ក្រុមហ៊ុន Tesla ប្រមូលរថយន្ត២ ម៉ូឌែលនេះចូលឃ្លាំងវិញជាង ៣សែនគ្រឿង ក្រោយរកឃើញបញ្ហា១នេះ
ធី ស្រីល័ក្ខNOVEMBER 23 2022412 views

យោងតាមការចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ បានឱ្យដឹងថា ក្រុមហ៊ុន Tesla កំពុងប្រមូលរថយន្តជាង ៣២១,០០០ គ្រឿងនៅក្នុងសហរដ្ឋអាមេរិកចូលឃ្លាំងវិញ បន្ទាប់ពីរកឃើញថាមានបញ្ហាជាមួយហ្នឹងប្រព័ន្ធភ្លើងស្តុបក្រោយរថយន្តមិនអាចដំណើរការបានល្អ។

ប្រភពដដែលបានបន្តថាក្រុមហ៊ុន Tesla បានប្រមូលរថយន្ត Model 3 ស៊េរីឆ្នាំ ២០២៣ និង Model Y ស៊េរីឆ្នាំ ២០២០- ២០២៣ ដែល​ផលិតឡើង​សម្រាប់​អតិថិជននៅសហរដ្ឋ​អាមេរិក។ អ្នកតំណាងឱ្យក្រុមហ៊ុន  Tesla ដែលមានមូលដ្ឋាននៅរដ្ឋTexas បាននិយាយថា ខ្លួននឹងដាក់ពង្រាយការអាប់ដេត ដើម្បីកែបញ្ហាភ្លើងខាងក្រោយ ហើយ​ក្រុមហ៊ុន​ក៏​មិនទាន់​ទទួល​បាន​របាយការណាមួយ​ជុំវិញ​នៅបញ្ហាគ្រោះថ្នាក់​ចរាចរណ៍​ បង្កឡើង​ដោយ​បញ្ហា​មួយ​នេះ​ឡើយ ។

2023 Tesla Model Y V Tesla Model 3 5

សូមបញ្ជាក់ថា ចំពោះការប្រមូលមកវិញនេះ គឺបានធ្វើឡើងបន្ទាប់ពីមានការត្អូញត្អែរពីអតិថិជន ដែលភាគច្រើនមកពីទីផ្សារបរទេស ដោយពួកគេបានអះអាងថា ភ្លើងកន្ទុយរថយន្តមិនភ្លឺឡើយ។ ក្រោយពីបានដឹងដំណឹងនេះ ក្រុមហ៊ុនក៏ស៊ើបអង្កេតហើយបានរកឃើញនៅក្នុងករណីដ៏កម្រ ភ្លើងអាចមិនដំណើរការជាបណ្តើរៗ ដោយសារភាពខុសប្រក្រតី ដែលអាចបណ្តាលឱ្យមានការរកឃើញកំហុសខុសឆ្គងក្នុងអំឡុងពេលដំណើរការ៕

Tesla Model 3 Long Range 2023 2

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia