រៀននិយាយជាមួយជនជាតិដើម! កន្លែងល្បី១នេះ ប្រកាសបើកវគ្គសន្ទនាជាភាសាអង់គ្លេស ជាមួយជនជាតិដើមដោយឥតគិតថ្លៃ
ធី ស្រីល័ក្ខ•NOVEMBER 10 2026•88 views

ភាសាអង់គ្លេសត្រូវបានគេចាត់ទុកថាជាភាសាផ្លូវការរបស់ពិភពលោកដែលត្រូវបានគេប្រើប្រាស់ដើម្បីទំនាក់ទំនងគ្នានៅជុំវិញពិភពលោកបន្ទាប់ពីភាសាកំណើត។ ក្រៅពីប្រើដើម្បីទំនាក់ទំនងគ្នាពីប្រទេសមួយទៅប្រទេសមួយ ភាសាអង់គ្លេសក៏បានផ្តល់ឱកាសជាច្រើនផងដែរសម្រាប់អ្នករៀនភាសានេះ ព្រោះវាអាចជួយឱ្យអ្នករៀនទទួលបានការងារល្អ ប្រាក់ខែខ្ពស់ ជាមួយនឹងឱកាសជាច្រើនផ្សេងទៀត។

 

ជាមួយគ្នានោះដែរ សម្រាប់បងប្អូនដែលបានរៀនភាសាអង់គ្លេសជាយូរឆ្នាំមកហើយ តែនៅតែមានអារម្មណ៍ថាខ្លួនឯងមិនទាន់ចេះនិយាយស្ទាត់ ឬនិយាយរាងស្ទាក់ស្ទើរបងប្អូនប្រញាប់ចុះឈ្មោះនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ Skills Training Center បានផងដែរ។

899691166 1571049485050950 7614131147616225420 N

ជាក់ស្តែង បើតាមការបង្ហោះលើផេកផ្លូវការរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ Skills Training Center បានឲ្យដឹងថា នាពេលនេះយើងកំពុងធ្វើការចុះឈ្មោះសម្រាប់កម្មវិធីមួយសប្ដាហ៍នៃភាសាអង់គ្លេសដូច្នេះបងប្អូន សិក្សានុសិស្សដែលចង់អភិវឌ្ឍភាសាអង់គ្លេស និងមានការសន្ទនាជាក់ស្ដែងជាមួយជនជាតិដើម សូមអញ្ជើញមកចុះឈ្មោះឥឡូវនេះ រហូតដល់ម៉ោង ៥ល្ងាច។

 

គួរជម្រាបថា វគ្គសន្ទនាជាមួយគ្រូជនជាតិដើមនេះ គឺមានបង្រៀនចាប់ពីថ្ងៃច័ន្ទ ដល់សុក្រ ទី០៩ ដល់ថ្ងៃទី១៣ ចំពោះវេនទី១៖ ម៉ោង ៣រសៀល ដល់ម៉ោង​​ ៥ល្ងាច វេនទី២៖ ម៉ោង ៥៖៣០នាទី ល្ងាច ដល់ម៉ោង ៧៖៣០នាទី យប់។ ទីតាំងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញ៖ https://www.facebook.com/share/v/1dqWy4QXDi/ ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia