អបអរ! រោងចក្រថ្មីតម្លៃជាង ១០លានដុល្លារ និងលេចរូបរាងឡើងនៅខេត្តសំណាង១នេះ
ធី ស្រីល័ក្ខOCTOBER 8 20255.5 K views

នេះគឺជាដំណឹងដ៏រីករាយមួយសម្រាប់អ្នកខេត្តតាកែវ ខណៈខេត្តមួយនេះទទួលបានគម្រោងបង្កើតរោងចក្រផលិតអេប៉ុង តម្លៃវិនិយោគប្រមាណ ១០,២លានដុល្លារអាមេរិក។ រោងចក្រថ្មីនេះដែរ គឺមានទីតាំងស្ថិតនៅក្បាលដីលេខ ១២០៤ ផ្លូវជាតិលេខ២ ភូមិជួស ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ។

 

យោងតាមការចុះផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា នៅពេលគម្រោងបង្កើតរោងចក្រផលិតអេប៉ុងនេះបើកដំណើរការជាផ្លូវការនិងអាចបង្កើតឱកាសការងារបានចំនួន ១៨៧កន្លែងឯណោះ។ ដោយឡែក នៅក្នុងរយៈពេល៩ខែនៃ ឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចុះ បញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៧,៨ប៊ីលានដុល្លារអាម៉េរិក គឺគម្រោងវិនិយោគមានការកើនឡើងចំនួន ២៣១គម្រោង ស្មើនឹងប្រមាណ ៧៣% ខណៈទុនវិនិយោគមានការកើនឡើង ប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ប្រមាណ ៤៧%។

១៥

១៦

នៅក្នុងនោះដែរ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគត្រឹមតែ ៣១៥គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៣ប៊ីលានដុល្លារអាមេរិក។ ជា ការកត់សម្គាល់ ត្រឹមតែរយៈពេល៩ខែគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា.ក បានចុះបញ្ជី គម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញ មួយឆ្នាំ២០២៤ រហូតដល់ទៅ ១៣២គម្រោង៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia