លោកស្រី តាំង ហួរ៖ ស្ថានភាពអចលនទ្រព្យកម្ពុជាស្ថិតក្នុងភាពស្ងប់ស្ងាត់ ប៉ុន្ដែតម្រូវការទិញ-លក់ ពិតប្រាកដនៅតែមាន
Bunthoeun KoemJULY 23 202663 views

ទោះបីជាវិស័យអចលនទ្រព្យនៅកម្ពុជា បន្តស្ថិតក្នុងស្ថានភាពស្ងប់ស្ងាត់ និងប្រឈមមុខនឹងការប្រែប្រួលតាមទិដ្ឋភាពសេដ្ឋកិច្ចយ៉ាងណាក៏ដោយ ក៏តម្រូវការទិញ-លក់ពិតប្រាកដ នៅក្នុងទីផ្សារនៅតែមានជាហូរហែ ដោយគ្រាន់តែឥរិយាបថរបស់អ្នកទិញ មានការផ្លាស់ប្តូរបើប្រៀបធៀបទៅនឹងបណ្តាឆ្នាំមុនៗ។

 

515437979 24894386000167227 2557668010262798896 N

 

លោកស្រី តាំង ហួរ អគ្គនាយិកាក្រុមហ៊ុន Amatak Property Service Co.,Ltd. បានលើកឡើងថា តម្លៃអចលនទ្រព្យក្នុងទីផ្សារបច្ចុប្បន្ន មិនទាន់មានសញ្ញាកើនឡើងវិញនោះទេ ដោយនៅតែបន្តធ្លាក់ចុះចន្លោះពី ៣០% ទៅ ៤០% ប្រៀបធៀបនឹងតម្លៃទីផ្សារទូទៅ។ លោកស្រីបានគូសបញ្ជាក់ថា ទីផ្សារអចលនទ្រព្យតែងតែមានឡើង និងមានចុះ ជារឿងធម្មតាទៅតាមស្ថានភាពសេដ្ឋកិច្ច ប៉ុន្តែកាលៈទេសៈនេះក៏ជាឱកាសដ៏ល្អមួយ សម្រាប់អ្នកវិនិយោគដែលមានទុនរឹងមាំទិញអចលនទ្រព្យក្នុងតម្លៃធូរថ្លៃផងដែរ។

 

បើតាមការសង្កេតរបស់អ្នកជំនាញរូបនេះ អ្នកទិញក្នុងស្រុក គឺជាកម្លាំងចលករចម្បងដែលកំពុងទ្រទ្រង់ទីផ្សារនាពេលបច្ចុប្បន្ន ខណៈភ្ញៀវបរទេសមានចំនួនតិចតួចនៅឡើយ។ ទន្ទឹមនឹងនេះ គោលដៅ និងជម្រើសរបស់អ្នកទិញបានប្រែប្រួលដូចខាងក្រោម៖

 

១. អតិថិជនផ្តោតលើទីតាំងក្នុងក្រុង ឬជាយក្រុង ដែលជាតំបន់ប្រជុំជន ងាយស្រួលរស់នៅ និងអាចបើកអាជីវកម្មបាន។ ចំណែកអចលនទ្រព្យនៅតំបន់ដាច់ស្រយាល ឬផ្លូវទាល់ គឺប្រឈមនឹងការលក់មិនចេញ ឬត្រូវចំណាយពេលយូរ។

 

២. អ្នកទិញចូលចិត្តស្វែងរកប្រភេទអចលនទ្រព្យដែលម្ចាស់លក់ប្រញាប់ខ្លាំង ឬជាប់បំណុលធនាគារ ដើម្បីទទួលបានតម្លៃទាបបំផុត។

 

៣. អ្នកទិញលែងសូវទិញទុកគ្រាន់តែរង់ចាំចំណេញថ្លៃដីដូចមុនទៀតហើយ។ ផ្ទុយទៅវិញ គេទិញដើម្បីបង្កើតចំណូលប្រចាំខែភ្លាមៗ ដូចជាទិញសម្រាប់ជួល ធ្វើកសិកម្ម ឧស្សាហកម្ម ឬអាជីវកម្មផ្សេងៗ ដែលទទួលបានទាំងចំណូលប្រចាំខែ និងការឡើងថ្លៃដីនាពេលអនាគត។

 

658d40d7425f865ce33a6877 the Elysee2

 

លោកស្រីបានបន្ដថា នៅក្នុងបរិបទនៃការប្រកួតប្រជែង និងការប្រុងប្រយ័ត្នខ្ពស់ អតិថិជនដែលជាអ្នកវិនិយោគ គឺស្វែងរកសេវាកម្មក្រុមហ៊ុនណាដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ មានជំនាញច្បាស់លាស់ និងមានភាពស្មោះត្រង់។ ដោយសារអតិថិជនខ្លាចការចាញ់បោក ដូច្នេះមានតែអ្នករកស៊ីដែលមានគុណធម៌ សុជីវធម៌ និងប្រវត្តិស្អាតស្អំទេ ទើបអាចឈរជើងបានយូរអង្វែង។

 

លោកស្រីបានបន្ថែមថា កត្តាដែលធ្វើឱ្យក្រុមហ៊ុន Amatak Property Service នៅតែរក្សាបាននូវលំហូរអតិថិជនជាប្រចាំ ទោះបីជាទីផ្សារជួបប្រទះភាពស្ងប់ស្ងាត់យ៉ាងណាក៏ដោយ គឺដោយសារបទពិសោធន៍ជាង ១០ ឆ្នាំ ព្រមទាំងប្រវត្តិធ្វើការច្បាស់លាស់ជាមួយម្ចាស់ទ្រព្យ និងការផ្តោតលើអចលនទ្រព្យក្រោមតម្លៃទីផ្សារដែលគ្មានហានិភ័យដល់អតិថិជន។

 

649739406 26688897120716097 7208744779078824844 N

 

អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះលោកស្រីទើបទទួលបានព័ត៌មានថា មានអ្នករកស៊ីក្រៅប្រទេសធំៗដូចជា៖ អាមេរិក ជប៉ុន ចិន កូរ៉េ គ្រោងមកវិនិយោគបើករោងចក្រ កសិកម្ម និងឧស្សាហកម្មជាច្រើន នៅក្នុងប្រទេសកម្ពុជា ដែលនេះគឺជាសញ្ញាល្អមួយសម្រាប់វិនិយោគអចលនទ្រព្យ ពិសេសគឺប្រភេទដីឧស្សាហកម្ម អាចនឹងមានភាពប្រសើរឡើងវិញ។

 

សូមជម្រាបដែរថា ក្រុមហ៊ុន Amatak Property Service Co, Ltd គឺជាក្រុមហ៊ុនផ្ដល់សេវាទិញ លក់ ជូល អចលនទ្រព្យជាច្រើនប្រភេទដូចជា៖ ដី ផ្ទះអាជីវកម្មក្នុងក្រុង-ជាយក្រុង អគារពាណិជ្ជកម្ម សណ្ឋាគារ រោងចក្រ និងឃ្លាំងស្ដុកទំនិញជាដើមក្នុងតម្លៃក្រោមទីផ្សារ។ សម្រាប់លោកអ្នកដែលចង់ប្រើសេវាកម្ម ឬចង់ស្វែងរកអចលនទ្រព្យល្អៗ អាចធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុនតាមរយៈហ្វេសប៊ុកផេក Amatak Property Service Co, Ltd ឬតេឡេក្រាម៖ 086601472 

 

675024212 1356322443189295 3238432351415758461 N

720022170 1402891925199013 1789175943248498242 N

648290719 26675588482046961 223805858933280638 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia