សៀមរាប៖ កាលពីថ្ងៃទី 03 ខែមេសា ឆ្នាំ 2026 ក្រុមហ៊ុន STMarket បានរៀបចំកម្មវិធី "មហាសង្ក្រាន្តជួបជុំ 2026" ដោយជោគជ័យនៅសណ្ឋាគារ Pacific Hotel & Spa ខេត្តសៀមរាប ដែលជាព្រឹត្តិការណ៍ជួបជុំដ៏ធំមួយសម្រាប់វិនិយោគិន និងអ្នកជួញដូរ ក្នុងគោលបំណងចែករំលែកចំណេះដឹងហិរញ្ញវត្ថុ និងបង្កើនបណ្តាញទំនាក់ទំនងអាជីវកម្មក្នុងតំបន់។

ក្នុងនាមជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទឈានមុខគេ ដែលមានដើមកំណើតក្នុងស្រុក និងមានប្រតិបត្តិការយ៉ាងសកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ STMarket បាននាំយកកម្មវិធីដ៏មានតម្លៃនេះមកកាន់ទឹកដីអង្គរ ដើម្បីផ្តល់ឱកាសឲ្យវិនិយោគិនក្នុងខេត្តសៀមរាប ទទួលបានចំណេះដឹងថ្មីៗ និងបទពិសោធន៍ផ្ទាល់ពីអ្នកជំនាញអាជីព។

សិក្ខាសាលាពេលព្រឹក៖ "ការប្រមូលផលនៃចំណេះដឹង និងផលចំណេញពីទីផ្សាឧបករណ៍និស្សន្ទ"
ក្នុងវគ្គសិក្ខាសាលាពេលព្រឹក ក្រុមហ៊ុន STMarket បានរៀបចំកម្មវិធីចែករំលែកចំណេះដឹងក្រោមប្រធានបទ "ការប្រមូលផលនៃចំណេះដឹង និងផលចំណេញពីទីផ្សាឧបករណ៍និស្សន្ទ" ដែលផ្តោតលើការផ្តល់ចំណេះដឹងអំពី៖
· យុទ្ធសាស្ត្រវិភាគទីផ្សារសកល
· ការគ្រប់គ្រងហានិភ័យក្នុងការវិនិយោគ
· ការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព
· បទពិសោធន៍ជាក់ស្តែងពីអ្នកជំនាញអាជីព
អ្នកចូលរួមបានទទួលចំណេះដឹងជាក់ស្តែង និងយល់ដឹងកាន់តែច្បាស់អំពីឱកាសវិនិយោគក្នុងទីផ្សារអន្តរជាតិ ក្នុងបរិយាកាសសិក្សាដ៏មានភាពសកម្ម និងការចែករំលែកយ៉ាងស្និទ្ធស្នាល។

កម្មវិធីល្ងាច៖ មហាសង្ក្រាន្ត NON-FARM PAYROLL Night Trader
ក្រៅពីវគ្គសិក្ខាសាលាពេលព្រឹក កម្មវិធីល្ងាច "មហាសង្ក្រាន្ត NON-FARM PAYROLL 2026" បានបង្កើតបរិយាកាស Night Trader ដ៏ពិសេស ដែលអនុញ្ញាតឲ្យអ្នកវិនិយោគ និងម្ចាស់អាជីវកម្មបានជួបជុំ ពិភាក្សា និងកសាងបណ្តាញទំនាក់ទំនងជាមួយគ្នា។
កម្មវិធីល្ងាចនេះរួមមាន៖
· ការជួបជុំ Networking រវាងវិនិយោគិន និងម្ចាស់អាជីវកម្ម
· ការសម្តែងសិល្បៈវប្បធម៌ខ្មែរ (របាំត្រុដិ)
· កម្មវិធីជប់លៀងល្ងាច
· Demo Trading Competition
· ការចាប់រង្វាន់ និងផ្តល់ជូនរង្វាន់ជាច្រើន
ចំណុចពិសេសនៃកម្មវិធីគឺ Demo Trading Competition ដែលបានផ្តល់ឱកាសឲ្យអ្នកចូលរួមសាកល្បងសមត្ថភាពជួញដូរ និងស្វែងរកអ្នកជួញដូរឆ្នើម ដោយមានរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ពី STMarket ហើយបរិយាកាសជោគជ័យ និងការចូលរួមយ៉ាងសកម្ម។

កម្មវិធី "មហាសង្ក្រាន្តជួបជុំ 2026" បានទទួលការចូលរួមយ៉ាងច្រើនពីវិនិយោគិន អ្នកជួញដូរ និងម្ចាស់អាជីវកម្មក្នុងខេត្តសៀមរាប ដែលបានធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែមានអត្ថន័យ និងជោគជ័យយ៉ាងខ្លាំង។
អ្នកចូលរួមមិនត្រឹមតែទទួលបានចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានបទពិសោធន៍ថ្មីៗ ការបង្កើតបណ្តាញទំនាក់ទំនង និងឱកាសវិនិយោគថ្មីៗពីកម្មវិធីនេះផងដែរ។

STMarket នឹងបន្តនាំមកនូវកម្មវិធីធំៗនាពេលអនាគត។ STMarket សូមអរគុណចំពោះអ្នកចូលរួមទាំងអស់ដែលបានធ្វើឱ្យកម្មវិធី "មហាសង្ក្រាន្តជួបជុំ 2026" កាន់តែមានអត្ថន័យ និងជោគជ័យ។

ក្រុមហ៊ុន STMarket សូមសន្យាថានឹងត្រឡប់មកវិញជាមួយកម្មវិធីដែលធំជាងមុន និងប្រសើរជាងមុន ដោយនាំមកនូវប្រធានបទដែលមានគុណតម្លៃ និងបទពិសោធថ្មីៗ ជូនវិនិយោគិន និងអ្នកជួញដូរនៅទូទាំងប្រទេសកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ៕



