ភ្នំពេញ កម្ពុជា – ខែ ឧសភា ឆ្នាំ 2026 – Taobao Cambodia បានប្រកាសបើកដំណើរការកម្មវិធីលក់ទំនិញពាក់កណ្តាលឆ្នាំដ៏ធំបំផុតរបស់ខ្លួន ក្រោមឈ្មោះ “Taobao 618 Mid-Year Shopping Festival” ដែលនាំមកជូនអ្នកប្រើប្រាស់នៅកម្ពុជានូវការបញ្ចុះតម្លៃដ៏ពិសេស សេវាកម្មថ្មីៗ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់ការទិញទំនិញឆ្លងដែន។
កម្មវិធីនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី 21 ខែឧសភា ដល់ថ្ងៃទី 21 ខែមិថុនា ឆ្នាំ 2026។ ក្នុងនាមជាព្រឹត្តិការណ៍លក់ទំនិញពាក់កណ្តាលឆ្នាំដ៏ធំបំផុតមួយរបស់ Taobao ដែលមានកេរ្តិ៍ឈ្មោះល្បីមិនចាញ់កម្មវិធី Double 11 នោះ។ កម្មវិធី 618 នាំមកនូវការបញ្ចុះតម្លៃលើទំនិញទូទាំងវេទិកា សេវាកម្មដែលត្រូវបានបង្កើតឡើងសម្រាប់អ្នកប្រើប្រាស់កម្ពុជា និងអត្ថប្រយោជន៍បញ្ចុះតម្លៃពិសេសពីដៃគូទូទាត់ក្នុងស្រុក រហូតដល់ទៅមួយខែពេញ។
ដើម្បីផ្តល់ជូនបទពិសោធន៍ទិញទំនិញកាន់តែងាយស្រួល និងរលូន Taobao បន្តពង្រឹងសេវាកម្មសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា តាមរយៈការកែលម្អសំខាន់ៗដូចជា៖
· សេវាទទួលទំនិញដោយខ្លួនឯង (Self-Pickup Service)៖ នឹងដាក់ឱ្យដំណើរការនៅខែមិថុនានេះ ដើម្បីផ្តល់ភាពងាយស្រួល និងភាពបត់បែនកាន់តែខ្ពស់ក្នុងការទទួលកញ្ចប់ទំនិញតាមទីតាំងទទួលដែលបានកំណត់។
· សេវាត្រឡប់ទំនិញក្នុងស្រុក (Local Returns)៖ ជួយឱ្យអ្នកប្រើប្រាស់អាចទិញទំនិញដោយកាន់តែមានទំនុកចិត្ត និងធ្វើការត្រឡប់ទំនិញបានកាន់តែងាយស្រួល។
លោកស្រី Jess ប្រធាន Taobao Cambodia បានមានប្រសាសន៍ថា៖
“យើងនៅតែបន្តប្តេជ្ញាចិត្តចំពោះទីផ្សារកម្ពុជា និងបន្តវិនិយោគលើការកែលម្អបទពិសោធន៍ទិញទំនិញសម្រាប់អ្នកប្រើប្រាស់ក្នុងស្រុក។ ក្រៅពីការផ្តល់ជូនពិសេសជាមួយដៃគូធនាគារក្នុងស្រុកយើងក៏កំពុងដាក់ឱ្យដំណើរការសេវាទទួលទំនិញដោយខ្លួនឯងជាផ្លូវការដោយមានគោលដៅពង្រីកដល់ជាង 200 ទីតាំងនៅក្នុងដំណាក់កាលដំបូង។ តាមរយៈការធ្វើមូលដ្ឋានីយកម្មជាបន្តបន្ទាប់ យើងចង់ផ្តល់តម្លៃសំខាន់ 3 ដល់អ្នកប្រើប្រាស់កម្ពុជា គឺទំនុកចិត្តលើគុណភាពទំនិញ ភាពងាយស្រួលក្នុងការទិញទំនិញ និងបទពិសោធន៍រីករាយជាមួយការផ្តល់ជូនជាច្រើនទាក់ទងនឹងថ្លៃដឹកជញ្ជូន និងការទូទាត់ប្រាក់។”
ជម្រើសទំនិញទាន់សម័យ និងវេទិកាដែលអាចទុកចិត្តបាន
ដោយសារកំណើនខ្លាំងនៃតម្រូវការផលិតផលសម្លៀកបំពាក់ពីសំណាក់អ្នកប្រើប្រាស់កម្ពុជា Taobao បន្តពង្រឹងតួនាទីរបស់ខ្លួន ជាវេទិកាទិញទំនិញអនឡាញឈានមុខគេ។ វេទិកានេះផ្តល់ជូនជម្រើសទំនិញយ៉ាងសម្បូរបែប ចាប់ពីសម្លៀកបំពាក់ ផលិតផលសម្រស់ រហូតដល់គ្រឿងបន្លាស់ឌីជីថល និងឧបករណ៍បច្ចេកវិទ្យាឆ្លាតវៃ ដែលជួយឱ្យអ្នកប្រើប្រាស់មានជម្រើសកាន់តែច្រើន និងទទួលបានតម្លៃកាន់តែល្អ។
ដើម្បីបង្កើនភាពជឿជាក់ Taobao ផ្តល់ព័ត៌មានលម្អិតអំពីផលិតផលនិងការវាយតម្លៃពិតប្រាកដពីអ្នកទិញទូទាំងពិភពលោកដែលជួយឱ្យអ្នកប្រើប្រាស់ថ្មីអាចទិញទំនិញបានដោយទំនុកចិត្ត។ វេទិកានេះក៏រួមមានការបញ្ចូលបន្ថែមភាសាអង់គ្លេសដើម្បីធ្វើឱ្យកាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា។
បន្ថែមពីនេះ Taobao ក៏បានដាក់បញ្ចូលបច្ចេកវិទ្យា Qianwen AI របស់ Alibaba Group ដើម្បីបង្កើត AI Shopping Assistant ថ្មី ដែលអាចជួយអ្នកប្រើប្រាស់ស្វែងរក ប្រៀបធៀប និងបញ្ជាទិញទំនិញតាមរយៈការសន្ទនាភាសាធម្មតា (បច្ចុប្បន្នមានសម្រាប់ការប្រើជាភាសាចិនប៉ុណ្ណោះ)។

ការផ្តល់ជូនពិសេសក្នុងកម្មវិធី 618
ក្នុងអំឡុងពេលកម្មវិធី អ្នកប្រើប្រាស់អាចទទួលបានប័ណ្ណបញ្ចុះតម្លៃថ្លៃដឹកជញ្ជូន 20 RMB រៀងរាល់ថ្ងៃនៅម៉ោង 12 ថ្ងៃត្រង់ ដោយមានសរុបចំនួន 150,000 ប័ណ្ណសម្រាប់យុទ្ធនាការទាំងមូល។
អ្នកប្រើប្រាស់ក៏អាចរីករាយជាមួយ៖
· ការបញ្ចុះតម្លៃលើទំនិញផ្លូវការរហូតដល់ 15%
· ដឹកជញ្ជូនឆ្លងដែនឥតគិតថ្លៃសម្រាប់ទំនិញជ្រើសរើសដែលមានតម្លៃលើស 99 RMB (ប្រហែល 14 ដុល្លារ)
ដើម្បីផ្តល់តម្លៃបន្ថែម Taobao បានសហការជាមួយដៃគូធនាគារក្នុងស្រុក ដើម្បីផ្តល់ជូនអត្ថប្រយោជន៍ពិសេសដូចខាងក្រោម៖
CAMPU Bank (20 ឧសភា – 20 មិថុនា)
· អ្នកប្រើប្រាស់ទូទៅ៖ បញ្ចុះតម្លៃ 2 ដុល្លារ សម្រាប់ការបញ្ជាទិញចាប់ពី 30 ដុល្លារឡើងទៅ
· អ្នកប្រើថ្មី៖ បញ្ចុះតម្លៃ 2 ដុល្លារ សម្រាប់ការបញ្ជាទិញចាប់ពី 5 ដុល្លារឡើងទៅ
SATHAPANA Bank (1 មិថុនា – 20 មិថុនា)
· ចំណាយ 15 ដុល្លារ បញ្ចុះតម្លៃ 2 ដុល្លារ រៀងរាល់ថ្ងៃ
· ចំណាយ 168 ដុល្លារ បញ្ចុះតម្លៃ 8 ដុល្លារ រៀងរាល់ថ្ងៃ
សម្រាប់អ្នកប្រើប្រាស់ថ្មី Taobao ក៏ផ្តល់ជូនការបញ្ចុះតម្លៃ 2.8 ដុល្លារ សម្រាប់ការបញ្ជាទិញលើកដំបូងដែលមានលក្ខខណ្ឌ និងការបញ្ចុះតម្លៃថ្លៃដឹកជញ្ជូនបន្ថែម។ ការទូទាត់ប្រាក់ត្រូវបានគាំទ្រដោយ VISA, Mastercard និង Apple Pay ដើម្បីធានាសុវត្ថិភាព និងភាពងាយស្រួល។
សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗអំពីកម្មវិធី 618 របស់ Taobao Cambodia សូមតាមដានទំព័រ Facebook page, Instagram និង TikTok របស់ Taobao Cambodia ឬចូលទៅកាន់កម្មវិធី Taobao៕


