អបអរសាទរ! ខេត្ដ១នេះបិទបញ្ចប់ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋទាំងស្រុង
Bunthoeun KoemJULY 26 2026856 views

យោងតាមការចេញផ្សាយដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ខេត្តស្វាយរៀង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ បានបិទបញ្ចប់ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋទាំងស្រុង។ ដោយពិសេសបិទបញ្ចប់នេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមទាំងថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ដស្វាយរៀងផងដែរ។ 

 

754915060 2920108051672613 4516566478423544624 N

 

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ចាត់ទុកថានេះជាការបិទទំព័រមួយ ហើយខេត្តស្វាយរៀងកំពុងតែបើកទំព័រថ្មីមួយទៀតដោយការសំលឹងទៅមុខក្នុងការកសាង និងអភិវឌ្ឍខេត្តស្វាយរៀងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

 

ក្នុងឱកាសនោះឯកឧត្ដម ក៏បានសូមថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងជុំវិញខេត្ត អជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសម្រេចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ រហូតឈានដល់ពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបញ្ចប់នៅថ្ងៃនេះ។ ទៅមុខទៀត សូមបងប្អូនងាកមកគិតគូរការបង្កបង្កើនផល ចិញ្ចឹមសត្វ ប្រកបរបរចិញ្ចឹមជីវិត បង្កើនចំណូល និងចូលរូមរៀបចំទីក្រុងនិងទីប្រជុំជនឱ្យស្អាត មានសោភណភាព និងរក្សាបានឧត្តមប្រយោជន៍ជាតិ។

 

754098287 4417790008474814 4818096210856918599 N

 

តាមការគូសបញ្ជាក់ពីក្រសួងបានឲ្យដឹងថា ខេត្តស្វាយរៀងគឺជាខេត្តទី៥ នៃប្រទេសកម្ពុជា ដែលបានបិទបញ្ចប់ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋជាស្ថាពរ៕

 

755809780 1359667498827355 7350450553920548184 N

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia