ការខំប្រឹង មិនខកចិត្តទេ! ពេលនេះ សិស្សនិន្ទេស A ផានិត បានអាហារូបករណ៍ និងប្រាក់ឧបត្ថម្ភជាច្រើន
Kan DaraNOVEMBER 30 2023264 views

ការខំប្រឹង មិនធ្វើឱ្យអ្នកខកចិត្តទេ ចង់បានជំនួយ ត្រូវខំជួយខ្លួនឯងសិន។ ជាក់ស្តែងពេលនេះ យុវជនក្រខ្សត់មានឆន្ទៈសិក្សា អន ផានិត ទទួលបានអាហារូបករណ៍១០០% និងប្រាក់ឧបត្ថម្ភជាច្រើន អាចបន្តការរៀនសូត្រតាមក្តីស្រមៃ។

 

ខខខ

 

ក្នុងចំណោមសប្បុរសជនជាច្រើនរូប សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិប្រឹទ្ធបណ្ឌិត បានជួយផ្គត់ផ្គង់ការសិក្សាបន្ត និងជីវភាពគ្រួសាររបស់យុវជន អន ផានិត រួមមាន៖

 

ខខ

 

១/. ជួយឲ្យបានចូលរៀន វិស្វករ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ដែលជាជំនាញក្នុងក្ដីស្រមៃ រួមជាមួយការផ្ដល់ជូន មធ្យោបាយធ្វើដំណើរ ក៏ដូចជាប្រាក់ឧបត្ថម្ភប្រចាំខែ ក្នុងការរៀនសូត្រ

២/. ទទួលបានការស្នាក់នៅ នៅទីបញ្ជាការដ្ឋានអង្គរក្ស តាមរយៈឯកឧត្តម ហ៊ីង ប៊ុនហៀង

៣/. សម្ដេចទាំងទ្វេបានបញ្ជូនទីប្រឹក្សាផ្ទាល់ ឯកឧត្តម សេង ទៀង និងឯកឧត្តម ខេង សាម៉េត ចុះផ្ទាល់នឹងជួយសាងសង់លំនៅឋានថ្មីជូនក្រុមគ្រួសារ

៤/. ជួយចេញលុយសង ដែលក្រុមគ្រួសារជំពាក់គេកន្លងមកឲ្យអស់

៥/. ឧបត្ថម្ភប្រចាំខែ មួយលានរៀលដល់គ្រួសារ។

 

គួរជម្រាបផងដែរថា យុវជន ​អន ផានិត ជាសិស្សប្រលងជាប់​និទ្ទេស ​A ​ក្នុងសម័យ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​(បាក់ឌុប) ឆ្នាំ២០២៣ មានគ្រួសារជីវភាពក្រខ្សត់ជាខ្លាំង រួមទាំងឪពុកម្តាយមានពិការភាពថែមទៀតផងនោះ ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និង​បណ្តាញ​សង្គម​នានា ​ធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​ព្រោងព្រាធ​ពីការ​តស៊ូរៀនសូត្រ​របស់​យុវសិស្ស​រូបនេះ ​ដោយ​បង្ហាញពី​ការ​ខ្វះខាត​សព្វបែបយ៉ាង​៕

 

ខខខឋ

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)