អបអរសាទរ! ខេត្ដត្បូងឃ្មុំទទួលបានគម្រោងវិនិយោគថ្មីចំនួន ២ តម្លៃសរុបជិត ១៦ លានដុល្លារ
Bunthoeun KoemOCTOBER 10 2025521 views

ជាដំណឹងល្អសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្ដត្បូងឃ្មុំ ខណៈត្រឹមរយៈពេលខ្លីខេត្ដកូនពៅរបស់កម្ពុជាមួយនេះ គឺទទួលបានគម្រោងវិនិយោគថ្មីចំនួន ២ ដែលមានទុនវិនិយោគសរុបចំនួន ១៥.៩ លានដុល្លារ និងអាចបង្កើតឱកាសការងារសរុបចំនួន ៦៥០ កន្លែងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ផងដែរ។ បើយោងតាមការចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រោងចក្រទាំង ២ នេះត្រូវបានវិនិយោគដោយក្រុមដូចខាងក្រោម៖ 

 

១. ក្រុមហ៊ុន DE YONG INVESTMENT CO., LTD.

 

ក្រោមហ៊ុនមួយនេះបានបោះទុនវិនិយោគចំនួន ៦.៩ លានដុល្លារ សាងសង់រោងចក្រកែច្នៃជ័រកៅស៊ូ ដែលមានទីតាំងស្ថិតនៅភូមិឡ ឃុំកោងកាង ស្រុកពញ្ញាក្រែក។ នៅពេលបើកដំណើរការ រោងចក្រថ្មីនេះ ក៏នឹងបង្កើតឱកាសការងារសរុប ១៧៥ កន្លែងជូនពលរដ្ឋ។ នេះបើយោងតាមការចុះផ្សាយដោយ CDC កាលពីថ្ងៃទី៩ ខែតុលា។

 

560793161 1271069581717972 1857068573157441945 N

 

២. ក្រុមហ៊ុន KIMS RUBBER (CAMBODIA) CO., LTD.

 

ចំណែកក្រុមហ៊ុននេះវិញក៏បានបោះទុនវិនិយោគចំនួន ៩ លានដុល្លារ ដើម្បីសាសង់រោងចក្រកែច្នៃជ័រកៅស៊ូនេះដូចគ្នា ដែលមានទីតាំងស្ថិតនៅភូមិជាំម្លូរ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ។ នៅពេលបើកដំណើរការរោងចក្រនេះក៏នឹងផ្ដល់ឱកាសការងារបានចំនួន ៤៧៥កន្លែង។ នេះបើយោងតាមការចេញផ្សាយដោយ CDC កាលពីថ្ងៃទី២៥ ខែកញ្ញា។

 

555036196 1257459393078991 1458820744597792850 N

 

គួរជម្រាបផងដែរថា គិតចាប់ពីខែមករា រហូតដល់ខែកញ្ញា ឆ្នាំ២០២៥ ខេត្ដត្បូងឃ្មុំទទួលបានគម្រោងវិនិយោគថ្មីៗសរុបចំនួន ៦ ហើយ ដែលចំនួននេះ គឺមានច្រើនជាងខេត្ដជាប់របងជាមួយដូចជា ខេត្ដកំពង់ចាម ខេត្ដព្រៃវែង និងខេត្ដក្រចេះជាដើម។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដដែល៕

 

558876701 1264059255752338 8292023711181242486 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia