រៀនមិនបង់ថ្លៃ! វិទ្យាស្ថាន១ នៅភ្នំពេញកំពុងបើកបង្រៀនជំនាញ៥នេះ ឥតគិតថ្លៃ រៀនចប់អាចចេញរកស៊ីបាន
ធី ស្រីល័ក្ខFEBRUARY 23 2026920 views

សម្រាប់បងប្អូនដែលមានក្តីស្រមៃចង់ចេញរកស៊ីវិស័យកាហ្វេ និងសាឡន ឬវិស័យផ្សេងៗទៀតតែគិតថាខ្លួនមិនទាន់មានជំនាញគ្រប់គ្រាន់ ឬមិនមានលុយគ្រប់គ្រាន់សម្រាប់រៀនជំនាញនេះបន្តសូមកុំបារម្ភទៀត ខណៈពេលនេះមានវិទ្យាស្ថានមួយនៅភ្នំពេញកំពុងតែបើកបង្រៀនដោយឥតគិតថ្លៃ។

 

ជាក់ស្តែង បើតាមការបង្ហោះលើផេកផ្លូវការរបស់ វិទ្យាស្ថានប្រកាសជ្រើសរើសសិស្សឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់) ដោយឥតគិតថ្លៃលើមុខជំនាញដូចខាងក្រោម៖

 

១-ការផលិតនំ វេនសិក្សា៖ ចន្ទ-សុក្រ (ព្រឹក)

២-ធុរកិច្ចភេសជ្ជៈ (ការឆុងកាហ្វេ និងភេសជ្ជៈ) វេនសិក្សា៖ ចន្ទ-សុក្រ (ព្រឹក), ចន្ទ-សុក្រ (រសៀល), ចន្ទ-សុក្រ (យប់)

៣-ការធ្វើម្ហូបខ្មែរ វេនសិក្សា៖ ចន្ទ-សុក្រ (រសៀល), ចន្ទ-សុក្រ (យប់)

៤-សេវាកម្មសម្អាងកាយ វេនសិក្សា៖ ចន្ទ-សុក្រ (ព្រឹក), ចន្ទ-សុក្រ (រសៀល)

៥-សហគ្រិនភាព (មុខជំនាញថ្មី) វេនសិក្សា៖ ចន្ទ-សុក្រ (យប់), សៅរ៍-អាទិត្យ៖

  •    សម្រាប់អ្នកដែលចង់បង្កើតអាជីវកម្មថ្មី
  •    សម្រាប់ម្ចាស់អាជីវកម្មដែលចង់បង្កេីនការលក់ប្រចាំខែ
  •    សម្រាប់ម្ចាស់អាជីវកម្មដែលមិនទាន់មានភាពច្បាស់លាស់ក្នុងការដឹកនាំ​ និងគ្រប់គ្រងអាជីវកម្ម
  •    សម្រាប់ម្ចាស់អាជីវកម្មដែលមិនទាន់មានផែនការអាជីវកម្មច្បាស់លាស់

 

គួរជម្រាបថា ព័ត៌មានលំអិតសូមទាក់ទងចុះឈ្មោះចូលរៀននៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ផ្លូវចូលខាងកើតវត្តទឹកថ្លា ចម្ងាយប្រហែល ២០០ម៉ែត្រ)។ ទំនាក់ទំនងទូរស័ព្ទលេខ៖ 012 328 933, 081 429 969, 012 403 644, 096 735 1019, 089 845 903, 096 788 4542, 071 643 5388 ៕

018483f7 90e3 4e4e Ad16 909cf5c09577

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia