កាន់តែពិសេស! VTENH បង្កើតមុខងារថ្មី ឱ្យអ្នកប្រើប្រាស់អាចទិញទំនិញរាប់លានមុខពីចិន និងធានាទិញចូលវិញបើខុសការកុម្ម៉ង់
Kan DaraMARCH 28 20262 K views

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ គឺជាចំណុចរបត់ថ្មីមួយទៀតនៃវិស័យទិញទំនិញអនឡាញនៅកម្ពុជា។ ក្រុមហ៊ុន VTENH បានប្រកាសសម្ពោធជាផ្លូវការនូវមុខងារថ្មី ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា អាចធ្វើការបញ្ជាទិញទំនិញរាប់លានមុខដោយផ្ទាល់ពី Taobao តាមរយៈ VTENH APP

 

Screenshot 2026 03 28 at 1.12.45 in the Afternoon Large

 

កម្មវិធីសម្ពោធនេះ ប្រព្រឹត្តឡើងនៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ក្រោមវត្តមានរបស់ អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ និងថ្នាក់ដឹកនាំជាច្រើនរូប ដើម្បីផ្តល់ជូននូវបទពិសោធន៍ទិញទំនិញអនឡាញពីបរទេសដ៏សម្បូរបែប ទំនើប ងាយស្រួល និងតម្លៃសមរម្យជាងមុន សម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា។

 

Screenshot 2026 03 28 at 1.06.40 in the Afternoon Large

 

អត្ថប្រយោជន៍សំខាន់ៗនៃមុខងារថ្មីលើ VTENH

·      មិនស្មុគស្មាញក្នុងការបំពេញអាសយដ្ឋាននៅចិន៖ អ្នកប្រើប្រាស់គ្រាន់តែបំពេញអាសយដ្ឋានក្នុងប្រទេសកម្ពុជា ឬជ្រើសរើសសាខា វីរៈ ប៊ុនថាំ ដែលនៅជិតលោកអ្នកបំផុតជាការស្រេច។

·      តម្លៃសមរម្យ៖ បញ្ជាទិញដោយឥតគិតថ្លៃសេវាជួយទិញ (Service Fee) ជាមួយតម្លៃដឹកជញ្ជូនពីចិនមកកម្ពុជាក្នុងកម្រិតសមរម្យបំផុត។

·      មិនចាំបាច់ចេះភាសាចិន និងមិនបាច់បង្កើតគណនី Taobao ទោះមិនចេះភាសាចិន ក៏អាចកុម្ម៉ង់ទំនិញបានយ៉ាងងាយស្រួលតាមរយៈកម្មវិធី VTENH ដោយផ្ទាល់ ដោយមិនចាំបាច់មានគណនី Taobao ផ្ទាល់ខ្លួនឡើយ។

·      ទំនុកចិត្តលើការទទួលទំនិញ៖ ក្នុងករណីទទួលបានទំនិញខុសពីការកុម្ម៉ង់ ក្រុមហ៊ុននឹងជួយដោះស្រាយ ឬទទួលទិញចូលវិញក្នុងតម្លៃកំណត់ណាមួយ ដើម្បីធានាបាននូវអត្ថប្រយោជន៍ជូនអតិថិជន។

 

Screenshot 2026 03 28 at 12.29.15 in the Afternoon Large

 

គួរជម្រាបផងដែរថា ចាប់ពីថ្ងៃសម្ពោធនេះ រហូតដល់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ លោកអ្នកនឹងទទួលបានការ ដឹកជញ្ជូនឥតគិតថ្លៃចំនួន ៣ ដង ជាមួយ វិរៈ ប៊ុនថាំ សម្រាប់ការទិញទំនិញដែលមានទម្ងន់ក្រោម 1KG ពី Taobao លើកម្មវិធី VTENH ដោយមិនកំណត់លក្ខខណ្ឌចំណាយឡើយ។

 

សម្រាប់ការសាកសួរព័ត៌មានលម្អិត និងតាមដានកម្មវិធីប្រូម៉ូសិនផ្សេងៗ សូមចូលទៅកាន់ទំព័រ Facebook ផ្លូវការរបស់ VTENH និង Vireak Buntham International Logistics

 Screenshot 2026 03 28 at 1.04.48 in the Afternoon Large

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia