ចំនួនមានកំណត់!! សាលាវិជ្ជាជីវៈទេសចរណ៍ ប្រកាសបើកបង្រៀនលើជំនាញ ២នេះ ដោយឥតគិតថ្លៃ
ធី ស្រីល័ក្ខAUGUST 7 20268 views

កាលពីមុនដើម្បីអាចមានជំនាញធ្វើម្ហូបអាហារ និងភេសជ្ជៈ រហូតអាចបើករកស៊ីបាន គឺត្រូវចំណាយលុយយ៉ាងច្រើនដើម្បីទៅរៀនតាមសាលាល្បីៗទាំងក្នុងនិងក្រៅប្រទេស។ ប៉ុន្តែពេលនេះលែងលំបាកដូចពីមុនទៀតហើយ ខណៈសាលាវិជ្ជាជីវៈទេសចរណ៍ បានបើកវគ្គបង្រៀនជំនាញ ២នេះដោយឥតគិតថ្លៃ។

 

បើតាមការបង្ហោះលើផេកផ្លូវការរបស់ សាលាវិជ្ជាជីវៈទេសចរណ៍ បានឲ្យដឹងថា ការចូលរៀនវគ្គសិក្សាខ្លីជំនាញ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ & ការិយាល័យជួរមុខ ដែលត្រូវចាប់ផ្តើមនៅ ថ្ងៃទី១០ ខែសីហា នឹងត្រូវ លើកពេលទៅចាប់ផ្តើមនៅ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ វិញ។ ដោយឡែក សម្រាប់ការចុះឈ្មោះ សិក្ខាកាមទាំងអស់ដែលមានចំណាប់អារម្មណ៍ ចង់ចូលរៀន អាចនៅបន្តចុះឈ្មោះបានតាមរយ: QR code ដែលមាននៅលើខិត្តប័ណ្ណនេះបាន។

764850014 1646589267467576 6157511282690307296 N

គួរជម្រាបថា ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ នឹងត្រូវសិក្សា៖ ថ្ងៃចន្ទ អង្គារ និងថ្ងៃពុធ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១១ព្រឹក ដែលមានរយះពេល ៤៥ម៉ោង ហើយវគ្គនេះដែរសិក្សាត្រឹមតែ ២០នាក់តែប៉ុណ្ណោះដូច្នេះហើយសម្រាប់អ្នកដែលចាប់អារម្មណ៍សូមរួសរាន់ទៅចុះឈ្មោះឲ្យបានលឿន៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia