រយៈពេល ៧ ខែនៃឆ្នាំ២០២៦ ក្រុមហ៊ុនចំនួន ២៨ បោះទុនវិនិយោគជិត ១៦៩លានដុល្លារនៅខេត្ដ១នេះ
Bunthoeun KoemAUGUST 6 202613 views

គិតត្រឹមបំណាច់ខែកក្កដា ឆ្នាំ២០២៦ (រយៈពេល ៧ ខែ) ក្រុមហ៊ុនសរុបចំនួន ២៨ បានបោះទុនវិនិយោគនៅក្នុងខេត្ដតាកែវ ដែលមានទុនសរុបជិត ១៦៨ លានដុល្លារ និងអាចបង្កើតឱកាសការងារបាន ជាង ១ ម៉ឺនកន្លែង ជូនពលរដ្ឋនៅក្នុងខេត្ដផងដែរ។

 

Img 9228

 

បើផ្អែកតាមរបាយការណ៍បូកសរុបផលការងារវិនិយោគ គម្រោងទាំង ២៨នេះ ត្រូវបានបែងចែកជាពីរផ្នែកធំៗ ក្នុងនោះរួមមាន៖ គម្រោងចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)មានចំនួន ១១ ក្រុមហ៊ុន និងគម្រោងចុះបញ្ជីនៅអនុគណៈកម្មា ធិការវិនិយោគខេត្តតាកែវ (PMIC)មានចំនួន ១៧ ក្រុមហ៊ុន ។

 

ជាមួយគ្នានោះដែរ សម្រាប់ទុនវិនិយោគសរុបនៃគម្រោងទាំងអស់មានទំហំទឹកប្រាក់រហូតដល់ ១៦៨.៨២៦.៣៧០,៣១ ដុល្លារអាមេរិក ដែលស្តែងឲ្យឃើញយ៉ាងច្បាស់ពីការកើនឡើងនៃទំនុកចិត្តពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ លើសក្តានុពលសេដ្ឋកិច្ច តំបន់ភូមិសាស្ត្រ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តតាកែវ ។

 

Img 9234

 

តាមរយៈការហូរចូលនៃគម្រោងវិនិយោគទាំងនេះ ខេត្តតាកែវ បានបង្កើតតម្រូវការប្រើប្រាស់ពលកម្មសរុបចំនួន ១២៣៣៧ កន្លែង ដែលជាកត្តាលីករយ៉ាងសំខាន់ ក្នុងការកាត់បន្ថយការចំណាកស្រុក បង្កើនប្រាក់ចំណូលគ្រួសារពលរដ្ឋ និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែមានភាពល្អប្រសើរឡើង។

 

គម្រោងវិនិយោគទាំងនោះ បានផ្តោតលើមុខសញ្ញាឧស្សាហកម្ម និងការកែច្នៃចម្រុះ ក្នុងនោះរួមមានការផលិត និងកាត់ដេរសម្លៀកបំពាក់ កាបូប វ៉ាលីស ស្រោមដៃ និងស្រោមជើង និងការដំឡើងគ្រឿងបង្គុំអេឡិចត្រូនិក បរិក្ខារអគ្គិសនីបំភ្លឺ និងការផលិតបរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយ និងគ្រឿងតុបតែងលម្អជាដើម៕

 

Img 9231

Img 9230

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia