កុំរំលងផ្សារខ្មែរ! ផ្សារទំនើបកូនខ្មែរ ជីប ម៉ុង ស៊ុបភើម៉ាឃីត បើកសាខាថ្មីនៅឈូកមាស សម្រាប់លើកស្ទួយផលិតផលខ្មែរ
ធី ស្រីល័ក្ខFEBRUARY 14 202641 views

ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ដែលជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង បានបន្តពង្រីកខ្លួនបើកសាខាជាបន្តបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះបានប្រកាសក្នុងការបើកសម្ពោធជាផ្លូវការនូវសាខាទី១៦ គឺ “ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ឈូកមាស“ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 

នៅក្នុងការបើកសម្ពោធជាផ្លូវការសាខាថ្មីទី១៦ នេះដែរក៏មានការអញ្ជើញចូលរួមយ៉ាងខ្ពស់ខ្ពង់ក្រោមវត្តមានរបស់ លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង, លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង, អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង, លោកជំទាវ តែ សុវណ្ណី អគ្គនាយិកាពហុពាណិជ្ជកម្ម ក្រុមហ៊ុន ជីប ម៉ុង សមាជិកក្រុមប្រឹក្សាភិបាល ជីប ម៉ុង,លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និងសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ ។

៦

លើសពីនេះទៅទៀត អ្វីដែលកាន់តែពិសេសនោះ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីតនៅតំបន់ឈូកមាសនេះគឺមានលក់ទំនិញជាង១ម៉ឺនមុខ ទាំងក្នុងស្រុក និងក្រៅស្រុក ព្រមជាមួយសេវាកម្មដ៏ល្អឥតខ្ចោះ តម្លៃសមរម្យ និងប្រូម៉ូសិនជារៀងរាល់ថ្ងៃ ។ អ្វីដែលតែប្លែកខុសពីសាខាមុនៗគឺសាខាឈូកមាសមានរហូតទៅដល់២ជាន់ជាជម្រើសល្អបំផុតសម្រាប់អតិថិជនស្វែងរកទំនិញចំគោលដៅ។

៨

៩

ជាមួយគ្នានោះដែរ នៅក្នុងឱកាសបើកសម្ពោធនេះ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត សាខាឈូកមាស នឹងមានការបញ្ចុះតម្លៃរហូតដល់ ៥១% លើទំនិញជាច្រើនប្រភេទ ថែមទាំងមានទំនិញ ទិញ១ ថែម១ ផងដែរ ដែលនឹងចាប់ផ្តើមពីថ្ងៃទី ១៣ កុម្ភៈ រហូតដល់ថ្ងៃទី ២០ កុម្ភៈ ២០២៦។ លើសពីនេះក៏មានការថែមជូនបន្ថែម ដូចជា៖ ទទួលបានភេសជ្ជៈមួយកំប៉ុង រាល់ការចំណាយចាប់ពី ៥ ដុល្លារឡើងទៅ, ទទួលបានអាវយឺត "រួមគ្នា ដើម្បីខ្មែរ តែមួយ" ចំនួន ១ រាល់ការចំណាយចាប់ពី ៤០ ដុល្លារឡើងទៅ, ទទួលបានធុងទឹកកកចំណុះ 2.5L ចំនួន ១ រាល់ការចំណាយចាប់ពី ៦០ ដុល្លារឡើងទៅ ដែលការផ្តល់ជូននេះមានចាប់ពីថ្ងៃទី ១៣ កុម្ភៈ រហូតដល់ ៣០ មេសា ២០២៦។

៧

កាន់តែពិសេស រាល់ការចំណាយចាប់ពី ៣០ ដុល្លារឡើងទៅ អតិថិជននឹងមានឱកាសចាប់ឆ្នោតផ្សងសំណាង ដោយគ្រាន់តែសរសេរឈ្មោះ លេខទូរស័ព្ទនៅលើខ្នងវិក័យបត្រ រួចយកមកដាក់ក្នុងធុងផ្សងសំណាង ដែល នឹងមានឱកាសឈ្នះរង្វាន់ធំគឺ ទូរស័ព្ទដៃ SAMSUND GALAXY A16 ចំនួន ២ រង្វាន់, ធុងទឹកកក 200L ចំនួន ៤ រង្វាន់, ប័ណ្ឌទឹកប្រាក់10$ ចំនួន 50 រង្វាន់, ថ្នាំបាញ់មូស Ora ចំនួន 120 រង្វាន់, និងសាប៊ូលាងចាន ចំណុះ450ml ចំនួន 120 រង្វាន់ សរុបជាង 300រង្វាន់។

១០១១១២

គួរជម្រាបថា ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បើកសម្ពោធសាខាទី១៦ «ឈូកមាស» ពង្រីកបណ្តុំផលិតផលខ្មែរ ពង្រឹងវិស័យផ្សារទំនើបកូនខ្មែរឱ្យកាន់តែខ្លាំង ក្រោមគ្រឹះដ៏រឹងមាំ ក្រុមហ៊ុនមេ ជីប ម៉ុងដែលគ្រប់គ្រងដោយសហគ្រិនខ្មែរ ១០០% ឈរជើងយ៉ាងរឹងមាំជាង ៤០ ឆ្នាំ គ្របដណ្តប់លើវិស័យធំៗនៅកម្ពុជា។ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ឈូកមាស មានទីតាំងស្ថិតនៅ៖ https://maps.app.goo.gl/kTLUYArctcWZJaUe8?g_st=ic សម្រាប់ព័ត៍មានបន្ថែម៖ https://t.me/chipmongsupermarket៕

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia