រាជធានីភ្នំពេញ ~ កាលពីថ្ងៃសៅរ៍ ទី ២៥ ខែមេសា ឆ្នាំ ២០២៦ មជ្ឈមណ្ឌលអប់រំ ស្រ្ពីង បានរៀបចំ «ពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា» នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ដើម្បីអបអរសាទរដល់សិស្សនិស្សិត ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងកម្មវិធីភាសាអង់គ្លេស និងភាសាចិន របស់មជ្ឈមណ្ឌលអប់រំ ស្រ្ពីង។
លោក កែវ សុភក្តិ អគ្គនាយក នៃមជ្ឈមណ្ឌលអប់រំ ស្រ្ពីង បានមានប្រសាសន៍ថា៖ «ក្នុងសតវត្សទី ២១ ជាមួយបរិបទសាកលភាវូបនីយកម្ម និងបញ្ញាសិប្បនិម្មិត យុវជនចាំបាច់ត្រូវតែមានជំនាញសំខាន់ៗចំនួនបីគឺ ជំនាញភាសាបរទេស វិជ្ជាជីវៈ និងជំនាញទន់។»

លោក ជា ឈុនឡេង អគ្គនាយករង នៃមជ្ឈមណ្ឌលអប់រំ ស្រ្ពីង បានបង្ហាញពីការប្តេជ្ញាចិត្តថា៖ «មជ្ឈមណ្ឌលអប់រំ ស្រ្ពីង នឹងបន្តអភិវឌ្ឍកម្មវិធីសិក្សាភាសាអង់គ្លេស និងភាសាចិនបន្ថែមទៀត ដោយរួមបញ្ចូលកម្មវិធីសិក្សាដែលមានគុណភាពខ្ពស់ស្របតាមសង្គមទំនើប និងមានការទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេស ដើម្បីបណ្តុះបណ្តាលយុវជនជំនាន់ក្រោយឱ្យក្លាយជាធនធានប្រកបដោយសក្តានុពល។»

ជាចុងបញ្ចប់ លោកបណ្ឌិត ចាប វិក្រាន្ត នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលអប់រំ ស្រ្ពីង ដែលបានបញ្ចប់ការសិក្សាថ្នាក់ PhD ពីសហរដ្ឋអាមេរិក បានលើកទឹកចិត្តឱ្យសិស្សនិស្សិតប្រើប្រាស់ជំនាញភាសារបស់ខ្លួនក្នុងការស្នើអាហារូបករណ៍ អភិវឌ្ឍភាពជាអ្នកដឹកនាំ និងធ្វើការងារតាមក្តីស្រមៃរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលអប់រំ ស្រ្ពីង ជាសាលាភាសាឈានមុខគេមួយដែលផ្តល់សេវាអប់រំភាសាអង់គ្លេស និងភាសាចិន ដែលរួមមានកម្មវិធីកុមារតូចចាប់ពីអាយុ ៥ ឆ្នាំ និងកម្មវិធីសម្រាប់សិស្សនិស្សិត បុគ្គលិកក្រុមហ៊ុន និងសាធារណជននានា ដែលមានតម្រូវការពង្រឹងសមត្ថភាពភាសាអង់គ្លេស និងភាសាចិនឱ្យចេះស្ទាត់ត្រឹមរយៈពេលខ្លី។ ក្រៅពីការបណ្តុះបណ្តាលផ្នែកភាសា មជ្ឈមណ្ឌលអប់រំ ស្រ្ពីង ក៏មានផ្តល់កម្មវិធីអភិវឌ្ឍបន្ថែមផ្នែកអាជីវកម្ម និងការងារដូចជា៖
Ø ឱកាសហាត់ការ តាមរយៈ Spring Internship Program
Ø ការប្រឹក្សាលើអាជីព និងឱកាសការងារតាមរយៈ Spring Career
Ø ការបណ្តុះបណ្តាលទៅលើជំនាញរឹង និងជំនាញទន់តាមរយៈ Spring Corporate Training
Ø ការប្រឹក្សាលើអាហារូបករណ៍ និងការសិក្សានៅក្រៅប្រទេស
Ø កម្មវិធីសិក្សាបន្ថែមជាច្រើនទៀត។
ឥឡូវនេះ មជ្ឈមណ្ឌលអប់រំ ស្រ្ពីង មានផ្តល់អាហារូបករណ៍ជាច្រើនកន្លែង សម្រាប់អ្នកដែលចុះឈ្មោះតាមរយៈតំណភ្ជាប់ https://forms.gle/CC6doPD4u4c5HMGr5។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខទូរសព្ទ 077 / 087 38 38 33 ។



