ក្រុងបាត់ដំបងនឹងកាន់តែស្អាត! ខណៈផ្លូវ ១៦ខ្សែ ចាប់ផ្តើមបើកការដ្ឋាន និង២១ខ្សែទៀតត្រៀមសង់នៅខែមេសា
Bunthoeun KoemJANUARY 26 202679 views

ឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦បានបញ្ជាក់ថា នៅអំឡុងខែដំបូងឆ្នាំ២០២៦នេះ ផ្លូវ១៦ខ្សែ ក្នុងក្រុងបាត់ដំបង បានចាប់ផ្តើមដំណើរការបើកការដ្ឋានបណ្តើរៗហើយ ដោយប្រើប្រាស់ថវិកាជាតិ។

421190317 7433828333307897 4197632646213983975 N

 

ដោយឡែកនៅសល់២១ខ្សែទៀត ដែលជាគម្រោងប្រព័ន្ធរំដោះទឹកកខ្វក់ របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) គ្រោងរៀបចំដេញថ្លៃនៅដើមខែកុម្ភៈ ឆ្នាំ២០២៦ឆាប់ៗនេះ និងគ្រោងចាប់ផ្តើមការងារសាងសង់ក្នុងអំឡុងខែមេសា។

 

សូមបញ្ជាក់ថា ក្រុងបាត់ដំបងទទួលគម្រោងធំៗចំនួន៣ពីរាជរដ្ឋាភិបាល ដែលជាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុវត្តន៍ដោយក្រសួងសាធារណការ និងដឹកជញ្ជូន រួមមាន៖

 

១/-គម្រោងសាងសង់ទីលានចាក់សំរាមស្ដង់ដារនៅឃុំតាគ្រាម ស្រុកបាណន់ ជាទីលានចាក់សំរាមស្ដង់ដារធំជាងគេមួយនៅកម្ពុជា។

 

២/-គម្រោងសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់ប៉ែកខាងកើតស្ទឹងសង្កែ។សាងសង់រួចរាល់ ១០០ ភាគរយ និងបានស្ថាបនាជួសជុលផ្លូវជាបន្តបន្ទាប់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ ទឹកភ្លៀង និងទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងសង្កែត្រូវបានប្រមូលយកទៅធ្វើប្រព្រឹត្តកម្មនៅអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ ១០ ហិកតានៅស្រុកសង្កែ មុនបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្រពដំណាំកសិកម្មផ្សេងៗ។

 

៣/-គម្រោងសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងលិចស្ទឹង សម្រេចការសាងសង់រួចរាល់កាលពីខែធ្នូឆ្នាំ​២០២៥។ គម្រោងនេះប្រមូលទឹកកខ្វក់ពីផ្ទះបងប្អូនប្រជាពលរដ្ឋយកទៅអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ ៨,៩ ហិកតា នៅស្រុកឯកភ្នំ៕

 

621825390 26132414403022674 2013469869714356561 N

621901449 26132414006356047 7311653778353950889 N

621773343 26132414216356026 4530236187925065896 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia