ការព្យាបាលសង្រ្គោះ និងការវះកាត់លើអ្នកជំងឺដែលមានវ័យលើសពី ១០០ ឆ្នាំ ជានិច្ចកាលគឺជាប្រធានបទដ៏ប្រឈម និងប្រថុយប្រថានបំផុតសម្រាប់វិស័យសុខាភិបាលទូទាំងសកលលោក ដោយសារកត្តាខ្សោយនៃសារពាង្គកាយ។ ទោះជាយ៉ាងណាក៏ដោយ មន្ទីរពេទ្យ Sunway Medical Centre នៅក្នុងប្រទេសម៉ាឡេស៊ី បានបង្ហាញឱ្យឃើញម្តងទៀតនូវស្តង់ដារវេជ្ជសាស្ត្រកម្រិតអន្តរជាតិ និងសមត្ថភាពដ៏វិសេសវិសាលរបស់ខ្លួនតាមរយៈការសម្រេចបាននូវជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការជួយសង្គ្រោះលោកយាយម្នាក់ វ័យ១០២ ឆ្នាំ ឱ្យរួចផុតពីការសម្រាកនៅមួយកន្លែង និងអាចត្រឡប់មកដើរឡើងវិញបានយ៉ាងអស្ចារ្យ។
ជាក់ស្តែង ដូចនៅក្នុងករណី លោកយាយ(Popo) ដែលមានវ័យ ១០២ឆ្នាំទៅហើយ តែគាត់អាចងើបដើរឡើងវិញបានក្នុងរយៈពេល ៤៨ម៉ោងប៉ុណ្ណោះ បន្ទាប់ពីទទួលបានការវះកាត់ត្រគាកនៅក្នុងមជ្ឈមណ្ឌលវេជ្ជសាស្រ្តសាន់វ៉េ (Sunway Medical Centre) នាទីក្រុង Sunway City ក្នុងប្រទេសម៉ាឡេស៊ី។ ការវះកាត់ដ៏ជោគជ័យមួយនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការរីកចម្រើននៃបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងការគ្រប់គ្រងហានិភ័យដ៏មានប្រសិទ្ធភាពរបស់មន្ទីរពេទ្យ Sunway Medical Centre ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបើកទំព័រថ្មីមួយក្នុងការផ្តល់ក្តីសង្ឃឹម និងទំនុកចិត្តខ្ពស់បំផុត សម្រាប់អ្នកជំងឺមកពីគ្រប់ទិសទីដែលស្វែងរកសេវាថែទាំសុខភាពផងដែរ។

ត្រឡប់ទៅអតីតកាលបន្តិច មុនពេលលោកយាយកើតមានរបួសដួលដើរលេងរួចនេះ លោកយាយ (Popo) គឺជាមនុស្សម្នាក់ដែលសកម្មនិងរស់នៅឯករាជ្យនិងមានម្ចាស់ការលើខ្លួនឯង ហើយលោកយាយក៏មានស្មារតីវៃឆ្លាត ល្អប្រសើរ ព្រមទាំងអាចគ្រប់គ្រងកិច្ចការប្រចាំថ្ងៃរបស់ខ្លួនបានយ៉ាងដិតដល់ខ្លាំងមែនទែន។ ប៉ុន្តែ ក្រោយពេលដួលនៅក្នុងផ្ទះ លោកយាយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យហើយត្រូវបានធ្វើរោគវិនិច្ឆ័យថាមានការបាក់ កឆ្អឹងភ្លៅ (Neck of Femur Fracture) ដែលនេះគឺជាស្ថានភាពធ្ងន់ធ្ងរមួយសម្រាប់អ្នកជំងឺវ័យចំណាស់ ព្រោះអាចបណ្តាលឱ្យបាត់បង់លទ្ធភាពធ្វើចលនា និងធ្វើឱ្យសុខភាពធ្លាក់ចុះយ៉ាងគំហុក។

បងប្អូនមានដឹងទេ គ្រាន់តែបញ្ជូនលោកយាយមកព្យាបាលនៅមន្ទីរពេទ្យ Sunway Medical Centre ភ្លាមៗ ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រុមគ្រូពេទ្យជាច្រើនដែលរួមមាន គ្រូពេទ្យវះកាត់ឆ្អឹង គ្រូពេទ្យឯកទេសរោគមនុស្សចាស់ គ្រូពេទ្យស្ពឹក និងគ្រូពេទ្យឯកទេសស្តារនីតិសម្បទា បានប្រជុំឯកភាពគ្នាលើផែនការការព្យាបាលមួយភ្លាម ជាពិសេសនោះបានធ្វើឱ្យប្រព័ន្ធសេវាសម្របសម្រួលការបាក់ឆ្អឹង (Fracture Liaison Service-FLS) របស់មន្ទីរពេទ្យចាប់ផ្តើមបើកដំណើរការភ្លាមតែម្តង។
លើសពីនេះទៅទៀត សម្រាប់ការវះកាត់លោកយាយ (Popo) ត្រូវបានដឹកនាំដោយ លោកវេជ្ជបណ្ឌិត Jeffrey Jaya Raj ដែលជាគ្រូពេទ្យវះកាត់ឆ្អឹងដ៏មានបទពិសោធន៍ខ្ពស់ក្នុងការគ្រប់គ្រងស្ថានភាពឆ្អឹងដ៏ស្មុគស្មាញ រួមទាំងករណីបាក់ឆ្អឹងដោយសារជំងឺពុកឆ្អឹង (Fragility Fractures) ក៏ត្រូវបានចូលរួមសហការពីគ្រូពេទ្យឯកទេសរោគមនុស្សចាស់គឺ លោកស្រីវេជ្ជបណ្ឌិត The Hoon Lang ចំណែកគ្រូពេទ្យស្ពឹក ត្រូវបានដឹកនាំដោយ លោកស្រីវេជ្ជបណ្ឌិត Lai Hou Yee និងក្រុមគ្រូពេទ្យឯកទេសស្តារនីតិសម្បទាផងដែរ។

ជាមួយគ្នានោះដែរ ដើម្បីសុវត្ថិភាពខ្ពស់ និងកាត់បន្ថយហានិភ័យផ្សេងៗគ្រូពេទ្យបានជ្រើសរើសវិធីប្រើថ្នាំស្ពឹកតាមតំបន់ និងចាក់តាមខួរឆ្អឹងខ្នងជំនួសឱ្យការសន្លប់ធំ ក្រុមគ្រូពេទ្យក៏បានសម្រេចចិត្តធ្វើការវះកាត់ប្តូរឆ្អឹងភ្លៅម្ខាង(Bipolar Hemiarthroplasty) ដោយចំណាយពេលវះកាត់ត្រឹមតែមួយម៉ោងប៉ុណ្ណោះ។

អ្វីដែលមិនគួរឱ្យជឿនោះ នៅថ្ងៃបន្ទាប់លោកយាយអាចក្រោកឈរបានហើយក្នុងរយៈពេល ៤៨ម៉ោងលោកយាយបានចាប់ផ្តើមហាត់ដើរដោយមានការទប់ជ្រោមជ្រែង អ្វីដែលកាន់តែអស្ចារ្យនិងរំភើបយ៉ាងក្រៃលែង លោកយាយ(Popo) ដែលមានអាយុ១០២ឆ្នាំ ត្រូវបានគេចាត់ទុកថាជាអ្នកជំងឺវះកាត់ត្រគាក ដែលមានអាយុច្រើនជាងគេបំផុតម្នាក់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ទោះជាយ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ Sunway Medical Centre បានបញ្ជាក់ថា អព្ភូតហេតុនេះមិនមែនកើតឡើងដោយសារតែការវះកាត់តែមួយមុខនោះទេ កត្តាដ៏ធំបំផុតសម្រាប់លោកយាយនោះគឺការផ្តល់កម្លាំងចិត្ត និងការគាំទ្រយ៉ាងកក់ក្តៅពីក្រុមគ្រួសារហើយលោកយាយក៏ត្រូវបានមើលថែនិងលើកទឹកចិត្តជាប្រចាំពីសំណាក់កូនៗ ចៅ និងចៅទួតពេញមួយកំឡុងពេលព្យាបាលចំណែកលោកយាយផ្ទាល់ក៏មានស្មារតីរឹងមាំខ្លាំងដែរ ដោយគាត់បានប្រាប់ទៅកាន់ក្រុមគ្រួសារទាំងញញឹមថា “ឱ្យតែខ្ញុំអាចដើរបាន ខ្ញុំនឹងខំប្រឹងដើរ”។
គួរជម្រាបថា មន្ទីរពេទ្យ សាន់វ៉េ មេឌីខល សេនធ័រ (Sunway Medical Centre) ស្ថិតនៅក្នុងទីក្រុង Sunway គឺជាមន្ទីរពេទ្យលំដាប់ថ្នាក់លេខ១ នៅក្នុងប្រទេសម៉ាឡេស៊ី និងជាប់ចំណាត់ថ្នាក់លេខ ១៣៨ នៅលើពិភពលោក ក្នុងបញ្ជីរាយនាមមន្ទីរពេទ្យល្អបំផុតលើពិភពលោកឆ្នាំ ២០២៦ របស់ទស្សនាវដ្តី Newsweek (Newsweek’s World’s Best Hospitals 2026)។ ត្រូវបានទទួលស្គាល់ថាជាគោលដៅថែទាំសុខភាពឈានមុខគេសម្រាប់អ្នកជំងឺកម្ពុជា មន្ទីរពេទ្យមានផ្តល់ជូននូវសេវាគាំទ្រផ្នែកវេជ្ជសាស្ត្រយ៉ាងយកចិត្តទុកដាក់សម្រាប់អ្នកជំងឺអន្តរជាតិ ក៏ដូចជាការថែទាំយ៉ាងទូលំទូលាយលើជំនាញវេជ្ជសាស្ត្រជាង៨០ ឯកទេស។ មន្ទីរពេទ្យ សាន់វ៉េ មេឌីខល សេនធ័រ (Sunway Medical Centre) មានសេវាកម្មសំខាន់ៗមួយចំនួនរួមមាន៖
១. មជ្ឈមណ្ឌលសុខភាពកុមារ៖ មានវួដសម្រាប់សម្រាកព្យាបាលជំងឺកុមារដាច់ដោយឡែក និងមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ។
២. សុខភាពស្ត្រី៖ ផ្តល់ជូននូវសេវាថែទាំសុខភាពផ្នែកសម្ភព និងរោគស្ត្រីយ៉ាងពេញលេញគ្រប់ជ្រុងជ្រោយ។
៣. មជ្ឈមណ្ឌលជំងឺមហារីក៖ ផ្តល់ការធ្វើរោគវិនិច្ឆ័យយ៉ាងម៉ត់ចត់ និងការពិនិត្យព្យាបាលកម្រិតខ្ពស់។
៤. ការវះកាត់ដោយជំនួយពីមនុស្សយន្ត (Robotic-assisted surgery)៖ សម្រាប់នីតិវិធីវះកាត់ដែលមានភាពស្មុគស្មាញ ផ្តល់នូវភាពជាក់លាក់ខ្ពស់ និងជួយឱ្យអ្នកជំងឺឆាប់ជាសះស្បើយ។
៥. សេវាកម្មផ្នែកឆ្អឹង និងសន្លាក់ (Orthopaedic)៖ គាំទ្រដោយបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបៗចុងក្រោយបង្អស់។
ប្រសិនជាបងប្អូនចាប់អារម្មណ៍ ចង់បានព័ត៌មានបន្ថែមអាចសាកសួរផ្នែកវេជ្ជសាស្រ្ត សូមទំនាក់ទំនងទៅកាន់ ការិយាល័យតំណាងមជ្ឈមណ្ឌលវេជ្ជសាស្រ្តសាន់វ៉េ (Sunway Medical Centre) ប្រចាំរាជធានីភ្នំពេញ ប្រទេសកម្ពុជា ឬទាក់ទងទៅកាន់កញ្ញា/លោកស្រី ជា គីមជូ អ៊ីម៉ែល៖ smc-cambodia@sunway.com.my លេខទូរស័ព្ទ៖ +855 96 929 2921 ៕


