ចិន គឺជាភាសាទីពីរដែលមានមនុស្សនិយាយច្រើនបំផុតបន្ទាប់ពីភាសាអង់គ្លេស ហើយនាពេល បច្ចុប្បន្ននេះភាសាចិនគឺកំពុងតែត្រូវការខ្លាំងជាពិសេសនៅស្រុកយើង ហើយជាទូទៅគេសង្កេត ឃើញថា អ្នកចេះភាសាចិនអាចរកចំណូលបានច្រើនជាងអ្នកដែលមិនចេះត្បិតថាធ្វើការងារដូចគ្នាក៏ដោយ។
ជាមួយគ្នានោះដែរ នាពេលនេះសាលាវិជ្ជាជីវៈទេសចរណ៍បានសហការណ៍ជាមួយវិទ្យាស្ថានខុងជឺ បើកវគ្គថ្នាក់ភាសាចិនកម្រិតដំបូងជាមួយគ្រូជនជាតិដើមដោយឥតគិតថ្លៃដូច្នេះបងប្អូនកុំភ្លេចរួសរាន់ទៅចុះឈ្មោះឱ្យបានគ្រប់ៗគ្នា ខណៈវគ្គសិក្សានេះចាប់ផ្តើមពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះហើយ។
គួរបញ្ជាក់ថា សម្រាប់កាលបរិច្ឆេទចូលរៀន គឺរៀងរាល់ថ្ងៃច័ន្ទនិងពុធ ម៉ោង ៥:៣០-៧:០០ ល្ងាច សិក្សាររយៈពេល៣ខែ ទីតាំងសិក្សាគឺនៅទីតាំងសាលាវិជ្ជាជីវៈទេសចរណ៍ រាជធានីភ្នំពេញ។ ព័ត៌មានបន្ថែមបងប្អូនអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៨១ ២៨៨ ៨១៧ ឬអាចស្កេនតាម QR ខាងក្រោមនេះបាន៕