ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ ថាមនុស្សមាននិស្ស័យបែបនេះ លោកមិនយកធ្វើជាបុគ្គលិកដាច់ខាត
Kan DaraFEBRUARY 13 20242.3 K views

លោកបណ្ឌិត តាន់ មុនីវណ្ណ បច្ចុប្បន្នជាអគ្គនាយករងនៃក្រុមហ៊ុន​ ម៉ុង ឬទ្ធីគ្រុប និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាដ៏មានប្រជាប្រិយភាពម្នាក់។ ជានិច្ចកាលលោកតែងលេចវត្តមានចែករំលែកចំណេះដឹងផ្សេងៗតាមរយៈសិក្ខាសាលា ឬខ្លីបវីឌីអូជាដើម។

 

ក្នុងនាមជាសហគ្រិនកម្ពុជាឆ្នើមមួយរូប និងឆ្លងកាត់ការធ្វើតេស្តសាកល្បងបុគ្គលិក ឬជ្រើសរើសបុគ្គលិកអស់ជាច្រើននាក់កន្លងមកនេះ លោកបានចែករំលែកលក្ខណសម្បត្តិមួយចំនួនរបស់បេក្ខជន ប្រសិនបើពួកគេមានលក្ខណសម្បត្តិទាំងនេះ លោកមិនយកធ្វើជាបុគ្គលិកជាដាច់ខាត៖

 

លោក បណ្ឌិត តាន់ មុនីវណ្ណ បានលើកឡើងថា មានមនុស្សជាច្រើនដែលដាក់ពាក្យមកសុំចូលធ្វើការនៅក្នុងក្រុមហ៊ុនរបស់លោក ក៏ប៉ុន្តែមុននិងលោកជ្រើសរើសយក និងទទួលបុគ្គលនោះឲ្យចូលធ្វើការគឺលោកត្រូវពិនិត្យមើលពីលក្ខណសម្បត្តិ និងតម្រូវការ របស់បុគ្គលម្នាក់នោះជាមុនសិន។ លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ប្រសិនបើជីវភាពរបស់គាត់ខ្ពស់ពេក ឬក៏តម្រូវការរបស់គាត់ខ្ពស់ពេក ប៉ុន្តែមុខតំណែងដែលគាត់ចង់ចូលធ្វើការនោះទទួលបានប្រាក់ខែទាបពេកក៏ខ្ញុំមិនទទួលយកបុគ្គលនោះជាបុគ្គលិកខ្ញុំដែរ»។ មូលហេតុដែលលោកមិនទទួលគឺដោយសារតែ ប្រសិនបើតម្រូវការរបស់គាត់ខ្ពស់ពេកប៉ុន្តែចំណូលទាបនោះ មិនយូរមិនឆាប់ឡើយគឺគាត់ប្រាកដជាចាកចេញមិនខាន។

 

វិធីសាស្ត្រមួយនេះគឺពិតជាល្អម្យ៉ាងដែរពីព្រោះថាគ្រប់អាជីវកម្ម ក្រុមហ៊ុន ក៏ដូចជាគ្រប់ស្ថាប័ន នានាគឺតែងតែចង់ឲ្យបុគ្គលិករបស់ខ្លួនធ្វើការបានយូរអង្វែង មិនមែនទទួលបុគ្គលិកហើយបានតែ ២-៣ខែ បុគ្គលិកចេញចូលៗ ប្តូរផ្លាស់រហូតនោះអាជីវកម្ម ឬក្រុមហ៊ុននោះប្រាកដជាជួបនិងហានិភ័យជាក់ជាមិនខាន៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) 

 

កម្មវិធីសម្ពោធសៀវភៅ «ច្រវាក់ប្រាក់ខែ» ប្រធានបទ៖ “ផ្លូវបង្កើតចំណូលច្រើនច្រកពីលើប្រាក់ខែ”

🎯មាតិកាកម្មវិធី

✅ រូបមន្តបុគ្គលិកឆ្នើម [លោកស្រី យូ បូរី]

✅ ក្បួនធ្វើការសម្រេចក្ដីស្រមៃ [អ្នកនិពន្ធ កាន់ ដារ៉ា]

✅ បុគ្គលិកផ្នត់គំនិតថៅកែ [ ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ ]

✅ បំប្លែងជំនាញចេញជាលុយច្រើនច្រក [លោក សំ កុសល]

តម្លៃចូលរួម ១៥$/នាក់

ទំនាក់ទំនងចុះឈ្មោះ  https://t.me/nunaHC24

ឆ

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia