ជំហានសល់ទ្រព្យ! ចំណូលតិច តែបើប្រើលុយតាមជំហានទាំង ៥នេះ ទោះចង់ក្រក៏ពិបាកដែរ
Pov SaruFEBRUARY 20 2026216 views

ដ្បិតមានទស្សនៈមួយលើកឡើងថា “លុយមិនអាចទិញសុភមង្គលបាន” ប៉ុន្តែដំណើរជីវិតមនុស្សយើងគឺត្រូវបានផ្សារភ្ជាប់ទៅនឹងតម្រូវការហិរញ្ញវត្ថុរួចហើយ។ ដោយសារតែការរស់នៅប្រចាំថ្ងៃសុទ្ធតែត្រូវចំណាយលុយ ទើបតម្រូវឱ្យគ្រប់គ្នាខិតខំធ្វើការចំណាយទាំងកម្លាំងកាយចិត្ត ទាំងពេលវេលាផ្ទាល់ខ្លួន ដើម្បីបង្កើតប្រាក់ចំណូលទុកដោះស្រាយជីវភាព។ ហើយបើសិនជាអ្នកចេះប្រើប្រាស់លុយតាមជំហានទាំង ៥ នេះទៀត នោះជីវិតអ្នកនឹងកាន់តែរីកចម្រើន ទោះចង់ក្រក៏ពិបានដែរ៖

 

១. ដកសន្សំ និងវិនិយោគមុននឹងចំណាយ៖ នេះមានន័យថានៅពេលអ្នកបើកប្រាក់ខែភ្លាម អ្វីដែលគួរគិតមុនគេគឺការសន្សំរួចចាំគិតលើការចំណាយផ្សេងៗ។ ឧទាហរណ៍៖ អ្នកគួរបែកចែកលុយជា ៣ចំណែក ដោយមួយផ្នែក ៥០% សម្រាប់ចំណាយចាំបាច់ (ផ្ទះ ម្ហូបអាហារ) ២០% សម្រាប់សងបំណុល ឬសន្សំ និង ៣០% ទៀតសម្រាប់តម្រូវការផ្សេងៗ។ 

 

២. សន្សំប្រាក់បម្រុងបន្ទាន់៖ យើងទាំងអស់គ្នាសុទ្ធតែមិនអាចមើលដឹងថា ថ្ងៃស្អែកនឹងមានអ្វីកើតឡើងទេ អ្នកអាចនឹងឈឺ បាត់បង់ការងារ ឬមានហេតុការណ៍ភ្លាមៗ។ ដូច្នេះអ្នកត្រូវដាក់គោលដៅគឺសន្សំឱ្យបានស្មើនឹងចំណាយប្រចាំខែគុណនឹង ៣ ទៅ ៦ ខែ ដោយដកសន្សំ ១០% ឬ ២០% នៃចំណូលរៀងរាល់ខែដើម្បីធ្វើជាប្រាក់បម្រុងទុក។

 

៣. វិនិយោគលើចំណូល និងភាពរីកចម្រើន៖ មិនចាំបាច់ទាល់តែអ្នកមានលុយច្រើនទើបអាចវិនិយោគបានទេ មានតែតិចតួចក៏អាចចាប់ផ្ដើមបានពី៖ ការវិនិយោគលើចំណេះដឹង រៀនជំនាញថ្មីៗពង្រឹងសមត្ថភាពខ្លួនឯងឱ្យខ្លាំងដែលអាចបង្កើនប្រាក់ចំណូល អាចបង្កើត side income ដូចជាលក់អនឡាញ ឬធ្វើការងារបន្ថែម។ 

 

៤. បានចំណេញ កុំចំណាយទាំងអស់់៖ ពេលអ្នកចាប់ផ្តើមរកចំណូលបន្ថែម ឬបានចំណេញពីការវិនិយោគ កុំយកចំណេញទាំងអស់ទៅចាយភ្លាមៗ។ តែត្រូវយកប្រាក់ចំណេញទាំងនេះទៅវិយោគវិញដើម្បីឱ្យលុយធ្វើការឱ្យអ្នក។ វាជាកម្លាំងនៃការកើនឡើងជាបន្តបន្ទាប់ ដែលអាចធ្វើឱ្យទ្រព្យសម្បត្តិកើនឡើងលឿនជាងការប្រឹងសន្សំតែម្យ៉ាង។ 

 

៥. កុំទុកប្រាក់តែមួយកន្លែង៖ មានន័យថា អ្នកមិនគួរទុកលុយទាំងអស់នៅកន្លែងតែមួយទេ។ ដូចជានៅក្នុងផ្ទះ ព្រោះប្រឈមហានិភ័យច្រើនយ៉ាងដូចជា ភ្លើងឆេះផ្ទះ ឬមានករណីចោរកម្ម នោះលុយដែលជាទ្រព្យសម្បត្តិទាំងអស់របស់អ្នកវានឹងបាត់បង់អស់។ 

 

ជាជម្រើសល្អគួរទុកលុយរបស់អ្នកមួយផ្អែកនៅធនាគារ ខណៈដែលធនាគារមានប្រព័ន្ធសុវត្ថិភាពខ្ពស់ និងការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈ ដើម្បីធានាថាប្រាក់របស់អតិថិជនត្រូវបានរក្សាទុកយ៉ាងមានសុវត្ថិភាព។ អ្នកក៏អាចបានចំណេញរាល់ខែ ឬឆ្នាំតាមរយៈអត្រាការប្រាក់ដែលធនាគារកំណត់។ ប្រសិនបើអ្នកសន្សំក្នុងរយៈពេលវែង ការប្រាក់អាចកើនឡើងទៅតាមនោះ។

 

ដូច្នេះបើចង់បើកគណនីបញ្ញើរក្នុងធនាគារ ប្រាសាក់  ជាជម្រើសល្អបំផុតសម្រាប់អ្នក ដោយគណនីបញ្ញើរមានការកំណត់របស់ធនាគារ ប្រាសាក់ អ្នកអាចទទួលបានការប្រាក់ក្នុងមួយឆ្នាំរហូតដល់ ៤.២៥% សម្រាប់ប្រាក់ដុល្លារ និង ៥.២៥% សម្រាបប្រាក់រៀល  ដោយចាប់ផ្តើមជាមួយទឹកប្រាក់ដំបូងគឺត្រឹមតែ ៥០ដុល្លារ ឬ ២០០,០០០  រៀលតែប៉ុណ្ណោះ។ ចំពោះព័ត៌មានលម្អិតសូមទាក់ទងតាមលេខ៖ ០២៣ ៩៩៩ ៩១១/ ០៨៦ ៩៩៩ ៩១១/ ០៦៩ ៩៩៩ ៩១១ ៕ 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia