រាជធានីភ្នំពេញ៖ នៅថ្ងៃទី 24 ខែកក្កដា ឆ្នាំ 2026 សាលា ស្រ្ពីង អន្តរជាតិ បានចាប់ដំណើរការជាផ្លូវការនៅក្នុងតំបន់ចំការដូង ដោយសាលាមានផ្តល់ជូនអាហារូបករណ៍ជាច្រើនកន្លែង ដើម្បីអបអរសាទរចំពោះការបើកសាខាថ្មីនៅចំការដូងនេះ។ ដោយមានការទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំ យុវជន និងកីឡា សាលា ស្រ្ពីង អន្តរជាតិ ផ្តល់ជូននូវកម្មវិធីចំណេះទូទៅបីភាសាគឺភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ ដែលធានាបាននូវការអប់រំប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
លោកកែវ សុភក្តិ អគ្គនាយកនៃសាលា ស្រ្ពីង អន្តរជាតិ បានមានប្រសាសន៍ថា៖ «យើងមិនត្រឹមតែផ្តល់ការអប់រំដែលមានគុណភាពប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងកសាងសហគមន៍សិក្សាមួយ ដែលកុមារគ្រប់រូបទទួលបានការយកចិត្តទុកដាក់ ការលើកទឹកចិត្ត និងឱកាសក្នុងការអភិវឌ្ឍសក្តានុពលរបស់ខ្លួនឱ្យបានពេញលេញ។»

លោកបណ្ឌិត ចាប វិក្រាន្ត នាយកប្រតិបត្តិនៃសាលា ស្រ្ពីង អន្តរជាតិ ជឿជាក់យ៉ាងមុតមាំថា៖ «ការអប់រំដ៏ល្អនឹងបង្កើតអ្នកដឹកនាំជំនាន់ថ្មី ដែលមានចំណេះដឹង សុចរិតភាព និងការទទួលខុសត្រូវចំពោះសង្គម។ សាលាប្តេជ្ញាបង្កើតកម្មវិធីសិក្សាល្អបំផុត រួមទាំងបរិយាកាសសិក្សាដែលមានសុវត្ថិភាព ទំនើប និងពោរពេញដោយសកម្មភាពសិក្សាសម្បូរបែបជូនដល់សិស្សានុសិស្សគ្រប់រូប។»

គូសបញ្ជាក់ផងដែរថា សាលា ស្រ្ពីង អន្តរជាតិ ផ្តល់ជូននូវកម្មវិធីសិក្សាសម្រាប់កុមារចាប់ពីអាយុ 2.5 ឆ្នាំ ឡើងទៅ ដែលមានដូចជា៖ កម្មវិធីចំណេះទូទៅបីភាសា (ខ្មែរ-អង់គ្លេស-ចិន) កម្មវិធីចំណេះទូទៅភាសាខ្មែរ និងកម្មវិធីពីរភាសា (អង់គ្លេស-ចិន)។ ក្រៅពីកម្មវិធីសិក្សាគោល សិស្សានុសិស្សក៏នឹងមានឱកាសចូលរួមក្នុងសកម្មភាពអភិវឌ្ឍសមត្ថភាព កីឡា បំណិនជីវិត ភាពជាអ្នកដឹកនាំ និងសកម្មភាពសហគមន៍ដើម្បីជំរុញដល់ការអភិវឌ្ឍទាំងផ្នែករូបរាងកាយ បញ្ញាស្មារតី ភាសាទំនាក់ទំនង អារម្មណ៍ និងសង្គម។
ទន្ទឹមនឹងនេះ សាលា ស្រ្ពីង អន្តរជាតិ បានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារសិក្សាទំនើប ដើម្បីបង្កើតបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព ផាសុកភាព និងជំរុញការរៀនសូត្រប្រកបដោយប្រសិទ្ធភាព។

សម្រាប់មាតាបិតាដែលមានចំណាប់អារម្មណ៍ចុះឈ្មោះបុត្រធីតានៅសាលា ស្រ្ពីង អន្តរជាតិ អាចធ្វើការបំពេញព័ត៌មានក្នុងតំណភ្ជាប់ https://forms.gle/HAfaWiJf7q6jetPs6។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរស័ព្ទ 010 / 089 33 60 60 ឬចូលទៅកាន់គេហទំព័រផ្លូវការរបស់ សាលា ស្រ្ពីង អន្តរជាតិ (2) Facebook។





