ពេលចូលដល់វ័យខ្ទង់៣០ឆ្នាំ មានបងៗនារីជាច្រើនក៏បានបន្តធ្វើការឱ្យគេជាធម្មតាហើយក៏មានបងៗមួយចំនួនបានចាប់ផ្តើមឈប់ធ្វើការមកនៅផ្ទះមើលថែកូនឬធ្វើកិច្ចការផ្ទះជាដើម ចំណែកមានបងៗមួយចំនួនចាប់ផ្តើមធ្វើអាជីវកម្មផ្ទាល់ខ្លួនផងដែរ ប៉ុន្តែការចាប់របររកស៊ីនេះគឺត្រូវការពេលវេលាច្រើនដូច្នេះពេលខ្លះពួកគាត់មិនដឹងថាតើគួរ ត្រៀមខ្លួនបែបណា ឬរកស៊ីរបរណាទេដែលចាយទុនអស់តិចហើយអាចមានឱកាសរកចំណូលបានច្រើន។ ខាងក្រោមនេះជាមុខរបរសាមញ្ញទាំង៣ ដែលស្រ្តីក្រោមអាយុ៣០ឆ្នាំគួរតែធ្វើបើចង់បានចំណូលបន្ថែម៖
១.កាត់ដេរសម្លៀកបំពាក់៖ ការងារកាត់ដេរនេះជាការងារដ៏ល្អមួយសម្រាប់ស្រ្តីមេផ្ទះឬស្រ្តីដែលមានវ័យក្រោម៣០ឆ្នាំ ខណៈបច្ចុប្បន្នរបរនេះកំពុងមានការចាប់អារម្មណ៍រៀនជាច្រើន ព្រោះតែការងារនេះងាយស្រួលមិនសូវប្រើកម្លាំងច្រើនហើយអាចធ្វើបាននៅផ្ទះ ទោះបីជារបរនេះមានការពេញនិយមតាមខែតាមវេលាប៉ុន្តែបើស្នាដៃល្អ ពូកែ មិនខ្វះទេភ្ញៀវតិចច្រើនៗនៅតែមានជាបន្តបន្ទាប់ ។ ហើយពេលខ្លះទំនេរពីការកាត់សម្លៀកបំពាក់ឱ្យភ្ញៀវ យើងក៏អាចឆ្លៀតកាត់ជាអាវរាប់ឬខោរាប់លក់បានជាបន្តជាប់បានផងដែរ។
២.ធ្វើជាគ្រូហាត់ប្រាណឬធ្វើម្ហូបសម្រកគីឡូលក់៖ ប្រសិនជាលោក-លោកស្រី ចង់ក្លាយជាគ្រូបង្វឹកផ្នែកហាត់ប្រាណម្នាក់ មិនមែនទាល់តែយើងនៅក្មេងខ្ចី ក្លាយជាស្រីស្អាត សាច់ស ទើបអាចក្លាយជាគ្រូហាត់ប្រាណបានទេ សំខាន់ឱ្យតែយើងចេះថែសុខភាពឱ្យល្អ ហូបតែរបស់ជំនួយដល់សុខភាពទោះយើងមានអាយុ ច្រើនតែសម្រស់ក៏ស្អាតមិនចាញ់ក្មេងដែរ។
ជាមួយគ្នានោះដែរ នាពេលនេះបច្ចុប្បន្ននេះមានស្រ្តីច្រើនណាស់ ដែលចង់បានរាងស្អាត សុខភាពល្អ សម្រស់ក្មេងខ្ចីផងដែរ។ ប៉ុន្តែភាគច្រើនពួកគាត់រវល់ធ្វើការគ្មានពេលគ្រប់គ្រាន់ដើម្បីធ្វើម្ហូបបែបសម្រកគីឡូទៅធ្វើការនោះឡើយ ដូច្នេះនេះជាឱកាសល្អខ្លាំងមែនទែនយើងអាចឆ្លៀតពីការមើលកូនបងប្អូនអាចធ្វើម្ហូបសម្រកគីឡូលក់បាន។ ប៉ុន្តែមុខរបរម្ហូបនេះដែរ មិនមែនឱ្យតែចង់ធ្វើលក់គឺសុទ្ធសឹងតែលក់ដាច់ទាំងអស់នោះឡើយ វាទាមទារឱ្យយើងធ្វើលក់មានអនាម័យល្អ មានសោភ័ណភាពឱ្យស្អាត ក៏ដូចចេះធ្វើទីផ្សារជាដើម។ ដូចនេះនាពេលបងប្អូនចាប់អារម្មណ៍នៅរបរនេះ គឺត្រូវតែឧស្សាហ៍ផុសនៅលើបណ្តាញសង្គម Tik Tok, Facebook Instragarm ជាដើមហើយត្រូវតែផុសលក់ឱ្យបានទៀងទាត់បង្ហាញនៅមុខម្ហូបប្លែកៗរាល់ថ្ងៃទើបអាចទាក់ចិត្តអតិថិជនបាន។
៣.សាកល្បងលក់ផលិតផលបន្តពីគេសិន៖ យ៉ាងណាមិញ សម្រាប់បងប្អូនដែលចង់រកស៊ីធំទាំងដែលខ្លួនមានចំណូលកម្រិតនៅឡើយ យើងគួរតែគិចពិចារណាទៅលើការរើស មុខរបរលក់ផលិតផលបន្ត ឬក៏ជាប្រភេទហ្វ្រេនឆាយ(ខ្នាតតូច)ជាដើម។ ព្រោះថារាជួយកាត់បន្ថយ ការចំណាយទៅលើដំណើរប្រតិបត្តិការផ្សេងៗមួយចំនួន និងអាចសន្សំទុនទុកបានទៀតផង៕



