TECNO Megapad 2 ជា​​ AI Tablet កម្រិតថវិកាដែលមានរូបរាងស្តើងបំផុត​​ កាន់តែឆ្លាតវៃ សម្រាប់ការសិក្សា ការងារ និងការកម្សាន្ត
Daneth MechAUGUST 24 2026

ភ្នុំពេញ ថ្ងៃទី ២៤ ខែកដ្កដា ឆ្នាំ២០២៦ – ក្រុមហ៊ុន TECNO ដែលជាប្រេនបច្ចេកវិទ្យាច្នៃប្រឌិត បានប្រកាសជាផ្លូវការអំពីការចេញលក់ថេប្លេត TECNO MEGAPAD 2។ TECNO MEGAPAD 2 គឺជាថេប្លេត AI ពហុមុខងារ ដែលរួមបញ្ចូលគ្នានូវអេក្រង់ 11 អ៊ីញ 2.5K ថែរក្សាភ្នែក, រូបរាងស្តើង 6.6mm តួខ្លួនលោហៈប្រណិត ត្រូវបានរចនាឡើងសម្រាប់ការកម្សាន្ត, ការងារ, ការសិក្សា និងការប្រើប្រាស់រួមគ្នាក្នុងគ្រួសារ វាផ្តល់នូវបទពិសោធន៍ដ៏ឆ្លាតវៃ និងកាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់វ័យក្មេង និងគ្រួសារសម័យថ្មី។

 

Screenshot 2026 08 24 at 3.45.24 in the Afternoon

 

អេក្រង់ 11” 2.5K 90Hz (Eye-Care): ជាមួយវិញ្ញាបនបត្រ TÜV​ ការពារភ្នែក

TECNO MEGAPAD 2 បំពាក់អេក្រង់ទំហំ 11 អ៊ីញ កម្រិត 2.5K ជាមួយនឹងល្បឿន Refresh Rate 90Hz និងទទួលបានវិញ្ញាបនបត្រ TÜV Rheinland Flicker-Free និង Low Blue Light (ការពារពន្លឺខៀវ)។ អេក្រង់នេះផ្តល់នូវរូបភាពច្បាស់ត្រជាក់ភ្នែក និងផាសុកភាពសម្រាប់ភ្នែកក្នុងការសិក្សា អានសៀវភៅ និងកម្សាន្តក្នុងរយៈពេលយូរ។ ជាមួយនឹងតួខ្លួនស្តើងបំផុតត្រឹមតែ 6.6mm វាមានទម្ងន់ស្រាល ងាយស្រួលកាន់ និងងាយស្រួលតាមខ្លួន។

គាំទ្រការដាក់ស៊ីមកាត (SIM Card Support): អាចដាក់ស៊ីមកាតប្រើប្រាស់អ៊ីនធឺណិតទិន្នន័យ (Cellular Data) និងខលចេញ-ចូលបាន ជួយឱ្យការតភ្ជាប់កាន់តែងាយស្រួលគ្រប់ទីកន្លែង លេចធ្លោ ធៀបនឹងគូប្រជែងក្នុងកម្រិតតម្លៃដូចគ្នា។

TECNO AI សម្រាប់ការសិក្សាកាន់តែឆ្លាតវៃ និងភាពងាយស្រួលប្រចាំថ្ងៃ (AI for Smarter Learning and Daily Convenience)

សម្រាប់ការសិក្សា និងការអប់រំ មជ្ឈមណ្ឌលសិក្សា (Study Hub) នៅក្នុង MEGAPAD 2 ត្រូវបានរចនាឡើងដើម្បីគាំទ្រតម្រូវការសិក្សាផ្សេងៗគ្នាទៅតាមវ័យ និងស្ថានភាព។ 

កុមារអាចរុករកប្រភពសិក្សាដោយឥតគិតថ្លៃ LearnUp Massive Free Learning Resources ដោយទទួលបាននូវមាតិកាអប់រំ និងចំណេះដឹងយ៉ាងទូលំទូលាយ។ ទន្ទឹមនឹងនេះ អាណាព្យាបាលអាចកំណត់សិទ្ធិគ្រប់គ្រងរបស់មាតាបិតា (Parental Controls) ដើម្បីជួយបង្កើតបរិស្ថានអនឡាញដែលមានសុវត្ថិភាពសម្រាប់កូនៗ។ នៅពេលសិស្សជួបប្រទះសំណួរពិបាកៗ មុខងារដោះស្រាយលំហាត់តាមរូបថត (Photo-based Problem Solving) អាចសម្គាល់បញ្ហា និងជំរុញការគិតរបស់ពួកគេ។ 

 

Screenshot 2026 08 24 at 3.45.42 in the Afternoon

 

នៅក្នុងជីវិតប្រចាំថ្ងៃ MEGAPAD 2 ដើរតួជាដៃគូដ៏ឆ្លាតវៃសម្រាប់កិច្ចការច្រើនយ៉ាង។ ជាមួយនឹង AI SnapMemo & MindHub អ្នកប្រើប្រាស់អាចថត និងរៀបចំព័ត៌មានដែលមានប្រយោជន៍បានយ៉ាងរហ័សទៅជាមជ្ឈមណ្ឌលចំណេះដឹងផ្ទាល់ខ្លួន។ មុខងារ AI Drawing Board ផ្លាស់ប្តូរការគូររូបវាសៗធម្មតាទៅជារូបភាពរស់រវើកភ្លាមៗ។ សម្រាប់ការកម្សាន្ត មុខងារ AI Captions ផ្តល់នូវអត្ថបទរត់រៀបរាប់ច្បាស់ៗនៅលើកម្មវិធីផ្សេងៗ ដែលជួយឱ្យអ្នកប្រើប្រាស់រីករាយជាមួយមាតិកាជាភាសាផ្សេងៗ។ ជាមួយនឹង AI Translation អ្នកប្រើប្រាស់អាចបកប្រែរូបថត, អត្ថបទដែលជ្រើសរើស, មាតិកាប្រព័ន្ធផ្សព្វផ្សាយសង្គម និងការសន្ទនាផ្ទាល់មុខបានរហូតដល់ 160 ភាសា។

ការភ្ជាប់ទំនាក់ទំនងយ៉ាងរលូន (Seamless Connectivity and Collaboration)

ក្នុងនាមជាថេប្លេតដំបូងគេដែលបានប្រកាសចេញមុខងារ OneLeap របស់ TECNO ថេប្លេត MEGAPAD 2 អាចភ្ជាប់យ៉ាងងាយស្រួលជាមួយផលិតផលផ្សេងទៀតនៅក្នុងប្រព័ន្ធ (Ecosystem) របស់ TECNO តាមរយៈការ Drag-and-Drop ឬការភ្ជាប់ដោយការប៉ះតែមួយដង (One-Tap Pairing)។ MEGAPAD 2 គាំទ្រការចែករំលែកឯកសារ, ការចែករំលែករូបថត និងចូលគ្នាលើអេក្រង់ 3 (Triple-screen collaboration) រវាងស្មាតហ្វូន TECNO, កុំព្យូទ័រយួរដៃ (Laptop) និងថេប្លេត។ វាក៏អាចភ្ជាប់ទៅស្មាតហ្វូន ឬកុំព្យូទ័រយួរដៃ TECNO ធ្វើជាអេក្រង់បន្ថែម (Extended Screen) សម្រាប់លំហការងារកាន់តែធំ។ នៅពេលភ្ជាប់ជាមួយស្មាតហ្វូន ការហៅទូរសព្ទ, សារ និងការជូនដំណឹង (Notifications) នឹងត្រូវបង្ហាញ (Sync) ទៅកាន់ថេប្លេត ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលការហៅទូរសព្ទបានដោយផ្ទាល់ដោយមិនបាច់កាន់ទូរសព្ទឡើយ។

 

Screenshot 2026 08 24 at 3.46.16 in the Afternoon

 

ប្រព័ន្ធដំណើរការដ៏រលូន (Reliable Performance)

ចំពោះកម្លាំងម៉ាស៊ីន TECNO MEGAPAD 2 ដំណើរការដោយបន្ទះឈីប MediaTek Helio 8-Core Processor ដែលផ្តល់នូវសមតុល្យដ៏ល្អឥតខ្ចោះរវាងកម្លាំង និងប្រសិទ្ធភាព។ វាមានជម្រើសអង្គចងចាំ RAM 12GB (6GB+6GB) និងទំហំផ្ទុក 128GB ព្រមទាំងអាចបន្ថែម MicroSD បានរហូតដល់ 2TB។ រត់លើប្រព័ន្ធប្រតិបត្តិការ HiOS 16 ថេប្លេត MEGAPAD 2 ផ្តល់នូវInterface កាន់តែឆ្លាតវៃ និងបទពិសោធន៍ឆ្លើយតបរហ័សសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងការធ្វើការងារច្រើនក្នុងពេលតែមួយ (Multitasking) ព្រមទាំងផ្តល់នូវការការពារទូលំទូលាយសម្រាប់ឯកជនភាព សុវត្ថិភាពគណនី និងការទូទាត់ប្រាក់ប្រកបដោយសុវត្ថិភាព។

ចំណុចពិសេសផ្សេងៗ៖

-អេក្រង់ 11” 2.5K 90Hz (Eye-Care)

-រូបរាងស្តើង 6.6mm តួខ្លួនលោហៈប្រណិត

-TECNO AI​ ជំនាន់ចុងក្រោយ

-បាស 4 គ្រាប់: ប្រព័ន្ធសំឡេង DTS 

-ថាមពលថ្ម 8200mAh + 18W Fast Charge

-ទំហំផ្ទុកធំ: 128GB /RAM ​12GB 

-SIM Card Slot: អាចដាក់ស៊ីមកាត ខលចេញចូល និងប្រើអ៊ីនធើណិត Cellular Data

 

Screenshot 2026 08 24 at 3.47.21 in the Afternoon

 

-ជម្រើស ២ ពណ៌: Light Green (បៃតងខ្ចី), Space Grey (ប្រផេះ)

**តម្លៃត្រឹមតែ $299

**កាដូថែមជូនពិសេស (~$49) ឈុតក្តារចុច Bluetooth, ស្រោមការពារ Flip Case, កាស Bluetooth, Case ថ្លា នឹង Screen ការពារ ។

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia