មជ្ឈមណ្ឌលអប់រំ ស្រ្ពីង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាស្តីពី «ការសហការរៀបចំការប្រឡងតេស្តសមត្ថភាពភាសាចិន (HSK)»
Sakada KhonMAY 27 2026

រាជធានីភ្នំពេញ ~ នាថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦ មជ្ឈមណ្ឌលអប់រំ ស្រ្ពីង បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «ការសហការរៀបចំការប្រឡងតេស្តសមត្ថភាពភាសាចិន (HSK) រវាងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងមជ្ឈមណ្ឌលអប់រំ ស្រ្ពីង» ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលអប់រំ ស្រ្ពីង សាខាចតុមុខ។ កម្មវិធីនេះមានការចូលរួមពីសំណាក់លោក កែវ សុភក្តិ អគ្គនាយកនៃមជ្ឈមណ្ឌលអប់រំ ស្រ្ពីង និងគណៈគ្រប់គ្រងគ្រប់ជាន់ថ្នាក់ រួមទាំងគណៈគ្រប់គ្រងមកពីវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាគឺ លោកស្រីសាស្ត្រាចារ្យរង Wu Tao នាយិកាភាគីចិន និងលោក តាំង ម៉េងឆុង នាយកភាគីខ្មែរ។

លោកកែវ សុភក្តិ អគ្គនាយកនៃមជ្ឈមណ្ឌលអប់រំ ស្រ្ពីង បានមានប្រសាសន៍ថា៖ «ភាសាចិនកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចសាកល និងក្នុងដំណើរការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ការមានមជ្ឈមណ្ឌលប្រឡង HSK ផ្លូវការផ្ទាល់ខ្លួន នឹងជួយសម្រួលដល់សិស្សនិស្សិត និងសាធារណជនទូទៅ ក្នុងការវាស់ស្ទង់ និងបញ្ជាក់សមត្ថភាពភាសាចិនរបស់ខ្លួន ស្របតាមស្តង់ដារអន្តរជាតិ ដើម្បីត្រៀមខ្លួនសម្រាប់អាហារូបករណ៍ ការសិក្សាបន្ត និងឱកាសការងារល្អៗនាពេលអនាគត។»

Photo 2026 05 27 20.02.55

លោកស្រីសាស្ត្រាចារ្យរង Wu Tao នាយិកាភាគីចិនបានថ្លែងថា៖ «វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា មានឆន្ទៈធ្វើការជាមួយមជ្ឈមណ្ឌលអប់រំ ស្ព្រីង ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ គោរពគ្នាទៅវិញទៅមក និងទទួលបានផលប្រយោជន៍រួម ដើម្បីរួមគ្នាបង្កើតគំរូនៃកិច្ចសហប្រតិបត្តិការផ្នែកអប់រំរវាងកម្ពុជា និងចិន ព្រមទាំងរួមចំណែកជាប្រាជ្ញា និងកម្លាំងរបស់យើងសម្រាប់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី។»

Sp R04158

យោងតាមអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាលើកនេះ មជ្ឈមណ្ឌលអប់រំ ស្រ្ពីង និងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នឹងរួមគ្នាបង្កើតក្របខណ្ឌសហប្រតិបត្តិការដ៏ទូលំទូលាយមួយ។ ភាគីទាំងពីរ មិនត្រឹមតែសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំការប្រឡងតេស្តសមត្ថភាពភាសាចិនអន្តរជាតិដូចជា HSK, HSKK និង YCT ដើម្បីផ្តល់ជូនសិស្សនិស្សិតកម្ពុជានូវការប្រឡងភាសាចិនដែលមានស្តង់ដារខ្ពស់ និងមានសុពលភាពបំផុតប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងស្វែងរកលទ្ធភាពថ្មីៗបន្ថែមទៀតក្នុងការផ្សព្វផ្សាយការបង្រៀនភាសាចិន ការបណ្តុះបណ្តាលគ្រូបង្រៀន និងការផ្លាស់ប្តូរវប្បធម៌ ដើម្បីរួមគ្នាបណ្តុះបណ្តាលធនធានមនុស្សដែលមានសមត្ថភាពភាសាចិនកម្រិតខ្ពស់សម្រាប់កម្ពុជា និងរួមចំណែកដល់ការផ្លាស់ប្តូរមនុស្សធម៌រវាងកម្ពុជា ចិន។

Photo 2026 05 27 20.12.16

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia