុន្តែវាជាតួលេខដែលម្ចាស់រថយន្តដែលមានបទពិសោធន៍គ្រប់រូបគួរតែយល់ដឹង ហើយអ្នកទិញរថយន្តលើកដំបូងគ្រប់រូបគួរតែរៀនពីការគិតគូរដ៏ម៉ត់ចត់នេះ។

 

«ថ្លៃសេវាកម្មដំបូងដែលខ្ញុំមិនដែលរំពឹងថានឹងត្រូវបង់ បានបង្រៀនខ្ញុំឱ្យដឹងអំពីតម្លៃពិតនៃរថយន្តរបស់ខ្ញុំច្រើនជាងអ្វីដែលអ្នកលក់បាននិយាយ»។ នេះជាការលើកឡើងរបស់អតិថិជន MG ម្នាក់នៅក្នុងខេត្តសៀមរាបដែលបាននិយាយកាលពីបទពិសោធន៏ពេលគាត់បានទិញរថយន្តមុនរបស់ម៉ាកផ្សេង។

 

Photo 2026 05 15 11 39 30

 

តើអ្វីដែលដើរតួរសំខាន់របស់ហេដ្ឋារចនាសម្ព័ន្ធក្រោយពេលលក់ពិតប្រាកដ

 

ការកសាងបណ្តាញសេវាកម្មពិតប្រាកដមួយនៅក្នុងប្រទេសកម្ពុជាគឺមិនមែនជាការធ្វើលំហាត់ទីផ្សារនោះទេ។ វាតម្រូវឱ្យមានការវិនិយោគលើការបណ្តុះបណ្តាល លើឧបករណ៍ជួសជុល លើឧបករណ៍វិនិច្ឆ័យកំហូច លើស្តុកគ្រឿងបន្លាស់ដែលរក្សាទុកនៅក្នុងស្រុក និង ក្នុងការអភិវឌ្ឍជាបន្តបន្ទាប់លើមនុស្សដែលមានសមត្ថភាពបច្ចេកទេសច្បាស់លាស់។ វាក៏តម្រូវឱ្យមានការប្តេជ្ញាចិត្តខ្ពស់លើការពង្រីកសេវាកម្មជាបន្តបន្ទាប់ដូចជាពង្រីកពីទីក្រុងភ្នំពេញ ដើម្បីមានវត្តមាននៅខេត្តសៀមរាប នៅខេត្តបាត់ដំបង ដើម្បីសម្រួលដល់អតិថិជននៅតាមខេត្តដែលបានទិញរថយន្តរួច ហើយបានយល់ដឹងថា ប្រសិនបើមានអ្វីមួយខុសប្រក្រតី ការផ្តល់ជំនួយគឺមិនតម្រូវឱ្យមានការធ្វើដំណើរទៅមកដោយចំនាយរយៈពេល២ថ្ងៃនោះទេ។

 

ក្រុមហ៊ុន TF Motors បានធ្វើការវិនិយោគនោះអស់រយៈពេលជាង១៥ឆ្នាំមកហើយ។ យើងមានជាងបច្ចេកទេសដែលមានវិញ្ញាបនបត្រជាង 70 នាក់នៅទូទាំងសាខាចំនួន៤ក្នុងប្រទេសកម្ពុជា។ យើងមានគ្រឿងបន្លាស់សុទ្ធរបស់ MG ស្តុកនៅក្នុងប្រទេសកម្ពុជា។ យើងក៏បានបណ្តុះបណ្តាលជាងបច្ចេកទេសរបស់យើងស្របតាមស្តង់ដាររបស់ក្រុមហ៊ុនអន្តរជាតិ SAIC ស្តង់ដារម៉ាកយីហោ MG។ ក្រុមហ៊ុនយើងបានឆ្លើយតបទូរស័ព្ទគ្រប់ពេលដែលអតិថិជនហៅទូរស័ព្ទមកកាន់ផ្នែកសេវាកម្ម។

 

ចំណុចទាំងនេះគឺមិនមានការបង្ហាញនៅលើស្ទីគ័របិតកញ្ចក់រថយន្តនៅក្នុងអគារតាំងបង្ហាញរថយន្តនោះទេ។ ហើយក៏ជាអ្វីដែលមិនអាចមើលឃើញនៅពេលទិញរថយន្តនោះទេ។ ប៉ុន្តែវាអាចមើលឃើញ និងមានតម្លៃខ្លាំង នៅពេលដែលអតិថិជនត្រូវការវា។

 

Photo 2026 05 15 11 39 23

 

ការដាក់ដំណើរការកម្មវិធីផ្នែកសេវាកម្មថែទាំរថយន្ត MG Forever Care

 

ថ្ងៃនេះយើងបានប្តេជ្ញាចិត្តរបស់យើងដោយបើកជាផ្លូវការនូវកម្មវិធីសេវាកម្មថែទាំរថយន្ត MG ដែលកម្មវិធីមួយនេះនឹងផ្តល់ជូនអ្នកទិញរថយន្ត MG ថ្មីគ្រប់រូបនូវសេវាកម្មថែទាំឥតគិតថ្លៃរយៈពេល១ឆ្នាំពេញសម្រាប់រថយន្តសាំង&Hybrid និងផ្តល់សេវាកម្មថែទាំឥតគិតថ្លៃរយៈពេល៥ឆ្នាំសម្រាប់អ្នកទិញរថយន្តអគ្គិសនី។ យើងខ្ញុំកំពុងធ្វើឱ្យអ្នកទិញទទួលបានស្ថេរភាពលើផ្នែកសេវាកម្មក្រោយពេលលក់ដែលជាតម្រូវការរបស់អតិថិជន ហើយអតិថិជនត្រូវទទួលបានការជឿទុកចិត្ត និងស្របតាមកិច្ចសន្យា។

 

យើងខ្ញុំធ្វើបែបនេះ ពីព្រោះយើងជឿថាវាជានេះជាពេលវេលាដ៏ត្រឹមត្រូវបំផុតដើម្បីធ្វើការសន្ទនានេះនៅក្នុងទីផ្សាររថយន្តរបស់ប្រទេសកម្ពុជា។ អ្នកទិញគឺមានជម្រើសច្រើនជាងពេលណាៗទាំងអស់។ ម៉ាកយីហោថ្មីៗកំពុងមកដល់ជាមួយនឹងតម្លៃប្រកួតប្រជែងខ្លាំង និងមានការរចនាដ៏ទាក់ទាញ ដែលវាជារឿងល្អសម្រាប់ទីផ្សាររថយន្ត និងល្អសម្រាប់អ្នកប្រើប្រាស់។

 

ប៉ុន្តែយើងខ្ញុំសូមណែនាំដោយគោរពថា មុនពេលសម្រេចចិត្តទិញរថយន្តណាមួយ អ្នកទិញគ្រប់រូបគួរសួរសំណួរសាមញ្ញមួយថា ប្រសិនបើមានបញ្ហាអ្វីមួយខុសប្រក្រតីក្នុងរយៈពេលពីរឆ្នាំខាងមុខ តើខ្ញុំត្រូវទៅរកជំនួយនៅទីណា? តើខ្ញុំត្រូវទូរស័ព្ទទៅរកអ្នកណា? តើវាត្រូវចំណាយពេលប៉ុន្មាន? តើវាត្រូវចំណាយលុយប៉ុន្មាន?

 

ចម្លើយចំពោះសំណួរទាំងនោះគឺជាផ្នែកមួយនៃតម្លៃរថយន្តដូចជាតួលេខនៅបិតនៅលើកញ្ចក់រថយន្ត។ នៅក្រុមហ៊ុន TF Motors យើងបានជ្រើសរើសឆ្លើយតបទៅកាន់សំនួររបស់អតិថិជន ជាការលាយលក្ខណ៍អក្សរ ដោយមានវិញ្ញាបនបត្រ ការប្តេជ្ញាចិត្ត និង សាខាផ្នែកសេវាកម្មជួសជុលចំនួន៤ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់សេវាកម្ម។ប្រសាសន៏របស់ លោក អ៊ុំ គីម ដែលជានាយកផ្នែកលក់នៃក្រុមហ៊ុន TF Motors (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុននាំចូលនិងចែកចាយផ្លូវការរថយន្ត MG នៅប្រទេសកម្ពុជា។

 

Photo 2026 05 15 11 39 49

 

អំពីក្រុមហ៊ុន TF MOTORS (CAMBODIA) CO., LTD.

 

ក្រុមហ៊ុន TF Motors គឺជាក្រុមហ៊ុននាំចូលនិងចែកចាយផ្លូវការរថយន្ត MG នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ ក្រុមហ៊ុនបានដំណើរការចំនួន៤សាខានៅទូទាំងរាជធានីខេត្តមានដូចជា៖​ ទីក្រងភ្នំពេញ២សាខា សៀមរាប និងបាត់ដំបង ដោយមានបុគ្គលិកផ្នែកបច្ចេកទេសរថយន្ត MG ដែលមានវិញ្ញាបនបត្រជាង ៧០ នាក់។ ក្រុមហ៊ុន TF Motors បានបម្រើអតិថិជនជាង ៦,០០០ នាក់ និងទទួលបានកំណត់ត្រាការលក់រថយន្តចេញជាង ២ ,០០០ គ្រឿងក្នុងឆ្នាំ២០២៥កន្លងទៅ។ ក្រុមហ៊ុនក៏បានប្តេជ្ញាចិត្តក្នុងការសាងនូវទំនុកចិត្តនិងផ្តល់បទពិសោធន៍ល្អក្នុងភាពជាម្ចាស់រថយន្តដែលគួរឱ្យទុកចិត្តបំផុតរបស់ប្រទេសកម្ពុជា។

 

ទំនាក់ទំនង​ប្រព័ន្ធ​ផ្សព្វផ្សាយ៖ [កែ ចរណៃ] · [Email:  KE.CHORANEY@MGMOTOR.COM.KH] · [លេខទូរស័ព្ទ 070 777 396]

 

Photo 2026 05 15 11 39 23

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia