បើក្រុមហ៊ុនក្ស័យធន ម្ចាស់ក្រុមហ៊ុនប្រកាសក្ស័យធន តែមានជំពាក់បំណុលពន្ធ តើបំណុលពន្ធត្រូវបានលើកលែងទេ?
Toeuy HongJUNE 24 20267 views

បញ្ហាពន្ធដាគឺជារឿងដែលម្ចាស់អាជីវកម្មគ្រប់រូបត្រូវតែស្វែងយល់ បើមិនចង់ជួបបញ្ហាត្រូវពន្ធដារពិន័យដោយសារតែអនុវត្តបង់ពន្ធមិនបានត្រឹមត្រូវហើយជាលទ្ធផលពន្ធដាពិន័យអស់លុយរាប់ពាន់ រាប់ម៉ឺនដុល្លារ។ ទាក់ទងនឹងពន្ធដារនេះដែរ បើក្រុមហ៊ុនក្ស័យធន ម្ចាស់ក្រុមហ៊ុនប្រកាសក្ស័យធន តែមានជំពាក់បំណុលពន្ធ តើបំណុលពន្ធត្រូវបានលើកលែងទេ?

ជុំវិញសំណួរខាងលើ លោក គង់ គឹមសុផាត ស្ថាបនិក ជាទូទៅ បំណុលពន្ធមិនមែនបាត់ទៅដោយសារម្ចាស់ក្រុមហ៊ុនប្រកាសថាក្រុមហ៊ុនក្ស័យធន ឬបិទអាជីវកម្មនោះទេ។ ក្រុមហ៊ុននៅតែត្រូវដោះស្រាយកាតព្វកិច្ចពន្ធដែលនៅសល់ជាមួយអាជ្ញាធរពន្ធ មុនពេលបិទ ឬរំលាយក្រុមហ៊ុនឲ្យបានពេញលេញ។

ក្នុងដំណើរការរំលាយក្រុមហ៊ុននៅកម្ពុជា ការទទួលបាន tax clearance ឬការបញ្ជាក់ថាកាតព្វកិច្ចពន្ធត្រូវបានដោះស្រាយ គឺជាចំណុចសំខាន់មួយ មុនពេលបន្តបិទឈ្មោះនៅក្រសួងពាណិជ្ជកម្ម។ ក្រុមហ៊ុនដែលបានបំពេញកាតព្វកិច្ចពន្ធ និងទទួលបាន tax clearance ទើបអាចបន្តដំណើរការរំលាយ និងលុបឈ្មោះបាន។

សង្ខេបខ្លី៖
ការប្រកាសថាក្រុមហ៊ុនក្ស័យធន មិនមានន័យថាបំណុលពន្ធត្រូវបានលុបដោយស្វ័យប្រវត្តិទេ។ បំណុលពន្ធជាកាតព្វកិច្ចដែលត្រូវដោះស្រាយជាមួយអាជ្ញាធរពន្ធដា។ បើចង់បិទក្រុមហ៊ុនឲ្យបានត្រឹមត្រូវ ត្រូវរៀបចំបញ្ជីគណនេយ្យ ដោះស្រាយបំណុលពន្ធ និងស្នើសុំការបិទតាមនីតិវិធី។”

 បើរកស៊ីមិនទៅមុខ ចង់បិទក្រុមហ៊ុនឲ្យបានត្រឹមត្រូវ តើម្ចាស់ក្រុមហ៊ុនត្រូវធ្វើដូចម្ដេច?

បើអាជីវកម្មមិនដំណើរការ ឬម្ចាស់ក្រុមហ៊ុនចង់បិទក្រុមហ៊ុន កុំទុកក្រុមហ៊ុនចោល។ នេះជាកំហុសដែលម្ចាស់អាជីវកម្មជាច្រើនធ្វើ។ បើមិនបិទក្រុមហ៊ុនឲ្យបានត្រឹមត្រូវ ក្រុមហ៊ុននៅតែអាចមានកាតព្វកិច្ចពន្ធដារ ដូចជា ការដាក់លិខិតប្រកាសពន្ធប្រចាំខែ ប្រចាំឆ្នាំ និងបញ្ហាផ្សេងៗតាមក្រោយ។

ជំហានដំបូង គឺត្រូវពិនិត្យស្ថានភាពក្រុមហ៊ុនជាមុនសិន។ តើមានបំណុលពន្ធទេ? មានបំណុលអតិថិជន អ្នកផ្គត់ផ្គង់ បុគ្គលិក ឬធនាគារទេ? តើឯកសារគណនេយ្យ​ និងពន្ធដារ បានដាក់គ្រប់ខែឬនៅ ត្រឹមត្រូវទេ?

ជំហានទីពីរ គឺត្រូវរៀបចំឯកសាររំលាយក្រុមហ៊ុន ដូចជា សេចក្តីសម្រេចរបស់ម្ចាស់ភាគហ៊ុន ឬដៃគូ របាយការណ៍រំលាយ បញ្ជីទ្រព្យសម្បត្តិ បំណុល និងឯកសារពន្ធផ្សេងៗទៀត។ ដំណើរការរំលាយអាចត្រូវការពេលវេលា ព្រោះពាក់ព័ន្ធនឹងការពិនិត្យឯកសារ និងការដោះស្រាយកាតព្វកិច្ចពន្ធ។ ដំណើរការរំលាយក្រុមហ៊ុនអាចចំណាយពេលប្រហែល ៦ ទៅ ១២ ខែ អាស្រ័យលើភាពស្មុគស្មាញ និងការឆ្លើយតបរបស់ស្ថាប័នពាក់ព័ន្ធ និងម្ចាស់អាជីវកម្មផ្ទាល់។

ជំហានទីបី គឺត្រូវដោះស្រាយជាមួយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីបិទកាតព្វកិច្ចពន្ធ ឬស្នើសុំ tax clearance បន្ទាប់មកបន្តដំណើរការរំលាយ/លុបឈ្មោះជាមួយក្រសួងពាណិជ្ជកម្ម។

សង្ខេបខ្លី៖
បើអាជីវកម្មមិនទៅមុខ កុំទុកក្រុមហ៊ុនចោល។ ត្រូវបិទឲ្យបានត្រឹមត្រូវ ដោយពិនិត្យបំណុល ពិនិត្យពន្ធ រៀបចំបញ្ជីគណនេយ្យ ដោះស្រាយកាតព្វកិច្ចជាមួយពន្ធដារ និងបន្តលុបឈ្មោះជាមួយក្រសួងពាណិជ្ជកម្ម។ ការបិទត្រឹមត្រូវ ជួយការពារម្ចាស់ក្រុមហ៊ុនពីបញ្ហាថ្ងៃក្រោយ។”

សារសំខាន់សម្រាប់អ្នកអាន

ខ្ញុំចង់ផ្ញើសារទៅម្ចាស់អាជីវកម្មខ្មែរ ថាការចុះបញ្ជីអាជីវកម្ម ការធ្វើបញ្ជីគណនេយ្យ និងការបង់ពន្ធអោយបានត្រឹមត្រូវ មិនមែនគ្រាន់តែជាបន្ទុកប៉ុណ្ណោះទេ។ វាជាមូលដ្ឋានគ្រឹះនៃអាជីវកម្មដែលមានសុវត្ថិភាព មានជំនឿទុកចិត្ត និងអាចរីកចម្រើនបានយូរ។ បើចង់ធ្វើអាជីវកម្មឲ្យធំ ត្រូវចាប់ផ្តើមពីការធ្វើឲ្យត្រឹមត្រូវជាមុនសិន។”

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia