ធូរខ្លាំងក្នុងចំណោម Off-Road! តស់មកដឹងតម្លៃរថយន្ត Suzuki ទ្វា៥ បែបផ្សងព្រេង១ម៉ូដែល ជិះកាត់ព្រៃ ចូលទឹក ១កប់
នារី AUTOAUGUST 4 20241.4 K views

ជាដំណឹងដ៏រីករាយសម្រាប់ប្រិយមិត្តដែលតែងគាំទ្ររថយន្តជប៉ុន Suzuki និងអ្នកដែលតែងតែស្រលាញ់ចូលចិត្តការធ្វើដំណើរផ្សងព្រេង ចុះទឹកឡើងភ្នំ និងការធ្វើដំណើរផ្សងព្រេងជាដើម ពេលនេះក្រុមហ៊ុន Suzuki ប្រចាំស្រុកខ្មែរបាននាំចូលរថយន្ត Suzuki Jimny ទ្វារ៥ មកកាន់ប្រទេសកម្ពុជាហើយ ខណៈរថយន្តម៉ូឌែលនេះ មានម៉ាស៊ីនស្ទុះខ្លាំង និងស៊ីប្រេងតិច ជួយសន្សំសំចៃច្រើនដល់ការធ្វើដំណើរប្រចាំថ្ងៃថែមទៀត។

១

យោងតាមការចុះផ្សាយលើផេកផ្លូវការ Suzuki Cambodia កាលពីពេលកន្លងទៅនេះបានឱ្យដឹងថា រថយន្ត Jimny ទ្វារ៥ មកដល់ទីផ្សារកម្ពុជាហើយ ទ្វារច្រើនជាងមុន ប្រវែងវែងជាងមុន ខណៈតម្លៃត្រឹមតែ ៤២,៩០០ដុល្លារតែប៉ុណ្ណោះ ខណៈការជាវឥឡូវនេះប្រិយមិត្តនឹងទទួលបានការជូនកាដូជាច្រើនមុខ​​ ដូចជា៖ ម៉ូតូ Suzuki Let’s 1គ្រឿង ទទឹកភ្លៀង១ឈុត ធ្នើរដំបូល១ និងស្លាកលេខវែងថែមទៀត។

៤

ចង់ដឹងរថយន្តមួយម៉ូដែលនេះមានចំណុចពិសេសអ្វីខ្លះ តស់មកដឹងលក្ខណៈសម្បត្តិកំពូលរថយន្តផ្សងព្រេងនេះទាំងអស់គ្នា។ ដោយក្នុងនោះរួមមានដូចជា៖

  • បំពាក់ដោយម៉ាស៊ីន1.5L កំលាំងខ្លាំង
  • អេក្រង់9inch Touch Screen អាចភ្ជាប់  
  • CarPlay ឬ Android Auto ល្បឿនលឿនល្អ
  • Rear Parking Sensor និងកាមេរ៉ាមើលក្រោយ

២

  • ប្រព័ន្ធទប់លំនឹង ESP
  • ប្រព័ន្ធ All GRIP PRO 4WD
  • Hill Hold Control & Hill Descent Control
  • កៅអីក្រោយអាចកាច់បត់បានងាយស្រួល
  • ដៃចង្គូតបំពាក់ប៊តុងបញ្ជាច្រើនប្រភេទ

៣

រថយន្ត JIMNY 5 DOORS នាំអ្នកទៅគ្រប់ទីកន្លែងដែលអ្នកចង់ទៅ ជាមួយនឹងភាពរហ័សរហួនគ្មានគូប្រៀប កម្លាំងរមួលដ៏ខ្លាំងតាមតំរូវការរបស់លោកអ្នក។ ហើយអ្វីដែលកាន់តែពិសេសនោះមានប្រព័ន្ធ ALLGRIP PRO បំពេញចិត្តដំណើរកំសាន្តរបស់អ្នកជាមួយនឹងជំនាញនៅលើផ្លូវ ពិសេសផ្លូវ offroad។

447867124 755073940166701 3724727600695174404 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia