សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានយាងសោយព្រះទិវង្គត នៅវេលាម៉ោង ៥ និង ៤០ នាទីល្ងាច ថ្ងៃច័ន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា នាព្រះវិហារវត្តឧណ្ណាលោម។ នេះបើតាមការដកស្រង់ពីទូរទស្សន៍ជាតិកម្ពុជានៅមុនបន្ដិច។
គួរជម្រាបផងដែរថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ នាពេលកន្លង៕