បិទរាប់រយហាង! Starbucks បិទហាងចំនួន២៥០ហាងនៅសហរដ្ឋអាមេរិកក្រោមហេតុផលធំមួយនេះ
Toeuy Hong•SEPTEMBER 25 2026•13 views

Starbucks ដែលជាយីហោកហ្វេដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនឹងបិទហាងរបស់ខ្លួនចំនួន២៥០ហាងនៅទឹកដីសហរដ្ឋអាមេរិកហើយការបិទចំនួន២៥០ហាងនេះគឺស្មើនឹង១%នៃហាងដែលStarbucks មានសរុបនៅសហរដ្ឋអាមេរិក។

 

បើយោងតាមការចុះផ្សាយរបស់CNBC បានចុះផ្សាយថាក្រោមការដឹកនាំរបស់លោក  Brian Niccol ដែលជានាកប្រតិបត្តិថ្មីរបស់កាហ្វេStarbucks គឺលោកចង់ផ្ដោតសំខាន់ទៅលើធ្វើឲ្យបទពិសោធន៍របស់អតិជននៅសហរដ្ឋអាមេរិកកាន់តែប្រសើរឡើង។

 

ដូច្នេះការបិទហាងចំនួន២៥០ហាងចុងក្រោយនេះគឺក្រោមហេតុផលធ្វើកំណែទម្រង់អាជីវកម្មដើម្បីឲ្យអតិថិជនរបស់Starbucks ទទួលបានបិទពិសោធន៍កាន់តែល្អប្រសើរ។ ទាក់ទងនឹងការបិទហាងចំនួន២៥០ហាងនៅសហរដ្ឋអាមេរិកនេះដែរ Starbucks រំពឹងថានឹងបិទសាខាណាដែលមិនមានដំណើរការល្អក្នុងចំណោមហាងចំនួន១៨០០០នៅសហរដ្ឋអាមេរិក។

 

លោក Mike Grams នាយកប្រធាននាយកប្រតិបត្តិប្រតិបត្តការនៃកាហ្វេ Starbucks បានឲ្យដឹងថា” យើងបានពិនិត្យមើលឃើញថាហាងមួយចំនួននៅអាមេរិកមិនអាចផ្ដល់នូវបទពិសោធន៍ជូនអតិថិជនដូចដែលអ្វីដែលយើងចង់បាននោះហើយផ្នែកហិរញ្ញវត្ថុក៏មិនសូវល្អប្រសើរដែរដូច្នេះការបិទនេះគឺដើម្បីផ្ដោតលើការធ្វើកំណែទម្រង់នាំយកបទពិសោធន៍ឲ្យកាន់តែល្អប្រសើរ។ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia