នាពេលមួយរយៈចុងក្រោយនេះមានកករណីឆបោកជាច្រើនបានកើតឡើងតាមរយៈប្រព័ន្ឋ Telegram ដោយការផ្ញើរសារជាលីង ដើម្បីឱ្យអ្នកប្រើប្រាស់ចុចចូលទៅបំពេញព័ត៍មាននៅក្នុងនោះ។ហើយ តាមរយៈការផ្ញើសារជាលីងនេះផងដែរ វាអាចក្លាយ ទៅជាបញ្ហាដល់អ្នកប្រើប្រាស់ដោយអាចឱ្យជន អនាមិកមកគ្រប់គ្រងគណនីដោយមិនដឹងខ្លួនបាន។ ខាងក្រោមនេះ ជាសារដែលបងប្អូនគួរប្រយ័ត្ន៖
ជាក់ស្តែង បើតាមការបង្ហោះលើផេកផ្លូវការរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថាសូមប្រុងប្រយ័ត្ន កុំចុចលើតំណភ្ជាប់ការបន្លំជាក្រុមហ៊ុន Telegram កំពុងកើនឡើងជាបន្តបន្ទាប់ ព្រោះជនខិលខូចបានបន្លំធ្វើជាក្រុមហ៊ុន Telegram ដើម្បីធ្វើឲ្យលោកអ្នកជឿថាជនខិលខូចនោះជាក្រុមហ៊ុនពិត ហើយតម្រូវឱ្យអ្នកចុចតំណភ្ជាប់ (Link) ភ្លាមៗ បើ មិនដូច្នេះគណនី Telegram របស់អ្នកនឹងបាត់ក្នុងរយៈពេលដ៏ខ្លី។
២.ក្បួនឆបោកបន្លំ Phishing
កាលពីកន្លងទៅ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឱ្យដឹងថា ពេលនេះមានការឆបោកបន្លំ Phishing នៅក្នុង Telegram ពាក់ព័ន្ធនឹងអ្នកវាយប្រហារក្លែងបន្លំជាគណនីពិតរបស់ Telegram ផ្លូវការ ដោយប្រើផ្លាកសញ្ញាដែលបានផ្ទៀងផ្ទាត់ (Verified Badge) ដើម្បីធ្វើឱ្យ គណនីរបស់ពួកគេមើលទៅគួរឱ្យទុកចិត្ត រួចធ្វើខ្លឹមសារបំភិតបំភ័យ ជាមួយតំណភ្ជាប់ក្លែងក្លាយ ដើម្បីទាញយកព័ត៌មានសម្ងាត់របស់ដើម្បីលួចគណនីយកទៅប្រព្រឹត្តិបទល្មើស។
៣. បោកប្រាស់តាមរយៈការប្រើប្រាស់និម្មិត្តសញ្ញា
មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា មានជនខិលខូចមួយចំនួនបានបន្លំប្រើប្រាស់រូប សញ្ញាផ្សេងៗនៅក្នុងតេឡេក្រាមរួចក៏ឆាតមកតេឡេក្រាមយើងដើម្បីឱ្យយើងវិនិយោគនេះ វិនិយោគ នោះដោយបានលុយរាប់ពាន់ផងដែរ។ ជាក់ស្តែង ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញគណនីបណ្តាញសង្គមមួយចំនួនបាន ប្រើប្រាស់និម្មិត្តសញ្ញា និងឈ្មោះធនាគារជាតិនៃកម្ពុជា ដោយមិនមានការអនុញ្ញាតក្នុងចេតនាទុច្ចរិត បង្កើតរូបភាពបំភាន់ភ្នែក ដើម្បីផ្សព្វផ្សាយពីគម្រោងវិនិយោគ ឬប្រតិបត្តិការជួញដូរ ផលិតផលហិរញ្ញវត្ថុក្រៅផ្លូវការ។
សូមបញ្ជាក់ផងដែរថា ធនាគារជាតិនៃកម្ពុជា ពុំមានក្រុម ឆាណែល ឬគណនី Telegram ឬ បណ្តាញទំនាក់ទំនងសង្គមផ្សេងៗទៀត សម្រាប់ផ្សព្វផ្សាយឱ្យសាធារណជនចូលរួមវិនិយោគលើទី ផ្សារហិរញ្ញវត្ថុ ដូចជា ហាងឆេងមាស អត្រាប្តូរប្រាក់ ឬទ្រព្យឌីជីថលឡើយ។
៤. ប្រើលីងបញ្ឆោត
អ្នកប្រើប្រាស់ Telegram ទាំងអស់សូមមេត្តាប្រុងប្រយ័ត្ន ចំពោះការបោកបញ្ឆោតថ្មីដល់អ្នកប្រើ ប្រាស់កម្មវិធី Telegram តាមរយៈការធ្វើដំណរភ្ជាប់បោកបញ្ឆោត (Link ក្លែងក្លាយ ដូចភ្ជាប់ក្នុង រូបភាពខាងក្រោម) ទៅកាន់សារទូរស័ព្ទ SMS ដើម្បីអោយអ្នកប្រើប្រាស់កម្មវិធី Telegram បំពេញព័ត៌មាន និងឈានទៅដល់ការយកគណនីអ្នកប្រើប្រាស់មកគ្រប់គ្រងពីជនអានាមិក។ គួរបញ្ជាក់ថា អាស្រ័យដូច្នេះ សូមអ្នកប្រើប្រាស់កម្មវិធី Telegram ទាំងអស់មេត្តាប្រុងប្រយ័ត្ន និង កុំចុចលើដំណរភ្ជាប់ ខាងលើឬដំណរភ្ជាប់ណាដែលមិនច្បាស់លាស់ និងបំពេញព័ត៌មានផ្ទាល់ខ្លួន អោយសោះ៕


