ភ្នំពេញ : TAG+ Expo 2026 គឺជាព្រឹត្តិការណ៍តាំងពិព័រណ៍បែបសហគម ធំជាងគេបំផុតប្រចាំឆ្នាំ និងជាកន្លែងដែលអ្នកស្រឡាញ់ចូលចិត្ត បច្ចេកវិទ្យា, អានីមេ និង ហ្គេម មកជួបជុំគ្នា បានត្រលប់មកវិញជាលើកទី3 ដែលនឹងប្រព្រឹត្តធ្វើឡើង ពីថ្ងៃទី 30 & 31 តុលា ដល់ ថ្ងៃទី 01 វិច្ឆិកា នៅ Factory Phnom Penh ។

ក្នុងឆ្នាំ 2023 ព្រឹត្តិការណ៍ TAG Expo លើកដំបូងទទួលបានអ្នកចូលរួមជិត 10,000 នាក់ ហើយក្នុងឆ្នាំ 2024 ក៏ទទួលបានអ្នកចូលរួមជិត 10,000 នាក់ដូចគ្នា។
លទ្ធផលនេះមិនត្រឹមតែបង្ហាញពីភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ TAG Expo ប៉ុណ្ណោះទេ តែក៏បង្ហាញឱ្យឃើញថា មានយុវជនរបស់កម្ពុជាជាច្រើនចាប់អារម្មណ៍ និងគាំទ្រវិស័យបច្ចេកវិទ្យា អានីមេ និងហ្គេម។
ក្នុងឆ្នាំ2026នេះដែរ ព្រឹត្តិការណ៍តាំងពិព័រណ៍ TAG+ បានពង្រីកទំហំ និងបង្កើតឱកាសកាន់តែច្រើនសម្រាប់អ្នកចូលរួម និងអ្នកបង្កើតស្នាដៃក្នុងស្រុកផងដែរ។ ឆ្នាំ 2024 TAGមាន 56 ស្តង់ តែឆ្នាំ 2026 នេះTAGមានរហូតដល់ 82 ស្តង់ ដូច្នេះបើប្រៀបធៀបទៅនឹងឆ្នាំ 2024 ចំនួនស្តង់សរុបនៅឆ្នាំនេះបានកើនឡើងជិត 50% ។
ចំពោះស្តង់សម្រាប់សិល្បករក្នុងស្រុកដែលស្រឡាញ់វិស័យគំនូរ និងការបង្កើតស្នាដៃសិល្បៈ បានកើនពី 3 ស្តង់ ក្នុងឆ្នាំ 2024 ដល់ 19 ស្តង់ ក្នុងឆ្នាំ 2026។ នេះជាផ្នែកមួយនៃការគាំទ្រដល់ទេពកោសល្យរបស់សិល្បករក្នុងស្រុក និងជាការជំរុញឱ្យវិស័យច្នៃប្រឌិតនៅកម្ពុជាបន្តរីកចម្រើនទៅមុខ។


មិនត្រឹមតែកម្មវិធីដែលតាំងបង្ហាញផលិតផលនោះទេ ប៉ុន្តែTAG+ ក៏មានកម្មវិធីសប្បាយៗ ចំណេញ និង ឈ្នះរង្វាន់ជូនទៅដល់អ្នកចូលរួមផងដែរនោះ គឺ៖
- TAG Cosplay
TAG បានបន្តពង្រីក Cosplay Community តាមរយៈការអញ្ជើញ Cosplayer ពីបរទេសមកចូលរួមចែករំលែកបទពិសោធ បង្ហាញស្នាដៃ ភាពច្នៃប្រឌិត និងជួបជាមួយអ្នកគាំទ្ររបស់ពួកគាត់។ សម្រាប់ឆ្នាំនេះ យើងបានអញ្ជើញ Cosplayer ពីប្រទេសម៉ាឡេស៊ីចំនួន 2 រូបមកចូលរួម ព្រមទាំង Cosplayer ខ្មែរយើងចំនួន 2 រូប ផងដែរ។

- TAG Anisong
កម្មវិធី Anisongs ដែលមិនធ្លាប់មាននៅក្នុងការរៀបចំពីរលើកមុនឡើយ។ Anisongs នឹងនាំមកនូវតន្ត្រីកម្សាន្តបែបជប៉ុន ជាពិសេស J-Pop និងបទចម្រៀងពី Anime ល្បីៗ លាយជាមួយបទភ្លេងបែប DJ ដើម្បីបង្កើតបរិយាកាសកម្សាន្តដ៏រំភើបនិងសប្បាយរីករាយនៅពេលល្ងាច ជូនដល់អ្នកដែលស្រលាញ់តន្ត្រី និងវប្បធម៌ជប៉ុន។

- TAG Daily Lucky Draw
ជាកម្មវិធីចាប់រង្វាន់ដែលធ្វើឡើងជាជារៀងរាល់ថ្ងៃ មួយថ្ងៃ2ដង ដែលផ្ដល់សំណាងដល់អ្នកចូលរួមឈ្នះរង្វាន់ដោយងាយៗបំផុតដោយគ្រាន់តែធ្វើការស្គេនQR code។


- TAG Mystery Gift
អ្នកចូលរួមគ្រាន់ប្រមូលការស្កេនបេសកកម្ម បូករួមនឹងការចំណាយយ៉ាងតិច ១០ ដុល្លារ នឹងទទួលបានរង្វាន់ពីកម្មវិធី ដោយមិនមានការចាប់ឆ្នោត ឬទទួលបាននូវពាក្យ “អរគុណ” ឡើយ។





