ក្រុមហ៊ុន TF Motors ដាក់លក់រថយន្តនិងម៉ូតូ ៣ ម៉ូដែលនេះក្នុងតម្លៃពិសេសមិនធ្លាប់មាន
Bunthoeun KoemJUNE 20 2026648 views

ក្រុមហ៊ុន TF Motors ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខរថយន្ត MG, ម៉ូតូ Royal Enfield និង ម៉ូតូ Peugeot Motorcycles នៅប្រទេសកម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីកម្មវិធី TF Motors Yard Sale ដែលដាក់លក់រថយន្តនិងម៉ូតូក្នុងតម្លៃពិសេសសម្រាប់ពាក់កណ្តាលឆ្នាំ២០២៦ ដែលជាព្រឹត្តិការណ៍ផ្តល់អត្ថប្រយោជន៏ពិសេសមិនធ្លាប់មានសម្រាប់ផលិតផលរបស់ខ្លួន។

 

កម្មវិធីនេះនឹងចាប់ផ្តើមពីថ្ងៃទី ១៩ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦ ទីតាំងនៅមជ្ឈមណ្ឌលសេវាកម្មថែទាំជួសជុលរថយន្ត MG សាខាផ្លូវ50ម៉ែត្រ ដោយផ្តល់ជូនអតិថិជននូវឱកាសពិសេសក្នុងការទិញរថយន្តប្រភេទសាំង រថយន្តអគ្គិសនី ម៉ូតូធំ​ និងម៉ូតូ scooter ក្នុងក្តីស្រមៃរបស់លោកអ្នកក្នុងតម្លៃល្អបំផុតប្រចាំឆ្នាំជាមួយនឹងកញ្ចប់ប្រម៉ូសិនដ៏ចំណេញបំផុត។

 

Photo 2026 06 20 11 40 47

 

កញ្ចប់ប្រម៉ូសិនសម្រាប់រថយន្តនិងម៉ូតូជាច្រើនម៉ូឌែល

ក្នុងអំឡុងពេលកម្មវិធីរយៈពេល១២ថ្ងៃនេះ អ្នកចូលរួមទស្សនានឹងទទួលបានតម្លៃពិសេសលើម៉ូដែលដែលបានកំណត់សម្រាប់រថយន្ត MG, ម៉ូតូ Royal Enfield និង ម៉ូតូ Peugeot Motorcycles។ មិនថាអតិថិជនកំពុងស្វែងរករថយន្តប្រភេទ sedan ដ៏ទាន់សម័យ ឬ​ រថយន្តប្រភេទ SUV លក្ខណៈគ្រួសារ ឬ រថយន្តអគ្គិសនី ឬ​ ម៉ូតូធំ ឬ ម៉ូតូ scooter នោះទេ ការដាក់លក់ក្នុងតម្លៃពិសេសរបស់ក្រុមហ៊ុន TF Motors Yard Sale ឆ្នាំ២០២៦នេះ គឺផ្តល់ជូននូវជម្រើសដ៏ទាក់ទាញសម្រាប់តម្រូវការតាមស្ទាយនៃការរស់នៅ និងតម្រូវតាមថវិកា។

 

បន្ថែមពីលើការផ្តល់ជូនតម្លៃដ៏ពិសេស អតិថិជននឹងទទួលបានអត្ថប្រយោជន៍ផ្តាច់មុខជាច្រើនដែលត្រូវបានរចនាឡើងដើម្បីផ្តល់នូវភាពពេញចិត្តដែលជាតម្រូវការប្រចាំថ្ងៃដល់អ្នកប្រើប្រាស់ដូចជា៖ Free ប្រេងឥន្ធនៈឥតគិតថ្លៃ ចាប់ពី $200 រហូតដល់ $800 ទៅតាមម៉ូឌែលនីមួយៗដែលបានកំណត់, Free ការប្តូរប្រេងឥតគិតថ្លៃពី ១ឆ្នាំ ទៅ ៣ឆ្នាំ តាមម៉ូឌែលនីមួយៗដែលបានកំណត់, Free ការត្រួតពិនិត្យរថយន្តឥតគិតថ្លៃជារៀងរហូត និងផ្តល់ជូនការធានារយៈពេល ៥ឆ្នាំផងដែរ។

 

Photo 2026 06 20 11 40 57

 

អត្ថប្រយោជន៏សម្រាប់អ្នកណែនាំបងប្អូន ឬ មិត្តភក្តិ នឹងទទួលបានទឹកប្រាក់រហូតដល់ $300

កម្មវិធីនេះក៏មានការផ្តល់ជូនអត្ថប្រយោជន៏ជាពិសេសដែលជាការថ្លែងអំណរគុណដល់អតិថិជន និងអ្នកដែលតែងតែគាំទ្រផលិតផលរបស់ក្រុមហ៊ុន TF Motors ផងដែរ។ តាមរយៈកម្មវិធីនេះ អ្នកដែលណែនាំអតិថិជនថ្មីមកហើយពួកគាត់សម្រេចចិត្តទិញរថយន្ត MG នោះពួកគាត់នឹងទទួលបានទឹកប្រាក់លើកទឹកចិត្តរហូតដល់ $300។ អត្ថប្រយោជន៏នេះនឹងអនុញ្ញាតឱ្យអតិថិជនអាចចែករំលែកភាពរំភើបជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ខណៈពេលដែលទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត និង ទទួលបានរថយន្តថ្មីដែលគួរឱ្យទុកចិត្តបំផុត។

 

អត្ថប្រយោជន៍បន្ថែមសម្រាប់អ្នកអញ្ផើញមកទស្សនារថយន្តឬម៉ូតូក្នុងកម្មវិធី

មិនត្រឹមតែជាកម្មវិធីលក់រថយន្តនិងម៉ូតូប៉ុណ្ណោះទេ តែកម្មវិធី TF Motors Yard Sale ត្រូវបានធ្វើឡើងជាពិសេសដើម្បីអនុញ្ញាតិឱ្យអតិថិជនអាចអញ្ផើញមកទស្សនាភ្លាម អាចទិញយកភ្លាមជាមួយតម្លៃពិសេសមិនធ្លាប់មាន ហើយកាន់តែពិសេសក្រុមហ៊ុនក៏បានផ្តល់ជូនដល់អ្នកទស្សនាជាមួយការ Free ភេសជ្ជៈនិងអាហារសម្រន់ពិសាដោយឥតគិតថ្លៃ, មានកាដូរមួក MG ដ៏ស្រស់ស្អាតជូន និង ការផ្តល់ជូនតម្លៃពិសេសដែលមិនធ្លាប់មានក្នុងរយៈពេលកំណត់នេះ។

 

Photo 2026 06 20 11 41 05

 

រាល់អតិថិជនដែលចូលរួមក្នុងកម្មវិធី TF Motors Yard Sale នឹងទទួលបានអត្ថប្រយោជនដូចខាងក្រោម៖

ទទួលបានតម្លៃពិសេសរាល់ការទិញរថយន្តនិងម៉ូតូតាមម៉ូដែលដែលបានដាក់តាំងបង្ហាញ

ទទួលបានរង្វាន់លើកទឹកចិត្ត $300 សម្រាប់អ្នកណែនាំអតិថិជនថ្មីៗ

ទទួលបានការពិសារភេសជ្ជៈនិងអាហារសម្រន់ដោយឥតគិតថ្លៃ

ទទួលបានកាដូរមួក MG ដ៏ស្រស់ស្អាត១សម្រាប់អ្នកមកទស្សនា

ទទួលបានការប្រឹក្សាយោបល់ឥតគិតថ្លៃអំពីរថយន្តជាមួយអ្នកលក់ដ៏ជំនាញរបស់ក្រុមហ៊ុន TF Motors

អតិថិជនអាចទិញភ្លាមយកភ្លាមជាមួយតម្លៃពិសេស

 

កម្មវិធីលក់រថយន្តនិងម៉ូតូ TF Motors Yard Sale បានធ្វើឡើងដើម្បីផ្តល់ជូនអតិថិជននូវតម្លៃពិសេស និងផ្តល់ភាពងាយស្រួលក្នុងការទិញរថយន្តនិងម៉ូតូ។ ដោយសារការផ្តល់ជូនមានចំនួនកំណត់សម្រាប់តម្លៃក្រោមទីផ្សារ អ្នកទិញដែលមានចំណាប់អារម្មណ៍ឬកំពុងស្វែងរករថយន្តថ្មីអាចអញ្ផើញមកទស្សនាឥលូវនេះដើម្បីទទួលយកអត្ថប្រយោជន៍ដ៏សំបូរបែបពីការផ្តល់ជូនរហូតដល់អស់ពីស្តុក។ កម្មវិធីនេះក៏ជាឱកាសសម្រាប់អតិថិជនក្នុងការស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យារថយន្តនិងម៉ូតូទំនើបៗ ដើម្បីជាដំណោះស្រាយក្នុងការស្វែងរកមធ្យោបាយធ្វើដំណើរ ដែលកំពុងមានប្រជាប្រិយភាពនៅលើទីផ្សារដែលទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជនក្នុងប្រទេសកម្ពុជា៕

ក្រុមហ៊ុន TF Motors បានតែងតាំងលោក Daniel Kiggins ជានាយកផ្នែកបច្ចេកទេសនៃមជ្ឈមណ្ឌលជួសជុលរថយន្ត MG
Daneth MechSEPTEMBER 13 2022

TF Motors គឺជាក្រុមហ៊ុនធំមួយដែលនាំចូលនិងចែកចាយផ្តាច់មុខនូវរថយន្តយីហោ MG និង Maxus ហើយថ្មីៗនេះក្រុមហ៊ុនបានតែងតាំងលោក Daniel Kiggins ជានាយកគ្រប់គ្រងផ្នែកបច្ចេកទេសនៃមជ្ឈមណ្ឌលថែរទាំ និងជួលជុលរថយន្ត MG។

បេសកកម្មរបស់លោកនឹងរួមគ្នាក្នុងការពង្រឹង និងបង្កើនភាពទំនើបស្តង់ដារដល់មជ្ឈមណ្ឌលថែរទាំ និងជួសជុលរថយន្ត MG ក្រោមការដឹកនាំរបស់ក្រុមហ៊ុន TF Motors ដើម្បីស្វាគមន៍ការកើនឡើងនៃចំនួនអតិថិជនរបស់ខ្លួនដែលបានកើនឡើងជាបន្តបន្ទាប់ក្រោមប្រជាប្រិយភាពរបស់រថយន្ត MG ដែលជាម៉ាកយីហោលក់ដាច់បំផុតចំណាត់ថ្នាក់លេខបីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

Photo 2022 09 13 15 35 34

Photo 2022 09 13 15 35 35

លោក Daniel Kiggins មានបទពិសោធន៍យ៉ាងច្រើនដែលមិនអាចប្រៀបផ្ទឹមបាននៅក្នុងប្រទេសកម្ពុជាជាមួយនឹងការប្រឡូកលើវិស័យមេកានិចជាមួយយីហោរថយន្តល្បីៗមួយចំនួននៅលើទីផ្សារ។ ការអប់រំ ការបណ្តុះបណ្តាល និងវិញ្ញាបត្រប័តបញ្ផាក់ការសិក្សាចេញពីប្រទេសអង់គ្លេស បានធ្វើឱ្យលោក Daniel Kiggins មានឱកាសផ្លាស់ប្តូរការងារទៅអាស៊ីអាគ្នេយដែលជាកន្លែងមួយដែលលោកបានអភិវឌ្ឍន៏យាន្តដ្ឋានជួសជុលសម្រាប់ម៉ាក Jaguar, Land Rover និង Ford។ បន្ទាប់មកលោកក៏បានមកកាន់ប្រទេសកម្ពុជាជាមួយការចូលរួមបទពិសោធន៏កាន់តែល្អអស្ចារ្យគឺការងារជាមួយក្រុមហ៊ុនរថយន្ត Mercedes Benz ដោយបានអភិវឌ្ឍន៏ និងគ្រប់គ្រងលើមជ្ឈមណ្ឌលសេវាកម្មដ៏ស្តង់ដារ ដោយបានបម្រើការបានយ៉ាងល្អអស់រយៈពេលជាច្រើនឆ្នាំជាមួយស្តង់ដារភាពនៃបច្ចេកវិទ្យាទំនើបនៅប្រទេសកម្ពុជា។ ហើយឥឡូវនេះលោក Daniel Kiggins បានចូលរួមជាមួយក្រុមហ៊ុន TF Motors សម្រាប់ម៉ាកយីហោ MG និង Maxus ដើម្បីពង្រឹងផ្នែកបច្ចេកទេស និងអភិវឌ្ឍមជ្ឈមណ្ឌលសេវាកម្មថែរទាំនិងជួសជុលឱ្យកាន់មានទំនុកចិត្ត ដែលនឹងឆ្លើយតបទៅនឹងតម្រូវការនៃការកើនឡើងជាបន្តបន្ទាប់របស់អតិថិជនបន្ទាប់ពីមានការផ្ទុះយ៉ាងខ្លាំងសំបើមពីការលក់រថយន្ត MG។

ជាមួយនឹងការតែងតាំងដ៏អស្ចារ្យនេះ ក្រុមហ៊ុន TF Motors និងម៉ាកយីហោរបស់ខ្លួនដូចជា MG និង Maxus បានបង្ហាញនូវមហិច្ឆតាជាថ្មីម្តងទៀត និងឆន្ទៈដ៏មោះមុតរបស់ពួកគេក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជាលើវិស័យរថយន្តដែលជាទីផ្សារដ៏រឹងមាំបំផុតរបស់ពួកគេនៅទូទាំងអាស៊ី។

Photo 2022 09 13 15 35 33

Photo 2022 09 13 15 35 33 (3)

Photo 2022 09 13 15 35 36

Photo 2022 09 13 15 35 33 (2)

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia