យោងតាមការដាក់បង្ហោះនៅលើ ផេកផ្លូវការ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឬដែលហៅកាត់ថា សាលា NPIC បាននឹងកំពុងប្រកាសទទួលសិស្សចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១លាន៥សែននាក់ ដោយឥតគិតថ្លៃ សម្រាប់វគ្គថ្មីចូលរៀនខែកញ្ញា ឆ្នាំ២០២៦ នេះហើយ។ ដែលនេះគឺពិតជាឪកាសល្អមែនទែន សម្រាប់បងប្អូនឬក៏សាធារណជនទំាងអស់គ្នា អាចចូលរៀន ដើម្បីទទួលបានជំនាញច្បាស់លាស់១ បន្តអាជីពទៅថ្ងៃអនាគត។
សម្រាប់ជំនាញល្អៗនៅនេះ ដែលទំាងអស់គ្នាអាចពិចារណារៀនបាន ! ចាប់ពី ជួសជុលទូរស័ព្ទដៃ, សេវាកម្មកុំព្យូទ័រ, Graphic Design, ដំឡើងបណ្តាញអគ្គិសនី, ជួសជុលរថយន្ត និងអគ្គិសនីរថយន្ត, ជួសជុលម៉ាស៊ីនត្រជាក់, ដំឡើង និងថែទាំកាមេរ៉ាសុវត្ថិភាព រហូតដល់ជំនាញ ធ្វើនំ, ធ្វើម្ហូបខ្មែរ, ធុរកិច្ចភេសជ្ជៈ និងការកែច្នៃបន្លែផ្លែឈើ ផងដែរ។ ចំពោះវេនសិក្សា ក៏ មានទាំង វេនព្រឹក រសៀល យប់ និងរៀននៅថ្ងៃសៅរ៍-អាទិត្យ ដូច្នេះអ្នកដែលកំពុងធ្វើការ ក៏អាចជ្រើសរើសពេលវេលាដែលសមរម្យបាន។

អ្វីដែលពិសេសទៀត សម្រាប់សិស្សដែលមាន ប័ណ្ណសមធម៌ ឬប័ណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ អាចទទួលបានប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀលក្នុងមួយខែ ផងដែរ។ បងប្អូនដែលមានចំណាប់អារម្មណ៍ អាចចុះឈ្មោះតាមរយៈ Link ។ សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងតាមលេខ 060 / 070 / 077 278 889៕



