បច្ចេកទេសចិញ្ចឹមក្តាមស្រែ! កសិករថៃ១រូប បង្ហើបប្រាប់ពីក្បួនចិញ្ចឹមក្តាមស្រែ ខណៈមួយខែរកចំណូលបានខ្ទង់ពា.ន់ដុល្លារ
Sambat SokhlangMARCH 1 2024606 views

របរចិញ្ចឹមក្តាម ជារបរមួយដែលកំពុងទទួលបានការពេញនិយមជាខ្លាំងពីប្រជាកសិករនៅក្នុងប្រទេសថៃ ដោយក្នុងនោះជារៀងរាល់ខែកសិករថៃអាចរកចំណូលបានពីការចិញ្ចឹមខ្ទង់ ២ពាន់ដុល្លារ ដោយការលក់ពូជនិងការលក់ក្តាមសាច់ឱ្យឈ្មួញ ខណៈបច្ចុប្បន្នរបរនេះហាក់ពុំសូវមានអ្នកធ្វើច្រើននៅឡើងសម្រាប់កម្ពុជាយើង ដែលនេះអាចមកពីការមិនទាន់យល់ច្បាស់អំពីបច្ចេកទេសនៅក្នុងការចិញ្ចឹម។

 

327921268 3332343323697328 2873545014099714099 N

 

ទាក់ទងទៅនឹងការចិញ្ចឹមក្តាមនេះផងដែរ បើតាមការលើកឡើងរបស់ កញ្ញា Suphanida Phansuebphong ហៅ P'Pat ម្ចាស់កសិដ្ឋានក្តាម Teerada Sriracha បានប្រាប់ឱ្យដឹងថា ការចិញ្ចឹមក្តាមស្រែមិនសូវជាមានផលលំបាកអ្វីច្រើននោះទេ ប៉ុន្តែត្រូវទាមទារឱ្យមានការថែទាំដោយមានបច្ចេកទេសត្រឹមត្រូវទើបក្តាមមានសុខភាពលក់ទៅបានថ្លៃ។ ជាក់ស្តែងតាមរយៈបទពិសោធន៍ចិញ្ចឹមក្តាមកន្លងមក កញ្ញា P'Pat បាននិយាយថា ការចិញ្ចឹមក្តាមជាទូទៅមានពីររបៀបគឺ មានការចិញ្ចឹមផ្ទាល់នៅលើដី និង មួយទៀតចិញ្ចឹមជាអាងស៊ីម៉ង់ត៌ដាក់ដំបូល។

 

331287444 505941885030317 8973438068924113913 N

 

កញ្ញាបានបន្ថែមថា ការចិញ្ចឹមនៅលើដីមិនសូវជាល្អដូចជាការនៅក្នុងស្រះនោះទេ ពោលគឺការចិញ្ចឹមក្នុងស្រះងាយស្រួលក្នុងការសម្អាត ថែទាំ និងបានផលក៏ល្អជាងការចិញ្ចឹមលើដីផងដែរ។ ហើយចំពោះបច្ចេកទេសក្នុងចិញ្ចឹមនៅក្នុងស្រះមានបច្ចេកទេសនិងការថែទាំដូចជា ៖

 

  • ការរៀបចំស្រះឬអាងស៊ីម៉ង់ត្រូវរៀបចំឱ្យមានដំបូលដើម្បីការពារពន្លឺយ៉ាងហោច ៨០%
  • ទំហំនៃស្រះអាច 2 × 4 ម៉ែត្រ សម្រាប់ការចិញ្ចឹមក្តាម ១ពាន់ក្បាល
  • បន្ទាប់មកត្រូវរៀបចំជម្រកសម្រាប់ក្តាម មានដាក់ជាកំប្លោក ឬចកបន្ថែម
  • នៅពេលដាក់ក្តាមចិញ្ចឹមហើយ ស្រះត្រូវប្តូរទឹកឱ្យបានទៀងទាត់រៀងរាល់ ៣-៧ ថ្ងៃម្តង និងធ្វើការលាងសម្អាត ១ ទៅ ២ ខែម្តងដើម្បីសម្អាតកុំឱ្យក្តាមមានក្លិនមិនល្អ។
  • ជាចុងក្រោយ ប្រសិនបើយើងជាអ្នកចិញ្ចឹម សង្កេតមើល និងឧស្សាហ៍យកចិត្តទុកដាក់ សម្អាត និងសង្កេតមើលអាកប្បកិរិយារបស់ក្តាមដែលយើងចិញ្ចឹម គិតគូរពីបរិស្ថាន និងអាហារ ក្តាមស្រែនឹងលូតលាស់ឆាប់លក់បាន។

 

378370864 331725659368731 8453072478955691235 N

 

 

គួរបញ្ជាក់ផងដែរថា សម្រាប់បងប្អូនដែលចង់ធ្វើការសាកល្បងចិញ្ចឹមក្តាម អាចសាកម្តងបន្តិចបានដោយការចាប់ផ្តើមចិញ្ចឹមនៅលើដីសិនប្រសិនបើនៅមានដើមទុនតិចតួចហើយគ្រាន់តែចង់សាកដើម្បីសិក្សាពីការចិញ្ចឹម ក្រោយពីបានដឹងហើយចាំពង្រីកធំជាក្រោយ។ តាមរយៈអត្ថបទមួយនេះ សង្ឃឹមថាបងប្អូនអាចទទួលបាននូវចំណេះដឹងៗថ្មីដែលជួយជាប្រយោជន៍សម្រាប់បងប្អូនបាន៕

 

350129322 292921889915775 9062405821282423981 N

 

302160742 185719307202793 7432647034568807657 N

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia