នារសៀលថ្ងៃអាទិត្យទី២៨ ខែធ្នូ ឆ្នាំ២០២៥ លោកគ្រូ ងួន ហឿន និងលោកគ្រូ មៀច ស៊ីឌន បានដឹកនាំគណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃសាលារៀនសុវណ្ណភូមិទីតាំងខេត្ដកំពត នាំយកអំណោយសប្បុរសធម៌ដែលមានថវិកាចំនួន ២,០០០,០០០រៀល និងគ្រឿងឧបភោគ បរិភោគជូនដល់ម្តាយវីរកងទ័ពជួរមុខ លោកយាយ មាស តឿ អាយុ៧៤ឆ្នាំ រស់នៅភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។
គណៈគ្រប់គ្រងសាលាសុវណ្ណភូមិសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាធារណជន មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសិស្សានុសិស្សទំាងអស់ដែលបានចូលរួមមូលនិធិគាំទ្រដល់កងទ័ពជួរមុខ និងជនភៀសសឹកជាសម្ភារៈ ថវិកា និងគ្រឿងឧបភោគ បរិភោគនានា ពីសប្បុរសជនគ្រប់មជ្ឍដ្ឋានទាំងអស់ ដើម្បីបែងចែកនិងដឹកជញ្ជូនបន្តទៅដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សភៀសសឹក នៅតាមបណ្ដាខេត្តដែលរងផលប៉ះពាល់ជាបន្តបន្ទាប់៕

#សាលារៀនសុវណ្ណភូមិរួមគ្នាដើម្បីប្រទេសជាតិយើង
#សាលារៀនសុវណ្ណភូមិនៅជាមួយអ្នក
📱Facebook (https://www.facebook.com/SovannaphumiSchool) 📱Telegram (https://t.me/sovannaphumischoolcambodia)
📱YouTube (https://www.youtube.com/@sovannaphumischool) 📱Instagram (https://www.instagram.com/sovannaphumi_school_cambodia?igsh=MWpxMnl5anhlbDlp)
📱TikTok (https://www.tiktok.com/@spscambodia?_t=8qpSVS2QtVa&_r=1) 🌐Website (https://www.sovannaphumi.edu.kh/)
📱App (IOS (https://apps.apple.com/kh/app/sovannaphumi-app/id6477804006)) 📱App (Android (https://play.google.com/store/apps/details?id=com.ocsolutiom.sovannaphumi))


