សៀវភៅ ៨ ក្បាលនេះជួយលោក Steve Adcock អាចសន្សំលុ.យបាន ១លា.ន$ ត្រឹមវ័យ ៣៥ឆ្នាំ
Kan DaraMARCH 23 20269 views

នៅឆ្នាំ២០១៦ អាយុ៣៥ឆ្នាំ Steve Adcock បានចូលនិវត្តន៍ជាមួយលុយ ៩០០,០០០ដុល្លារ និងមុនឆ្នាំ២០២១ លោកបានសម្រេចគោលដៅក្លាយជាសេដ្ឋីបង្កើតដោយខ្លួនឯងក្តាប់ទ្រព្យសម្បត្តិសុទ្ធចំនួន ១.៤លានដុល្លារ។ ខាងក្រោមគឺជាសៀវភៅទាំង៨ក្បាល ដែលជួយឲ្យលោកក្លាយជាអ្នកមាន ចូលនិវត្តន៍លឿន និងអាចរកនៅក្នុងជីវិតដ៏រីករាយ៖

/. សៀវភៅចំណងជើង The Millionaire Next Door៖ សៀវភៅនេះនិយាយអំពីអាថ៌កំបាំងដ៏គួរឱ្យភ្ញាក់ផ្អើលនៃទ្រព្យសម្បត្តិរបស់អាមេរិក។ និពន្ធដោយលោកបណ្ឌិត Thomas Stanley បោះពុម្ភដំបូងក្នុងឆ្នាំ១៩៩៦។

 

២/. សៀវភៅចំណងជើង The Automatic Millionaire សៀវភៅនេះនិយាយអំពីផែនការមួយជំហានដ៏មានអានុភាពដើម្បីរស់នៅ និងបញ្ចប់ភាពមានបាន។ និពន្ធដោយលោក David Bach បោះពុម្ភផ្សាយដំបូងក្នុងឆ្នាំ២០០៣។

/. សៀវភៅចំណងជើង Brain Makeover សៀវភៅនេះនិយាយអំពីមគ្គុទ្ទេសក៍ប្រចាំសប្តាហ៍ឆ្ពោះទៅកាន់ជីវិតដែលកាន់តែមានសុភមង្គល សុខភាពល្អ និងសម្បូរបែបជាងមុន។ និពន្ធដោយអ្នកស្រី Phyllis Ginsberg បោះពុម្ភផ្សាយដំបូងក្នុងឆ្នាំ២០១៤។

 

៤/. សៀវភៅចំណងជើង Just Keep Buyingសៀវភៅនេះនិយាយអំពីវិធីដើម្បីសន្សំប្រាក់ និងកសាងទ្រព្យសម្បត្តិក្នុងនាមជាអ្នកវិនិយោគ។ និពន្ធដោយលោក Nick Maggiulli បោះពុម្ភផ្សាយដំបូងក្នុងឆ្នាំ២០២២។

 

/. សៀវភៅចំណងជើង I Will Teach You To Be Richសៀវភៅនេះនិយាយអំពីវិធីកសាងខ្លួនអ្នកឲ្យក្លាយជាមនុស្សលែងមានលេសដោះសារតទៅទៀត និងបណ្តុះផ្នត់គំនិតមានបានដោយប្រើកម្មវិធីរយៈពេល៦សប្តាហ៍។ និពន្ធដោយលោក Ramit Sethi បោះពុម្ភផ្សាយដំបូងក្នុងឆ្នាំ២០០៩។

 

/. សៀវភៅចំណងជើង Stop Overthinkingសៀវភៅនេះនិយាយអំពីបច្ចេកទេស២៣យ៉ាង ដើម្បីបំបាត់ភាពតានតឹង បញ្ឈប់គំនិតអវិជ្ជមាន ធ្វើឲ្យចិត្តស្ងប់ហើយផ្តោតលើបច្ចុប្បន្នភាព។ និពន្ធដោយលោក Nick Trenton បោះពុម្ភផ្សាយដំបូងក្នុងឆ្នាំ២០២១។

 

៧/. សៀវភៅចំណងជើង The Psychology of Moneyសៀវភៅនេះនិយាយអំពីមេរៀនទ្រព្យសម្បត្តិរៀនមិនចេះចប់ ភាពលោភលន់ និងសុភមង្គល។ និពន្ធដោយលោក Morgan Housel បោះពុម្ភផ្សាយដំបូងក្នុងឆ្នាំ២០២0។

 

/. សៀវភៅចំណងជើង Your Money or Your Life៖ សៀវភៅនេះនិយាយអំពី ៩ជំហានដើម្បីផ្លាស់ប្តូរទំនាក់ទំនងរបស់អ្នកជាមួយនឹងលុយ និងការសម្រេចបាននូវឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ។ និពន្ធដោយលោកស្រី Vicki Robin និងលោក Joe Dominguez បោះពុម្ភផ្សាយដំបូងក្នុងឆ្នាំ១៩៩២៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ម្ចាស់ស្នាដៃសៀវភៅ បុគ្គលិកឆ្នើម)

  • សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
  • ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
  • យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។  👇 បញ្ជាទិញតាម https://t.me/BusinessCambodiaBook

ា

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia