ត្រូវប៉ាន់ណាស់! រោងចក្រថ្មីចំនួន២ តម្លៃសរុប ៥១លានដុល្លារនឹងលេចរូបរាងឡើងនៅខេត្តសំណាង ១នេះ
ធី ស្រីល័ក្ខMARCH 22 2026753 views

នេះគឺជាដំណឹងដ៏រីករាយមួយសម្រាប់អ្នកខេត្តតាកែវ ខណៈខេត្តដែលកំពុងមានសក្ដានុពលមួយនេះទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រថ្មីចំនួន២ ដែលមានតម្លៃសរុបជិត ៥១,៥ លានដុល្លារ និងអាចបង្កើតឱកាសការងារជាច្រើនកន្លែងជូនពលរដ្ឋនៅក្នុងតំបន់ផងដែរ។

 

យោងតាមការចេញផ្សាយដោយ គណៈកម្មាធិការវិនិយោគកម្ពុជាកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានឲ្យដឹងថា រោងចក្រថ្មីនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន អូរៀន ហុងដា អ៊ិនដាសស្ទ្រៀល (ខេមបូឌា) ឯ.ក (ORIENT HONDA INDUSTRIAL (CAMBODIA) CO.,LTD.) មានទុនសរុប ៤៦.៣ លានដុល្លារ ដែលមានទីតាំងស្ថិតនៅភូមិត្រពាំឈូក ឃុំត្រឡាច និងភូមិត្រពាំងជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្ដតាកែវ។ នៅពេលបើកដំណើរការរោងចក្រខាងលើក៏នឹងបង្កើតឱកាសការងារបានចំនួន ៣៣០ កន្លែងផងដែរ។

2948b083 E565 4df7 907c 6ab2e3685b4c.jpg

ជាមួយគ្នានោះដែរ ខេត្តតាកែវក៏មានរោងចក្រមួយទៀតតម្លៃវិនិយោគប្រមាណ ៥,២លានដុល្លារអាមេរិក គឺរោងចក្រផលិតសម្ភារៈតុបតែងសម្រាប់ពិធិបុណ្យ (បុណ្យណូអែល និងបុណ្យ HALLOWEEN) និងវត្ថុអនុស្សាវរីយ៍លេចរូបរាងឡើងជាផ្លូវការនិងអាចបង្កើតឱកាសការងារបានចំនួន ៣៧០កន្លែង។

279e9d96 E1a0 4814 B5fc 32b9f7135a47.jpg

គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ខេត្ដតាកែវបានក្លាយជាមុខព្រួញនៃការបណ្ដាក់ទុនវិនិយោគរបស់ក្រុមហ៊ុនតូចធំទាំងនៅក្នុងស្រុក និងក្រៅស្រុក។ ជាក់ស្ដែង កាលពីឆ្នាំ២០២៥ ខេត្ដតាកែវទទួលបានគម្រោងវិនិយោគសរុប ៦៤ គម្រោង។ ដោយឡែកសម្រាប់រយៈពេល ២ ខែដើមឆ្នាំ២០២៦ នេះវិញ ខេត្ដតាកែវ ក៏ទទួលបានគម្រោងវិនិយោគចំនួន ១៤ គម្រោងផងដែរ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia