ថែសុខភាព! ព្យុះសង្ឃរាមកដល់កម្ពុជាហើយ ខណៈខេត្តទាំង១២នេះនឹងមានភ្លៀងធ្លាក់ខ្លាំងជាងគេ
ធី ស្រីល័ក្ខSEPTEMBER 5 20249.6 K views

យោងតាមការចុះផ្សាយដោយក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ព្យុះទី១១ ឈ្មោះយ៉ាកជី (Yagi) បានវិវត្តន៍ទៅជាព្យុះសង្ឃរា នឹងមានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ Andaman ខណៈសម្ពាធទាបគ្របដណ្ដប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ ហើយស្ថានភាពបែបនេះនឹងធ្វើឱ្យកម្ពុជាមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខែកញ្ញាឆ្នាំ២០២៤។

 

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ស្ថានភាពបែបនេះក៏នឹងធ្វើឱ្យខេត្តទាំង១២ ស្ថិតនៅតំបន់វាលទំនាបអាចមានភ្លៀងរហូតដល់ទៅ ៥៥% ឯណោះដោយខេត្តទាំងនោះមានដូចជា៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។

 

ជាមួយគ្នានោះដែរ ចំពោះតំបន់ខ្ពង់រាបគឺនឹងមានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់ មកពីទិសនិរតី និងពាយ័ព្យ មានល្បឿនមធ្យម ៣,៥ម៉ែត្រវិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី៤០%។

 

ចំណែកតំបន់មាត់សមុទក៏នឹងមានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។ ខ្យល់បក់ មកពីទិសនិរតី មានល្បឿន មធ្យម ៦,៥ ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៣០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរិមា ១ ម៉ែត្រ និងកម្ពស៍មធ្យមអតិបរមា ២,៥ម៉ែត្រ។

ដូច្នេះ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឱ្យសាធារណជនមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ផងដែរ៕

៨

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia